កន្លែងត្រជាក់ៗទាំង ៥ ក្នុងអំឡុងពេលខែក្ដៅនេះ
បច្ចុប្បន្នកម្ពុជាយើងកំពុងតែជួបប្រទះនឹងអាកាសធាតុមហាក្តៅខ្លាំង។ ដើម្បីទប់ទល់នឹងកម្ដៅនេះ Foodbuzz បានណែនាំហាងកាហ្វេថ្មីៗ ៥ កន្លែងដែលទើបបើកមិនយូរប៉ុន្មាន ដែលអ្នកអាចអង្គុយសម្រាក និងរីករាយជាមួយភេសជ្ជៈត្រជាក់ដើម្បីបំបាត់ភាពក្ដៅ។
១. Hanok Coffee & Eatery
ហាងកាហ្វេនេះទើបតែបើកថ្មីៗនេះទេតែនិយាយពីថាការរៀបហាងគេស្អាតគ្រប់គន្លាតគន្លោះតែម្ដង ហើយគ្រប់កន្លែងថតរូបបានទៀតផង។
ហាងគេរចនាដូចផ្ទះបែបកូរ៉េបុរាណ មើលពីក្រៅស្មាននៅកូរ៉េ តាមពិតហាងកាហ្វេសោះ។ ភេសជ្ជៈនៅទីនោះមានដូចជាកាហ្វេ សូដា និងមាននំកម្មង់ជាច្រើនប្រភេទក្នុងតម្លៃសមរម្យ។
ទីតាំង៖ https://maps.app.goo.gl/ieyTqPdgnE9imBAb9
ព័ត៌មាន៖ https://www.facebook.com/profile.php?id=61557143047788
២. Suzy - Time Cafe
ផឹកកាហ្វេគ្មានដែនកំណត់ត្រឹមតែ 3 ដុល្លារក្នុងមួយម៉ោង! ចង់ផឹកម៉ានកែវក៏បានដែរឲ្យតែផឹកអស់ពិសេសសម្រាប់អ្នកផឹកកាហ្វេលើសពីមួយកែវក្នុងមួយថ្ងៃ។ លើសពីនេះទៀត ប្រសិនបើត្រូវការកន្លែងសម្រាប់អង្គុយធ្វើការ ឬសិក្សាពេញមួយថ្ងៃ បង់តែ $6ទេ សម្រាប់ផឹកម៉ាសេរី និងមានអ៊ីនធឺណិតលឿនទៀតផង។
ទីតាំង៖ https://maps.app.goo.gl/RaNUQ1iA58M6FgH3A (BKK1)
https://maps.app.goo.gl/aAhKSw1TnUvJRRmZ7 (Toul Sleng)
ព័ត៌មាន៖ https://www.facebook.com/SuzyTimeCafe
៣. MOODY Coffee
ហាងកាហ្វេនេះមានកន្លែងអង្គុយបីជាន់ ទាំងក្នុង និងក្រៅមានការតុបតែងយ៉ាងឡូយ បើបានអង្គុយផឹកកាហ្វេជាមួយមិត្តភក្តិ ធ្វើការ ឬសម្រាកលំហែកាយដឹងតែអេមម៉ង ហើយតម្លៃក៏សមរម្យសម្រាប់ភេសជ្ជៈមួយកែវៗ។
ទីតាំង៖ https://maps.app.goo.gl/yeNDrz7P19LC3Z8P9
ព័ត៌មាន៖ https://www.facebook.com/profile.php?id=61556072794123
៤. Stable Coffee & Bakery
បរិយាកាសនៃហាងកាហ្វេនេះគឺប្លែកភ្នែកខុសពីហាងផ្សេងៗទៀត។ ជាហាងកាហ្វេដែលមានភាពច្នៃប្រឌិត មានសោភ័ណភាព គឺថា Gen Z តែម្ដង។ គ្រប់ជ្រុងទាំងអស់នៃកន្លែងនេះមិនខ្វះទេកន្លែងថតរូប ហើយភេសជ្ជៈក៏សម្បូរបែបដែរ ទាំងនំប័ុង ខេកម៉ាគ្រប់អត់ខ្វះទេ។
ទីតាំង៖ https://maps.app.goo.gl/7ERgqFqZnFFYZh478
៥. Toto by chichi
វាជាហាងកាហ្វេដែលមើលទៅក៏កក់ក្ដៅដែរ អ្នកចូលចិត្តលេង Instagram គឺថាដឹងតែមានរូបច្រើនសម្រាប់ add story ម៉ង។ អ្វីដែលធ្វើឲ្យកាន់តែពិសេសទៀតនោះ គឺម៉ឺនុយភេសជ្ជៈរបស់ពួកគេប្លែកៗខ្លាំង ទាំងរសជាតិខុសពីអ្វីផ្សេងទៀតដែលអ្នកធ្លាប់សាកល្បង! ក្រៅពីភេសជ្ជៈក៏មាននំ Mochi ផ្លែឈើ និង jiggly pudding ល្វាក់ៗ ទន់ៗ។ តម្លៃរៀងថ្លៃបន្តិចមែន តែរសជាតិពិតជាសមនឹងតម្លៃណាស់។
ទីតាំង៖ https://maps.app.goo.gl/wERD6KN59M72dDpLA
ព័ត៌មាន៖ https://www.facebook.com/totobychichi