ម៉ាត 5 កន្លែងនៅភ្នំពេញដែលអ្នកអាចរកអាហារស្រាប់ៗញ៉ាំបាន
ពីមុន ម៉ាតគឺជាហាងលក់ទំនិញរាយតូចមួយដែលមានលក់ជារបស់ប្រើប្រាស់ប្រចាំថ្ងៃ នំចំណីកញ្ចប់ កាហ្វេកញ្ចប់ ការ៉េម និងកាសែត ឬ ទស្សនាវដ្ដី។ តែបច្ចុប្បន្នដោយសារតែបរិបទនៃការរស់នៅត្រូវបានផ្លាស់ប្ដូរ ប្រជាជនខ្មែរមានការមមារញឹកនឹងការងារ និងការសិក្សាជាងមុន ធ្វើឲ្យម៉ាតចាប់ផ្ដើមមានគំនិតដាក់អាហារស្រាប់ៗលក់ ដើម្បីបំពេញតម្រូវការ។
ឥឡូវអ្នកអាចរកអាហារស្រាប់ៗបានដូចជាហតដក នំប៉ាវ ទឹកក្រូចកក ឬអាហារកក នៅម៉ាតទាំង 5 នេះ។
- $ - $$$
- $ - $$$
អ្នកដែលចូលចិត្តញ៉ាំមីឆុង ឬ បាយឆាឆ្អិនស្រាប់ៗញ៉ាំបានដោយគ្រាន់តែយកទៅកម្តៅ បន្ថែមដើម្បីបង្កើនរសជាតិ លោកអ្នកអាចមកកាន់ទីនេះបាន។ ហើយអ្វីដែលល្បីជាងគេនៅទីនេះ គឺពងមាន់តែចិន។ ថ្មីៗនេះដែរ នៅ Circle-K Cambodia មានការពេញនិយមញ៉ាំបាយជាមួយប្រហិតចង្កាក់ពិសេស មើលទៅទំនងគួរសម។
- At all branches of Circle-K Cambodia
- $ - $$
- $ - $$
7-Eleven ត្រូវបានគេស្គាល់ទូទាំងសកលលោក និងដាក់ទីតាំងនៅជាច្រើនប្រទេសក្នុងនោះក៏មានកម្ពុជាផងដែរ។ នៅទីនេះល្បីជាងគេគឺ ប្រភេទអាហារឆ្អិនស្រាប់ និងប្រភេទកាហ្វេអេសប្រេសសូ។ សម្រាប់នំប៉ាវ ឌីមស៉ាំ ហតដក ឬ អាហារកកជាច្រើនប្រភេទ ក៏អ្នកអាចរកបាននៅ 7-Eleven ដែរ។ ម៉ាតនេះក៏បើកបម្រើជូន 24 ម៉ោងផងដែរ យប់ៗឡើងអីអាចមកទីនេះបាន។
- Street 13, Sangkat Chaktomuk, Khan Daun Penh Phnom Penh
- $ - $$$
- $ - $$$
ម៉ាតនេះធំល្មមដែលមានទីតាំងនៅក្នុង Design village។ ម៉ាតមួយនេះពិសេសជាងគេ ដោយមានម៉ាស៊ីនឆុងមីដំបូងគេ ឆុងមីញ៉ាំបែបកូរ៉េអីចឹងណា៎! MR.Fresh Mart ក៏មានជាប៊ឺហ្គឺ ហតដកដែលឆ្អិនស្រាប់គ្រាន់តែកម្តៅហើយញ៉ាំបានដូចម៉ាតផ្សេងៗទៀតដែរ។
- Street 1003, Inside SCG HOME DESIGN VILLAGE, Khan Sen Sok Phnom Penh
- 010 799 998
- $ - $$$
- $ - $$$
នៅ AEON MaxValu លោកអ្នកអស់បារម្ភហើយ ជាមួយការស្វែងរកម្ហូបអាហារ។ នៅទីនេះអ្នកមានជម្រើសអាហារ 2 ប្រភេទគឺ ម្ហូបកកដែលត្រូវការរកម្តៅ និងម្ហូបដែលមានក្នុងប្រអប់ស្រាប់ ញ៉ាំបានភ្លាមៗ មិនតែប៉ុណ្ណោះនៅទីនេះក៏មានផ្លែឈើស្រស់ៗផងដែរ។
- At all branches of AEON MaxValu Express
- $ - $$$
- $ - $$$
Lucky Mini Mart ជាកូនម៉ាតបើកថ្មីរបស់ Lucky Supermarket ដែលភាគច្រើនគឺផ្តោតទៅលើគ្រឿងបរិភោគ មានអាហារកក នំប៉ាវ ហតដកផ្សេងៗ។ ដោយសារម៉ាតនេះមិនសូវជាធំប៉ុន្មានទេ ដូច្នេះគឺមិនមានកន្លែងអង្គុយទេ។
- #171, Street 110 Khan Daun Penh, Phnom Penh,