ហាងសាច់គោអាំង 5 កន្លែង ដែលល្បីដាច់គេក្នុងក្រុងភ្នំពេញ
នរណាមិនចូលចិត្តសាច់គោអាំង? ក្ដៅៗ ឈ្ងុយៗ ញ៉ាំជាមួយនំប៉័ងប័រ អមដោយជ្រក់ល្ហុងស្រួយស្រឹប។ បើបើបានញ៉ាំជាមួយប៉ិបស៊ីមួយកែវ ធានាថាត្រជាក់ចិត្តតែម្ដង។ នៅភ្នំពេញ នៅម្ដុំណាក៏ឃើញមានសាច់គោអាំងលក់នៅតាមផ្លូវដែរ តែបើឱ្យនិយាយពីហាងសាច់គោអាំងល្បីៗ មិនទៅណាឆ្ងាយពីហាងសាច់គោអាំងទាំង 5 នេះទេ។ ជឿអត់? ឥឡូវមកមើលហាងទាំងប្រាំនេះជាមួយគ្នា!
- $ - $$
- $ - $$
តិចថាសាច់អាំងលក់នៅតាមរទះមិនឆ្ងាញ់ដូចសាច់អាំងលក់នៅហាង។ បើបានសាកសាច់គោអាំងដាក់រទះតូចមួយនៅក្បែរសាលាស៊ីតិចដឹងតែលែងហ៊ានថាហ្មង។ ដាក់ត្រឹមរទះមួយ សាច់គោអាំងដោតចង្កាក់ឈ្ងុយអើយសែនឈ្ងុយ ញ៉ាំជាមួយនំប៉័ងប័រផ្អែមៗ អស់ត្រឹម 3500៛ ធានាថាឆ្ងាញ់ហើយឆ្អែតទៀត។ បើខ្លាចថានៅដាក់រទះអញ្ជឹងពិបាករក ទៅជិតសាលាស៊ីតិចមើលតែរទះណាដែលសាយក្លិនឈ្ងុយ មានផ្សែងហុយតិចៗ និងមនុស្សចោមរោមទិញ ហ្នឹងហើយរទះសាច់គោអាំងដែលប្រិយមិត្តរក!
- Next to Setec Institute
- $ - $$
- $ - $$
ហាងមួយនេះជាហាងជើងចាស់មួយទៀតហើយ ដែលបើកដំណើរការនៅក្រុងភ្នំពេញជាង 30 ឆ្នាំ។ អ្នកភ្នំពេញមិនតិចទេដែលស្គាល់កន្លែងសាច់គោអាំង ហើយគេចំណាំហៅថា សាច់គោអាំងនៅផ្លូវស្ថានទូតអាមេរិកកាំងចាស់។ ហាងនេះមានសាច់អាំង និងសាច់ក្រកឆ្ងាញ់គាប់ចិត្ត ញ៉ាំហើយបំភ្លេចមិនបាន។ ប៉ុន្តែពេលមកដល់ហាងហើយ កុំភ្លេចសាកស៊ុបគោ ឬខគោ ក្ដៅហ៊ុយៗផង ព្រោះស៊ុបគោនៅហាងហ្នឹងក៏ល្បីគួរសមដែរ។
- 41A, St 242, Sangkat Chaktomuk, Khan Daun Penh, Phnom Penh
- 099 646 886
- $ - $$
- $ - $$
បើថានៅម្ដុំផ្សារតាប៉ាងគេល្បីហាងយាយសក់ស នៅម្ដុំវត្តមហាមន្ត្រីគេល្បីហាងសាច់អាំងធម្មជាតិ! ហាងនេះក៏លក់ដាច់មិនស្ទើរដែរ។ រាល់ល្ងាចឡើង អ្នកផងចោមរោមទិញសាច់គោអាំង នំប៉័ងប័រ ខ្លះទិញខ្ចប់យកទៅផ្ទះចែកបងប្អូនក៏មាន ញ៉ាំនៅហាងក៏មាន។ ហាងនេះមានឈ្មោះល្បីព្រោះសាច់គោប្រឡាក់គ្រឿងចូលជាតិល្អ និងអាំងលើចង្ក្រានធ្យូង។ បើថា ជិះកាត់ហើយ សាយក្លិនឈ្ងុយៗ កូរពោះគ្រូកៗតែម្ដង។ ហើយចូលទៅទិញញ៉ាំទៅ មិនខកចិត្តទេណា៎!
- Street 280 East of Moha Montrei Pagoda
- 012 65 56 16 / 096 72 61 310
- $ - $$
បើនិយាយពីសាច់គោអាំងដោតចង្កាក់ ហាងយាយសក់ស សឹងតែថាល្បីដាច់គេ រហូតទទួលបានចំណាប់អារម្មណ៍ពីទស្សនាវដ្ដីបរទេសទៀតផង! បើជិះកាត់ម្ដុំផ្សារតាប៉ាងដឹងតែឈ្ងុយសាច់គោអាំងពីហាងយាយសក់សនេះហ្មង ព្រោះហាងគាត់លក់ដាច់ខ្លាំង។ ថ្ងៃខ្លះលក់ដាច់ដល់មួយថ្ងៃ 3000 ចង្កាក់ក៏មានដែរ! សាកស្រមៃមើល ដាក់សាច់គោមួយម៉ាត់ នំប៉័ងប័រមួយម៉ាត់ ជ្រក់មួយម៉ាត់ ហើយថែមទឹកក្រូចប៉ិបស៊ីមួយក្អឹកទៀត ជាតិណាស់តែម្ដង!
- Street 51, Phsar Ta Pang, Sangkat Pshar Tmei III, Khan Daun Penh, Phnom Penh
- 012 449 304/017 868 621/016 868 623/088 303 0530
- $ - $$
- $ - $$
ហាងសាច់គោអាំង ឧត្ដមបូទីល្បីដាច់គេខាងសាច់គោអាំងចំណិត ជ្រលក់ជាមួយទឹកប្រហុកលាយគល់ស្លឹកគ្រៃ។ ហាងនេះល្បីតគ្នាពីមាត់មួយទៅមាត់មួយ ដោយសាររសជាតិឆ្ងាញ់ពិសេស និងបទពិសោធន៍ក្នុងការបម្រើសេវាកម្មជាង 30 ឆ្នាំ។ ដោយបទពិសោធន៍របស់ហាងមានយូរឆ្នាំយ៉ាងនេះ ទើបហាងសាច់អាំងមួយនេះជាអ្នកជំនាញក្នុងការផ្សំរសជាតិឱ្យត្រូវមាត់ទាំងចាស់ ទាំងក្មេង! មិនត្រឹមតែសាច់អាំងឆ្ងាញ់ទេ សូម្បីទឹកប្រហុកក៏ត្រូវបានគេសរសើរថាធ្វើបានល្អ ក្លិនឈ្ងុយ ស្រួលញ៉ាំ និងត្រូវជាតិជាមួយសាច់គោប្រឡាក់គ្រឿង។ នឹកដល់រសជាតិហ្នឹង អ្នកសរសេរចង់ទៅញ៉ាំម្ដងទៀតហើយនេះ។ តម្លៃ៖ ចានតូច=10000៛ / ចានធំ=12000៛
- 40C, St. 288 adjacent to Aeon Mini Supermarkets
- 010 808 280/ 012 890 016