មេឃក្ដៅអ៊ីចេះ មកសាកហាងបង្អែម និងកាហ្វេទាំង 5 នេះសិនអ្ហៃ!
គេតែនិយាយថាញ៉ាំបង្អែមធ្វើឲ្យអ្នកសប្បាយចិត្ត ហើយនោះក៏ដោយសារតែប្រព័ន្ធ Mesolimbic Dopamine ចាប់ដំណើរការ។ Dopamine គឺជាសារធាតុគីមីក្នុងខួរក្បាលមួយប្រភេទដែលបញ្ចេញដោយណឺរ៉ូន ហើយផ្ដល់សញ្ញាថាព្រឹត្តការណ៍មួយមានភាពវិជ្ជមាន។ ហើយនេះជាហាងបង្អែម និងកាហ្វេទាំង 5 នៅក្នុងភ្នំពេញ ដែលអ្នកអាចញ៉ាំបង្អែមលួងចិត្តខ្លួនឯងបាន និងធ្វើឲ្យចិត្តរបស់អ្នកត្រជាក់ៗក្នុងអាកាសធាតុក្ដៅនាពេលបច្ចុប្បន្ន។
- $$
- $$
ហាងកាហ្វេ NUK មិនមែនជាហាងថ្មីនោះទេ អ្នកចូលចិត្តញ៉ាំការ៉េមនីដ្រូសែន ប្រហែលជាស្គាល់ទីនេះច្បាស់តែម្ដង។ ថ្វីត្បិតជាហាងកាហ្វេ តែ NUK ជាហាងកាហ្វេដំបូងបង្អស់នៅកម្ពុជាដែលនាំចូលការ៉េមនីដ្រូសែនបម្រើជូនអ្នកភ្នំពេញ។ ការ៉េមនៅទីនេះ ត្រូវបានធ្វើថ្មីៗជាប្រចាំក្នុងហាងតែម្ដង។
- $ - $$
ហាងកាហ្វេ Honest មានការរៀបចំសាមញ្ញមែនទែន ដែលមានទីតាំងនៅក្នុងផ្សារទំនើប ជីបម៉ុង ណូរ៉ូម៉ល។ ដោយមានម្ចាស់ជាជនជាតិកូរ៉េ បុគ្គលិកនៅទីនេះចេះខ្មែរតិចៗតែប៉ុណ្ណោះ តែលោកអ្នកអាចទំនាក់ទំនងជាភាសាអង់គ្លេសបាន។ នៅពេលអ្នកទៅដល់ទីនោះ ប្រហែលអ្នកអាចនឹងចង់សាក Strawberry Short Cake ឬ Cheese Cake ឬ ភេសជ្ជៈការ៉េម ដែលមានប្រជាប្រិយភាពខ្លាំងប្រចាំហាងនេះ។
- Preah Norodom Blvd (41), Phnom Penh, Inside Chipmong Noromall, Ground Floor behind Starbuck.
- 096 562 3746
- $ - $$
- $ - $$
ហាងបង្អែម និងកាហ្វេ Sulbing Dessert Café គឺជាហាងបង្អែមកូរ៉េមួយកន្លែងដែលបានមកដល់កម្ពុជាមួយរយៈធំហើយ។ អ្វីដែលពិសេសនៅទីនោះគឺ ទឹកកកព្រិលបែបកូរ៉េ និងបង្អែមនំប៉័ងថូសបែបកូរ៉េនេះតែម្ដង។ ត្រូវម៉ាច់ហ្នឹងហ្វេនកូរ៉េៗតែម្ដង ដែលរកបង្អែមបែបកូរ៉េៗបែបនេះ។
- #29, Street 334, Sangkat Boeung Keng Kang, Khan Chamkarmorn, Phnom Penh
- 010919439
- $ - $$
- $ - $$
បើកកាលពីឆ្នាំ 2020 La Rosada មានទីតាំងនៅម្ដុំសាលាបាក់ទូក ដែលមានបម្រើបង្អែមទឹកកកព្រិលកូរ៉េ និងបង្អែមនំប៉័ងថូសបែបកូរ៉េ។ ដោយហេតុមានទីតាំងស្ថិតនៅម្ដុំសាលា ទីតាំងមានប្រជាប្រិយភាពសម្រាប់សិស្សសាលា និងអ្នករស់នៅម្ដុំនោះ។
- St. 152 corner St. 169, Sangkat Veal Vong, Khan 7Makara, Phnom Penh
- 016 622 622
- $ - $$
- $ - $$
ថ្វីត្បិតតែមិនមែនជាហាងបង្អែមបែបកាហ្វេ តែ Cheriny មានកន្លែងអង្គុយក្នុងហាង និងបម្រើកាហ្វេ និងភេសជ្ជៈត្រជាក់ៗជាច្រើនប្រភេទ។ ទៅដល់ទីនោះ អ្វីដែលមិនដកភ្នែកមិនរួចគឺនំខេក ដែលពន្លេចពណ៌យ៉ាងស្អាត និងគួរឲ្យចង់ញ៉ាំ។ គ្រាន់តែរូបភាពនេះ ក៏លោកអ្នកមិនអាចដកភ្នែកចេញពីរូបក្នុងហាងនេះបានដែរ។
- # 15A, Street 432, Sangkat Boeung Trabek
- 085 751 777 / 098 325 888