រៀបគម្រោងថ្ងៃបុណ្យណូអែលហើយឬនៅ? បើនៅ! អាចពិចារណាហាងទាំង១០នេះបាន
ថ្ងៃបុណ្យណូអែលជិតមកដល់ហើយ មានបានរៀបគម្រោងថានឹងធ្វើការណាត់ជួបជាមួយមនុស្សសំខាន់ ឬក៏ក្រុមគ្រួសារនៅកន្លែងណាមួយហើយឬនៅ? ប្រសិនបើមិនទាន់រកបានកន្លែងណាមួយនៅឡើយទេនោះ អាចពិចារណាកន្លែងទាំង 5 ខាងក្រោមនេះបាន ដែល FoodBuzz បានជ្រើសរើសជាពិសេសសម្រាប់អ្នកទាំងអស់គ្នា រួមទាំងមានការផ្តល់ជូនពិសេស និង Promotion ផ្សេងៗផងដែរ។
- $ - $$
- $ - $$
Collin's Cambodia ជា Sky Bar ស្ថិតនៅជាន់ទី១៣នៃអគារ The Bridge ដែលមានទីធ្លាធំទូលាយ ទេសភាពដ៏ស្រស់ត្រកាល រួមជាមួយមុខម្ហូបឆ្ងាញ់ៗជាច្រើនផងដែរ។ ហើយសម្រាប់ឱកាសបុណ្យណូអែលឆ្នាំនេះ Collin's Cambodia ក៏មានជាការផ្តល់ជូនអាហារប៊ូហ្វេតម្លៃពិសេស រួមជាមួយការប្រគុំតន្ត្រីនៅថ្ងៃទី២៤ខែធ្នូខាងមុខផងដែរ។ តម្លៃអាហារប៊ូហ្វេ៖ $30++/ម្នាក់
- The Bridge Soho, #13-01, No. 14, St. 78. Tonle Bassac Commune, Phnom Penh
- 015 328 668
- $ - $$
- $ - $$
LOOP Heartful Restaurant ជាភោជនីយដ្ឋានបែបអាស៊ីកាត់អឺរ៉ុប ដែលមានបម្រើទាំងមុខម្ហូបលោកខាងលិច និងមុខម្ហូបជប៉ុនប្រកបដោយស្ដង់ដារ។ ថ្វីត្បិតតែហាងមួយនេះទើបនឹងបើកមិនទាន់បានយូរ និងពុំទាន់មានគេស្គាល់ច្រើន ប៉ុន្តែបរិយាកាសក្នុងនិងក្រៅហាងមានលក្ខណៈគួរឲ្យចាប់អារម្មណ៍ខ្លាំង ព្រមទាំងមានបម្រើមុខម្ហូបយ៉ាងត្រូវមាត់ និងសេវាកម្មត្រូវចិត្តផងដែរ។ សម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ LOOP Heartful Restaurant នឹងមានកម្មវិធីពិសេសមួយឈ្មោះថា Xmas Dinner ជាមួយមុខម្ហូប៧មុខ និងជម្រើសក្នុងការយកស្រាក្រហមជាលក្ខណៈ Free Flow ញ៉ាំមួយឆ្អែតហ្មង! ពិសេសជាងនេះទៅទៀត LOOP Heartful Restaurant ក៏មានលក់ជាប្រភេទនំខេកឆ្ងាញ់ៗផងដែរ ប៉ុន្តែកុំភ្លេចត្រូវកក់មុនពីរថ្ងៃ ដើម្បីបានញ៉ាំនំខេកផ្អែមជាប់បេះដូង។ តម្លៃ Set Meal៖ 25USD/ម្នាក់ និង 50USD/ម្នាក់ សម្រាប់ជម្រើសស្រាក្រហម Free Flow
- Preah Trasak Paem St. (63), Phnom Penh
- 096 512 5309
- --
ចង់រក Pub ដែលមានភេសជ្ជៈឆ្ងាញ់ៗ ជាមួយនឹងកាប្រគុំតន្រ្តីសប្បាយៗ? កុំភ្លេចមក Alchemy GastroPub ! សម្រាប់ថ្ងៃ២៤/២៥ខែធ្នូនេះ Alchemy GastroPub មានជាការផ្តល់ជូនឈុតអាហារពិសេសដើម្បីអបអរសាទរឱកាលបុណ្យណូអែលផងដែរគឺឈុត 4 Course Dinner Set ។ តម្លៃ៖ $20/ឈុត+ភេសជ្ជៈមួយកែរ, $10/ឈុត (សម្រាប់ក្មេងអាយុក្រោម១២ឆ្នាំ), Free សម្រាប់ក្មេងអាយុក្រោម៤ឆ្នាំ
- #36, Street 123, Phnom Penh
- 031 234 6845
- --
Luna Food In Progress ជាភោជនីយដ្ឋានបែបអឺរ៉ុបមួយដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០៣មក ដោយផ្តោតទៅលើមុខម្ហូបបែបអ៊ីតាលី។ សម្រាប់ថ្ងៃទី២៤ ខែធ្នូខាងមុននេះ Luna Food In Progress ក៏មានជាការផ្តល់ជូនឈុតអាហារពិសេសផងដែរគឺ 4 Course Dinner Set ។ ដូច្នេះអ្នកទាំងអស់គ្នាអាចរីករាយជាមួយអាហារពេលល្ងាចនៅថ្ងៃពិសេសមួយនេះបាននៅ Luna Food In Progress រួមជាមួយបរិយាកាសដ៏គួរឲ្យទាក់ទាញផងដែរ។ តម្លៃ៖ $45/ឈុត
- #11b, Street 29, Phnom Penh
- 023 220 895
- --
La Coupole Phnom Penh ជាភោជនីយដ្ឋានស្តង់ដារអន្តជាតិមួយដែលមានទីតាំងស្ថិតក្នុងសណ្ឋាគារ Sofitel Phnom Penh Phokeethra ដែលមានបម្រើមុខម្ហូបឆ្ងាញ់ៗ គុណភាពខ្ពស់ រួមជាមួយនឹងបរិយាកាសដ៏ប្រណិតផងដែរ។ ហើយសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ La Couple Phnom Penh ក៏មានការផ្តល់ជូនឈុតពិសេសផងដែរគឺ Christmas Day Dinner Buffet ។ តម្លៃ៖ $68++/ម្នាក់ សម្រាប់ Christmas Day Buffet និង $34++/ម្នាក់ សម្រាប់ក្មេងអាយុក្រោម១២ឆ្នាំ
- Sothearos Boulevard, Sangkat Tonle Bassac, Phnom Penh
- 023 999 200
- --
Long After Dark ជាបាដ៏គួរឲ្យចាប់អារម្មណ៍មួយកន្លែងដែលស្ថិតក្បែរផ្សារទួលទំពូង មានការផ្តល់ជូនពិសេសសម្រាប់ថ្ងៃបុណ្យណូអែលឆ្នាំនេះគឺឈុត 3 Course Set Meal សម្រាប់ទាំងអ្នកញ៉ាំសាច់ និងអ្នកតមសាច់ផងដែរ។ តម្លៃ៖ $18.50 /ឈុត
- #86, street 450, Russian Market, Phnom Penh
- 093 768 354
- --
ចង់ប្ដូរបរិយាកាសមកញ៉ាំអាហារក្រោមពន្លឺព្រះច័ន្ទ អមដោយហ្វូងតារាមែនទេ? Lantern Rooftop Bar ជាជម្រើសដ៏ស័ក្ដិសម ដែលមានទីតាំងស្ថិតនៅសណ្ឋាគារ Baitong យ៉ាងប្រណីត! បរិយាកាសនៅ Lantern Rooftop Bar ពិតជាពិសេសនិងប្លែកអារម្មណ៍មែនទែន។ ពេលដើរតាមជណ្ដើររាងគូថខ្យង និងឆ្លងកាត់ស្ពានកញ្ចក់ដែលមើលឃើញដល់ជាន់ក្រោម ហាងនេះបានបង្កើតអារម្មណ៍ស្រស់ស្រាយមុនទាំងពេលបានញ៉ាំអាហារទៅទៀត។ ថ្ងៃបុណ្យណូអែលឆ្នាំនេះ Lantern Rooftop Bar មានរៀបចំជាឈុតអាហារពិសេសៗដើម្បីកំដរអារម្មណ៍អ្នកទាំងអស់គ្នាជាមួយយប់ដ៏ពិសេសមួយនេះ អមដោយចង្វាក់ Jazz ប្រគុំផ្ទាល់យ៉ាងពិរោះរណ្តំផងដែរ។ តម្លៃ Set Meal៖ $35/ម្នាក់
- 6th level of Baitong Hotel and Resort, St. 282, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 023 230 599
- --
- --
បរិយាកាសល្អ ស្រាបៀរត្រជាក់ៗ Cocktail ស្រស់ស្រាយ! ហាង Room42 មានបម្រើជា Cocktail និងភេសជ្ជៈល្បីៗព្រមទាំងអាហារឆ្ងាញ់ អមជាមួយតន្ត្រីនិងការតុបតែងហាងយ៉ាងស្រស់ស្អាតផងដែរ។ បានទាំងញ៉ាំ បានទាំងរូបភាពស្អាតៗទៀត។ Room42 ក៏មានប្រូម៉ូសិនបញ្ចុះតម្លៃ 20% ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 24 ខែធ្នូផងដែរ។
- St. 242 Corner St. 143, Phnom Penh
- 010 988 681
- --
ចង់ញ៉ាំស្ទេកនិងស្រាក្រហម? ហាង The Cut Steakhoue ប្រាកដជាត្រូវចិត្តរបស់អ្នកទាំងអស់គ្នាមិនខាន! ហាង The Cut Steakhoue មានបម្រើស្ទេកគុណភាពខ្ពស់ ចម្អិតយ៉ាងយកចិត្តទុកដាក់ រួមជាមួយនឹងរសជាតិដ៏ឆ្ងាញ់ជាប់ចិត្ត។ ហើយសម្រាប់ថ្ងៃបុណ្យណូអែលខាងមុខនេះ The Cut Steakhoue មានការផ្ដល់ជូនពិសេសៗ រួមជាមួយនិងភេសជ្ជៈស្វាគមន៍មួយកែវផងដែរ។
- Khalandale Mall, K5 City Center Blvd, Boeung Kok Village, Sangkat Sras Chork, Khan Daun Penh, Phnom Penh
- 023 883 484
- --
- --
បើចង់បានរាត្រីដ៏ពិសេសនៅហាងដែលមានម្ហូបគុណភាពខ្ពស់ រួមជាមួយបទពិសោធយូរឆ្នាំផងនោះ ភោជនីយដ្ឋាន Khéma គឺជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកទាំងអស់គ្នា។ Khéma ជាហាងដ៏ល្បីមួយដែលមានបម្រើអាហារបែបបារាំងយ៉ាងល្អឥតខ្ចោះ និងទទួលបានការស្ញប់ស្ញែងពីសំណាក់អ្នកគាំទ្រជាច្រើនផងដែរ! សម្រាប់ថ្ងៃបុណ្យណូអែលឆ្នាំនេះ Khéma មានរៀនចំឈុតយ៉ាងពិសេស ចាប់ពីថ្ងៃទី25 ដល់ថ្ងៃទី27 ខែធ្នូនេះ! បុណ្យណូអែលមួយទាំងមូល ម៉េចនឹងអាចភ្លេចនំឆ្ងាញ់ៗបាន? នៅ Khéma មានលក់ទាំងម៉ាខារ៉ន (Macarons) ទាំងឃុកឃី (Cookies) និងខេក Yule Log ដែលជាខេករាងដូចគល់ឈើ សម្រាប់ថ្ងៃពិសេសមួយនេះផងដែរ។ តម្លៃ Set Meal៖ $58++/ម្នាក់
- Corner of street 51 and 228, Phnom Penh
- 023 221 646