ទើបពាក់កណ្ដាលឆ្នាំ 2022 សោះ ហាងជប៉ុនថ្មីបើកដល់ទៅ 5 កន្លែង
ត្រឹមមួយប៉ប្រិចភ្នែកសោះពាក់កណ្តាលឆ្នាំ 2022 ទៀតហើយ ពេលវេលាពិតជាដើរលឿនមែន។ ចឹងកុំឲ្យខនខានពេលវេលាដ៏មានតម្លៃរបស់អ្នក អ្នកអាចនាំក្រុមគ្រួសារ មិត្តភក្តិឬ មនុស្សជាទីស្រលាញ់មកហាងបែបជប៉ុនទាំងបើកថ្មីទាំង 5 កន្លែងនេះដែលទទួលបានការគាំទ្រពីអតិថិជនគួរសម។
- $ - $$
- $ - $$
ហាងប៊ូហ្វេបែបជប៉ុនដ៏ធំមួយទើបតែមានវត្តមាននៅប្រទេសកម្ពុជា។ កន្លែងនេះដឹងតែត្រូវម៉ាច់ជាមួយការជួបជុំរបស់លោកអ្នក ចង់ញ៉ាំស៊ុបក៏បានសាច់អាំងក៏មានជាពិសេសមានជម្រើសបន្លែ ត្រី សាច់ជាច្រើនទៀតផង។ នៅ Ichiban លោកអ្នកអាចស្វែងរកជាមួយនឹងរសជាតិទឹកស៊ុបបែបជប៉ុនញ៉ាំដោយសេរី។
- Street 51 corner Street 322 Sangkat Boeung Keng Kang Phnom Penh, Cambodia
- 095 222 995
- $ - $$$
- $ - $$$
បើនិយាយពីម្ហូបបែបជប៉ុនប្រិយមិត្តភាគច្រើនគឺប្រាកដជាគិតដល់សាស៊ីមិ (Sashimi) មុនគេហើយ ចឹងសុំណែនាំទៅ Yakari Japanese Restaurant តែម្តងទៅ។ បើអ្នកទាំងអស់គ្នាកំពុងគិតថាចង់ញ៉ាសាស៊ីមិស្រស់ៗ និងមានគុណភាពខ្ពស់នៅទីនេះអាចផ្តល់ឲ្យអ្នកទាំងអស់គ្នាបាន។ ហាងមួយនេះក៏មានម្ហូបជប៉ុនចម្អិនថ្មីៗនិង ស៊ូស៊ីច្រើនមុខគួរសមដែរ។
- #55, Saint 310, Sangkat Boeng Keng Kang, Khan Beoung Keng Kang, Phnom Penh
- 098 928 968
- $ - $$$
- $ - $$$
នេះជាហាងជប៉ុនមួយដែលមានទីតាំងនៅម្តុំបឹងកេងកងដែលគ្រាន់តែមើលពីក្រៅក៏ទំនងដែរ។ Miyoshi មានការតុបតែងហាងបែបជប៉ុននិងស្រឡះភ្នែកជាមួយរូបគំនូរលើជញ្ចាំងដ៏ស្រស់ស្អាត។ នៅទីនេះបម្រើរជូនម្ហូបជប៉ុនដែលមានរសជាតិដើមជាច្រើនមុខឲ្យជ្រើសរើសសម្រាប់ការជួបជុំរបស់អ្នក។
- House #32, Street 310,Sangkat Boeung Keng Kang, Phnom Penh
- 077 588 288
- $ - $$$
- $ - $$$
Sushi Uraetei ជាហាងដែលលក់ម្ហូបជប៉ុនជាច្រើនជាពិសេសគឺផ្តោតទៅលើរសជាតិរបស់ស៊ូស៊ីរបស់ខ្លួន តែក៏មានម្ហូបជប៉ុនជាច្រើនរួមជាមួយនឹងសាច់អាំងបែបជប៉ុនទៀតផង។ ហាងនេះគឺងាយស្រួលរកមែនទែនដែលស្ថិតនៅលើផ្លូវ 51 កែងផ្លូវ 302 ដែលមានតុបតែខាងមុខហាងនិងក្រៅហាងដ៏ស្រស់ស្អាតបែបជប៉ុន។ ឃើញការតុបតែងដ៏ប្រណិតបែបនេះ តែម្ហូបនៅ Sushi Uraetei គឺ មានតម្លៃសមរម្យល្មមទទួលយកបាន។
- Street 51 corner street 352, Sangkat Beoung Keng Kang, Phnom Penh Cambodia
- 023 723 757
- $ - $$$
- $ - $$$
ហាងជប៉ុនបើកថ្មីដោយជនជាតិជប៉ុនផ្ទាល់តែម្តងជាមួយនឹងការបម្រើជូនជាមួយរសជាតិស្រស់ៗនៃសាស៊ីមិ ស៊ូស៊ី ពិសេសគឺមានស្រាសាកិ ដែលជាស្រាសរជប៉ុន។ Sushi Wagahai មានស្ថិតនៅម្តុំបឹងកេងកងផ្លូវ 288 ដែលមានការតុបតែងបែបតៀមជប៉ុនតូចៗ។ លោកអ្នកក៏ត្រូវការកក់តុមុនដែរពីព្រោះហាងនេះមិនជាធំប៉ុន្មានទេ។
- Street 57 corner street 288, Sangkat Boeung Keng Kang, Phnom Penh Cambodia
- 081 253 443