មេឃត្រជាក់ៗចឹងចូលជ្រកភ្លៀង ញ៉ាំគាវក្តៅៗនៅហាងទាំង 7 នេះបាន!
ខែនេះខែភ្លៀងឲ្យតែល្ងាចឡើងគឺធ្លាក់ខ្យល់រងារម៉ោហើយ ដល់ពេលត្រជាក់ៗចឹងគឺគ្មានអីញ៉ាំឆ្ងាញ់ជាងគាវក្តៅៗ មានទឹកស៊ុប មានស្នូលគ្រប់មុខទេ! ឃ្លានគាវតែអត់ដឹងញ៉ាំនៅណាមែន? Foodbuzz ចង់ណែនាំហាងទាំង 7 នេះអ្នកទាំងអស់គ្នាសាកម្តង! កន្លែងខ្លះលក់តែគាវមួយមុខទេ កន្លែងខ្លះទៀតមានលក់ម្ហូបច្រើនមុខមែនតែគាវគាត់គឺមានរសជាតិឆ្ងាញ់មិនចាញ់គ្នាប៉ុន្មានទេ។
- $
រាល់ដងធ្លាប់តែញ៉ាំជាស៊ុបគាវ និងគាវបំពង ចង់សាកបង្អែមគាវម្តងអត់? មកសាកនៅ Mama Wong’s បានណា៎! ក្រៅពីស៊ុបគាវក្តៅៗមានស្នូលបន្លែខាងក្នុង ហាង Mama Wong’s ក៏បានច្នៃជាបង្អែមគាវស្នូល Nutella រសជាតិសូកូឡាផងដែរ។ ក្រៅពីនោះ អ្នកទាំងអស់គ្នាក៏អាចសាកជាមួយនឹងគាវស្នូលទឹកស៊ុប ដែលគេហៅថា Xiao Long Bao នៅទីនេះបានដែរ។
- #41, Street 308 Phnom Penh, Cambodia
- (855 ) 97 850 8383
- $ - $$
ទៅ Kungfu Kitchen ញ៉ាំ Hotpot រាល់ដង មានធ្លាប់សាកកុម្ម៉ង់គាវប្រចាំហាងរបស់គេអត់? ជា Side dish ទេ ប៉ុន្តែរសជាតិគាវនៅទីនេះដិតល្អ ហើយត្រូវគ្នាណាស់បើបានញ៉ាំជាមួយនឹង Hotpot ហ្នឹង! ទៅលើកក្រោយ សាកកុម្ម៉ង់ញ៉ាំម្តងទៅ!
- Street 57 corner 302, Sangkat Boeng Keng Kang I
- 078 228 851
- $
បើសិនជាអ្នកចូលចិត្តគាវរសជាតិដើម ធ្វើថ្មីៗ និងចម្អិនភ្លាមៗនោះ ផ្ទះគាវជាកន្លែងដែលសាកសមបំផុតព្រោះហាងនេះផ្ដោតពិសេសទៅលើគាវមួយមុខតែម្តង។ អ្នកទាំងអស់គ្នាមានអាចញ៉ាំជាប្រភេទស៊ុបគាវ គាវចំហុយ និង គាវចៀន។ បើនិយាយពីស្នូលវិញ មានដល់ទៅ 4-5 រសជាតិសម្រាប់ជ្រើសរើស។ ពេលហៅគាវហើយ កុំភ្លេចលាយទឹកជ្រលក់ផងណា៎! ទឹកសុីអុីវជូរក៏បាន ទឹកសៀង ទឹកម្ទេសក៏បាន ឲ្យតែលាយជាមួយម្ទេសនិងខ្ទឹមសគឺជាតិសាហាវ!
- No.62 BE0, St 221, Phnom Penh
- 069 898 999
- --
អ្នកនៅម្តុំសុកហុកប្រាកដស្គាល់មីគាវ ផ្លូវសុកហុកហើយ។ ទឹកស៊ុបគាត់រាងដិតជាប់ចិត្ត ហើយគាវរបស់គាត់ធ្វើថ្មីៗ ស្នូលគាវមានសាច់ណែនៗម៉ង់។ បើបានមកភ្លក់នៅទីនេះ អ្នកទាំងអស់គ្នាអាចកុម៉្មង់ជាមីស៊ុបគាវក៏បាន មីគោកគាវក៏បាន ទំនងដូចគ្នា!
- HW89+H6P, Phnom Penh
- $
គាវបែបវសៀងហៃនៅហាងនេះគឹពេញនិយមមែនទែន ព្រោះរសជាតិស្នូលនៅទីនេះរាងដិត ហើយសាច់ណែនៗទៀត! សំបកគាវចំហុយនៅទីនេះគឺទន់ល្អ បើគាវបំពងវិញគឺស្រួយៗ ទំពាំឡើងជ្រក់មាត់!
- 177 Preah Trasak Paem St. (63), Phnom Penh
- 086712666
- $
ធ្លាប់តែលឺគេថាគាវម្ដុំផ្សារដើមថ្កូវមានតម្លៃសមរម្យណាស់ ចាប់ពី 6000 រៀលឡើងទៅទេ។ នៅហាងសានតុងនេះ អ្នកទាំងអស់គ្នាអាចភ្លក់មីគាវបែបចិនក៏បាន ស៊ុបគាវក៏បាន ហើយខាងហាងក៏មាន គាវចំហុយក្ដៅៗ និងគាវបំពងមានទៀត។ ហើយអ្វីដែលកាន់តែងាយស្រួលជាងនេះទៅទៀត បើអ្នកទាំងអស់គ្នាចង់ទិញគាវស្រាប់មកចម្អិនខ្លួនឯងក៏បានដែរ ហាងគាវសានតុងមានលក់ជាគាវកញ្ចប់ៗជាស្រេចតែម្តង។
- គាវឆ្ងាញ់សានតុង ShanDong Delicious Noodles, Phnom Penh, Cambodia
- 096 306 0014
- $
ជិះកាត់ម្តុំផ្សារអូរឫស្សីពេលល្ងាចៗអី អ្នកទាំងអស់គ្នាប្រាកដជាឃើញមនុស្សច្រើនចាំចូលញ៉ាំនៅហាងមីទាញ ប៉េកាំងហើយ។ ក្រៅពីមានលក់មីទាញធ្វើភ្លាមៗនៅមុខភ្ញៀវ អ្នកទាំងអស់គ្នាគួរតែសាកជាមួយនឹងស៊ុបគាវ គាវចំហុយ និង គាវបំពងរបស់ខាងហាងម្តង។