ចង់សាករសជាតិកូរ៉េកណ្តាលទីក្រុងភ្នំពេញ កុំរំលងហាងទើបបើកថ្មីទាំង 5 នេះឲ្យសោះ!
ធ្មេចបើកៗ ពាក់កណ្តាលឆ្នាំ 2022 បាត់ តែការធ្វើដំណើរទៅក្រៅប្រទេសកូរ៉េហាក់ដូចជានៅតឹងរឹងនៅឡើយ អ៊ីចឹងបើចង់ញ៉ាំអាហារកូរ៉េឆ្ងាញ់រសជាតិដើមអត់បាច់ទៅដល់កូរ៉េទេ មកសាកហាងកូរ៉េទើបបើកថ្មីទាំង 5 នេះសិនមក។
- $ - $$$
- $ - $$$
Yooksiri ជាហាងកូរ៉េនៅម្តុំបឹងកេងកងមួយនេះល្បីពិសេសខាងសាច់អាំងគុណភាពខ្ពស់ ជាមួយប្រភេទ Side Dishes យ៉ាងសម្បូរបែប រើសបានមួយសេរីក្នុងឈុតអាហារថ្ងៃត្រង់ និងពេលល្ងាច។ ក្រៅពីសាច់អាំង ក៏មានម្ហូបចានមួយមុខៗច្រើនដូចគ្នា តម្រូវចិត្តអ្នកញាំតែម្តង។
- $ - $$$
- $ - $$$
ប្រាកដជាមានអ្នកបានស្គាល់ហាងដ៏ល្បីនេះខ្លះហើយ តែថ្មីៗនេះ ហាងសាច់អាំងកូរ៉េដេចាំងឃឹម បានពង្រីកសាខាថ្មីមួយទៀតនៅ ហ៊្វូដវីលេចបឹងស្នោរ។ កាន់តែពិសេសជាមួយការដេគ័រទំនើបជាងមុន និងការរក្សាបាននូវគុណភាពសាច់ ពិសេសសាច់គោ Wagyu ដែលគ្រប់គ្នាគួរតែសាកឲ្យបានម្តង។
- #176, St63, Sangkat Boung Keng Kang I, Phnom Penh
- 012 576 147
- $ - $$
ភោជនីយដ្ឋានកូរ៉េ Sookdal ជាហាងចំណូលថ្មីមែន តែបានផ្តល់ជូនប្រណិតភាព និងឯកជនភាព ជាមួយសេវាកម្មបម្រើស្តង់ដារខ្ពស់ដល់អតិថិជន។ មុខម្ហូបនៅហាងមានមិនសូវច្រើនទេ តែទីនេះ គេផ្តោតសំខាន់ទៅលើគុណភាពសាច់ព្រីមៀម ដែលនាំយកបទពិសោធន៍ពិសេសប្លែកចម្លែកមាត់សម្រាប់មិត្តអ្នកញ៉ាំ។
- 20, St288, Village 3, Beoung Keng Kang 1, Phnom Penh
- 069 306 088
- $ - $$
ហាងសាច់អាំងកូរ៉េម៉ាហ្កាល់ ដ៏ល្បីឈ្មោះជុំវិញពិភពលោក ទីបំផុតបានបើកសាខាដំបូងនៅកម្ពុជាហើយ មានទីតាំងនៅផ្សារទំនើបអ៊ីអនម៉លសែនសុខ កាន់តែងាយស្រួលក្នុងការស្វែងរកពិតៗ។ ថ្វីត្បិតថាហាងទើបនឹងបើកពិតមែន ប៉ុន្តែយើងឃើញថាមានសន្ទុះការគាំទ្រច្រើនជាមួយមុខម្ហូបប្លែកភ្នែក និងច្នៃប្រឌិតដូចជា Fried Volcano Rice, ឈុតសាច់ Thunder of Magal និង Side Dishes ដែលអាចហៅថែមបានឥតកំណត់។
- St No. 1003 Village Bayarb, Commune Phnom Penh Thmey, Khan Sen Sok, Phnom Penh
- 010 335 052
- $ - $$$
Hunminjeongeum ជាហាងកូរ៉េលាក់ខ្លួនមួយទៀតហើយ ដែលមិនត្រឹមតែផ្តល់រសជាតិដើមនៃអាហារកូរ៉េទេ ថែមទាំងបរិយាកាសហាងបានរៀបចំតុបតែងដូចប្រទេសកូរ៉េសម័យបុរាណអញ្ចឹង។ ទីនេះ ស័ក្តិសមបំផុតសម្រាប់ការជួបជុំលក្ខណៈគ្រួសារ ឬមិត្តរួមការងារ ព្រោះបរិយាកាសស្រស់ស្រាយ នាំអារម្មណ៍ឲ្យដូចផ្តាច់ខ្លួនចូលពិភពមួយទៀតអ៊ីចឹង។ ថ្មីៗនេះ ហាងក៏បានប្ដូរជាការបម្រើសេវាកម្មបែបប៊ូហ្វេវិញ រឹតតែពិសេសសម្រាប់អ្នកចង់ញាំច្រើនមុខក្នុងពេលតែមួយ។
- #7, Street398, Sangkat Boeng Keng Kang I, Khan Boeng Keng Kang, Phnom Penh
- 069 258 468 / 023 238 916