ឃ្លានម្ហូបចិនអត់? ភោជនីយដ្ឋានចិនទាំង៥នេះមានសេវាដឹកឲ្យដល់ផ្ទះ
តើអ្នកកំពុងឃ្លានចង់ញុំាំអាហារចិនឆ្ងាញ់ៗទេ? សាច់ជ្រូកខ្វៃ ទាខ្វៃ ស៊ុបមានជាតិឈ្ងុយឆ្ងាញ់ ឆាគ្រប់គ្រឿងមានជាតិ បើបានញុំាមិនដឹងល្អម៉េចទេ? អ៊ីចឹងហើយថ្ងៃនេះ FoodBuzz សូមណែនាំអ្នកឲ្យស្គាល់ភោជនីយដ្ឋានចិនចំនួន ៥ កន្លែងដែលអ្នកអាចកុម្ម៉ង់ម្ហូបចិនដែលអ្នកចូលចិត្តហើយមានសេវាដឹកជូនដល់ផ្ទះរបស់អ្នកទៀត។
១. Porkei Seafood Restaurant Cambodia
Porkei គឺស្ថិតក្នុងចំណោមភោជនីយដ្ឋានអាហារសមុទ្រចិនកាតាំងដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា។ ភោជនីយដ្ឋានមានបម្រើម្ហូបចិនភាគខាងត្បូងដែលមានគ្រឿងផ្សំស្រស់ៗនិងល្អៗ។ មីនុយម្ហូបមានច្រើនដូចជាពី ម្ហូបអាហារសមុទ្រ ម្ហូបសាច់ជ្រូក បាយ ស៊ុប ម្ហូបចៀនឆា ម្ហូបបួសនិងមានច្រើនទៀត។ អ្នកអាចកុម្ម៉ង់ឈុតគ្រួសារដែលមានមុខម្ហូប ៦មុខតម្លៃ ៥០ ដុល្លារ។ អ្នកទាំងអស់គ្នាក៍អាចកុម្ម៉ង់ម្ហូបមួយចានៗដែរដែលមានតម្លៃចាប់ពី ៥ ទៅ ១៩ ដុល្លារ។ អ្នកអាចធ្វើការកុម្ម៉ង់បានតាម E-GetS, NHAM24 និង WOWNOW ឬខលតាមលេខ ០២៣ ២២៣ ៨៨៥ / ០២៣ ២២៣ ៨៨៦ / ០២៣ ២២៣ ៩២២ / ០១២ ៨០៣ ៩២២ / ០៩២ ៦៨៩ ៧៧១ / ០៦៩ ៧៩៣ ៥៩០ / ០៧៧ ៩៩៨ ៩៦២ ។
២. The Ming Room Cambodia
The Ming Room ស្រដៀង Porkei ដែរដោយសារតែ The Ming Room ជាភោជនីយដ្ឋានជំនាញខាងធ្វើម្ហូបអាហារសមុទ្រដូចគ្នា។ ស៊ុបព្រុយត្រីឆ្លាមនៅហាងល្បីព្រោះមានគេសរសើរច្រើនណាស់។ តម្លៃម្ហូបមួយចានៗមានតម្លៃចន្លោះពី ៤ ទៅ ២៦ ដុល្លារអាស្រ័យលើគ្រឿងផ្សំនិងប្រភេទគ្រឿងសមុទ្រនៅក្នុងម្ហូបនីមួយៗ។ ប្រសិនបើអ្នកចង់សាកអាចខលលេខ ០៦១ ២៨៨ ៨៨២ ដើម្បីដាក់ការកុម្ម៉ង់បាន។ តែប្រសិនជាអ្នកកុម្ម៉ង់តាម NHAM24, foodpanda, និង E-GetS អ្នកនឹងទទួលបានការបញ្ចុះតម្លៃ ៥%។
៣. Emperors of China
Emperors of China គឺជាភោជនីយដ្ឋានចិនបែបសាមញ្ញមួយដែលត្រូវបានគេស្គាល់ថាបានលក់គ្រឿងទេសនិងម្ហូបរបស់ខ្លួនដល់សណ្ឋាគារនិងភោជនីយដ្ឋាន។ ភោជនីយដ្ឋានក៏មានសេវារៀបចំម្ហូបអាហារតាមកម្មវិធីធំៗផងដែរ។ ម្ហូបមួយចានៗមានតម្លៃចាប់ផ្តើមពី ៤ ដុល្លារដល់ ៧០ ដុល្លារអាស្រ័យលើគ្រឿងផ្សំដែលមាននៅក្នុងម្ហូបដែរ។ ឥឡូវនេះហាងនៅតែបើកដំណើរការដោយជ្រើសរើសផ្តល់សេវាការដឹកដល់ផ្ទះ។ អ្នកអាចខលមកលេខ ០៧០ ៨៣៨ ១៨៤ / ០១៥ ២៦២ ៦០៧ / ០១២ ៩០០ ២៨៥ / ០៦១៩៦៦៧៩៩ / ០៨៧៤៥០០០៣ / ០១២ ៦៤៦ ៤០៩ ឬដាក់ការកុម្ម៉ង់តាម E-Gets, NHAM24, MUUVE, និង BLOC។
៤. Mama Wong’s Dumpling & Noodle House
Mama Wong’s Dumpling & Noodle House ល្បីដោយសារមាននំប៉ាវឆ្ងាញ់មានជាតិនិងមានមីធ្វើដោយផ្ទាល់ដៃ។ មុខម្ហូបពីរមុខដែលអ្នកត្រូវតែកុម៉្មង់នៅហាងគឺមាន់ Kung Pao និងមីសាច់ទា។ បើប្រៀបធៀបទៅនឹងភោជនីយដ្ឋានដទៃទៀត Mama Wong’s Dumpling & Noodle House មានតម្លៃថោកជាងច្រើន។ អ្នកអាចកុម្ម៉ង់មុខម្ហូបឆ្ងាញ់ៗ ដែលម្ហូបទាំងនោះមានតម្លៃចាប់ពី ២ ដុល្លារទៅ ៧ ដុល្លារ។ អ្នកអាចធ្វើការកុម៉្មង់បានតាម NHAM24 ឬទូរស័ព្ទលេខ ០៩៧ ៨៥០ ៨៣៨៣ ។
៥. Golden Palace Cantonese Restaurant
Golden Palace Cantonese Restaurant មានបម្រើម្ហូបបែបប្រពៃណីចិនកាតាំងដែលធ្វើឡើងដោយមានភាពច្នៃប្រឌិតជាពិសេស។ ដូចភោជនីយដ្ឋានដទៃទៀតដែរ ភោជនីយដ្ឋាន Golden Palace Cantonese ចង់ធានាសុវត្ថិភាពពីជំងឺកូវីដដល់អតិថិជនទើបមានការផ្តល់សេវាកម្មដឹកម្ហូបឲ្យដល់ផ្ទះ។ អ្នកអាចកុម៉្មង់ទិញម្ហូបដ៏ឆ្ងាញ់ៗរបស់ពួកគេតាម NHAM24, E-GetS ឬទូរស័ព្ទទៅលេខ ០៧០ ២០៨ ០៦៣ ។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz