ចង់ញ៉ាំស៊ុបជប៉ុនឆ្ងាញ់រសជាតិដើម ត្រូវតែមកស្គាល់ ៥ កន្លែងនេះ!
ថ្ងៃនេះ FoodBuzz មកទៀតហើយគឺ មកណែនាំអ្នកទាំងអស់គ្នាមកកាន់កន្លែងញ៉ាំស៊ុបបែបជប៉ុនទាំង 5 កន្លែងល្បីៗជាមួយរសជាតិទឹកស៊ុបច្រើនរសជាតិ សាច់មានគុណភាព និងបន្លែស្រស់ៗ។ រីឯទឹកជ្រលក់គឺអាចលាយតម្រូវតាមចំណង់ចំនូលចិត្តបានទៀត។ បានអង្គុយចម្អិនសាច់ញ៉ាំជាមួយមិត្តភក្ដិ ឬ ក្រុមគ្រួសារ ឬ មនុស្សជាទីស្រឡាញ់ថែមទៀតផង។
- $$$
នេះជាហាងល្បីមួយក្នុងចំណោមហាងល្បីជាច្រើន ជាមួយរសជាតិស៊ុបរបស់ខ្លួន។ នៅទីនេះមានរសជាតិស៊ុបរហូតដល់ 4 ជម្រើសក៏ដូចជា បន្លែ ត្រី សាច់ជាច្រើនមុខទៀតផង។ នៅទីសាច់គឺហាន់ជាបន្ទះស្តើងៗជ្រលក់ក្នុងស៊ុបជាមួយឈីស រួចលើកញ៉ាំ។
- 14 St. Pasteur (51) corner St. 310, Phnom Penh
- 010 238 485
- $ - $$
- $ - $$
ហាងមួយនេះបម្រើជូនជាមួយទឹកស៊ុបរសជាតិរបស់ជប៉ុន។ ដូចហាងផ្សេងៗទៀតដែរ Mo-Mo-Paradise អាចឲ្យការញ៉ាំស៊ុបរបស់លោកអ្នក កាន់តែពិសេស និងស្និទ្ធស្នាល ញ៉ាំបណ្តើរជ្រលក់សាច់ចូលស៊ុបបណ្តើរ។ សាច់ច្រើនប្រភេទ បន្លែស្រស់ៗ។
- Available at all Mo-Mo-Paradise Stores
- 098 393 888
- $ - $$
- $ - $$
លោកអ្នកអាចមកកាន់ទីនេះបានដើម្បីភ្លក់ជាមួយរសជាតិទឹកស៊ុបបែបជប៉ុន ជាមួយឆ្នាំងស៊ុបផ្ទាល់ខ្លួន។ រសជាតិទឹកស៊ុបរសជាតិដើម ដែលក្នុងមួយឈុតៗមានតម្លែសមរម្យ ដោយផ្គាប់ជាមួយ សាច់ជ្រូក សាច់មាន់ បន្លែ ក៏ដូចជាមីអូដុនទៀតផង។
- #189, Street 63, Phum 2, Sangkat Beoung Keng Kang 1, Phnom Penh, Cambodia Phnom Penh, Cambodia
- 010 511 666
- $ - $$
ហាងស៊ុបបែបជប៉ុនមួយកន្លែងនេះមានជម្រើសទឹកស៊ុបរហូតទៅដល់ 8 រសជាតិឯណោះ! ហើយរសជាតិនីមួយគឺប្លែកពីគ្នាស្រឡះតែម្តង។ នៅទីនេះមានទីធ្លាធំទូលាយ។ ជម្រើសសាច់ បន្លែ និងប្រហិតជាច្រើនមុខ។ កន្លែងអង្គុយមានផាសុខភាព និងធំទូលាយ ជាពិសេសលោកអ្នកអាចជ្រើសរើសឆ្នាំងស៊ុប និងរសជាតិស៊ុបដាច់ដោយឡែកពីគ្នាទៀតផង។
- TK Branch: #39-40, St. 315 (095-666-988), BKK Branch: #67, St.51 (095-666-559)
- 095 666 988
- $$ - $$$
- $$ - $$$
នៅទីនេះលោកអ្នកអាចញ៉ាំជាមួយស៊ុបជាលក្ខណៈប៊ូហ្វេ។ លោកអ្នកមានជម្រើសសាច់ច្រើនប្រភេទ បន្លែស្រស់ៗជាច្រើន និងអាចញ៉ាំបានច្រើនដោយមានរយៈពេលកំណត់។ ជម្រើសសាច់អាំង និង ស៊ុបបែបជប៉ុន ពិសេសសម្រាប់អ្នក។
- AEon mall, Second floor, Khan Chamkar Morn, Phnom Penh
- 098221788