កុំភ្លេចជូនអ្នកស្រឡាញ់អូនម៉េវទៅលេងនៅហាងកាហ្វេឆ្មាទាំង 5 នេះផង!
និយាយដល់កាហ្វេដែលមានសត្វចិញ្ចឹម កាលពីមុនធ្លាប់ឃើញតែនៅបរទេស តែឥឡូវនៅក្នុងក្រុងយើងក៏មានដែរណា៎! មកលើកនេះ ក្រុមការងារ FoodBuzz សុំណែនាំឲ្យស្គាល់ហាងកាហ្វេដែលអាចទៅលេងប្រឡែងជាមួយអូនម៉េវបានម៉ាស្រលាញ់ Cat Lover កុំរំលងឲ្យសោះ
- $ - $$
ដូចនឹងឈ្មោះ ខាងហាងបានទទួលចិញ្ចឹមឆ្មាជាច្រើន ហើយអ្នកទាំងអស់គ្នាក៏អាចស្នើសុំយកទៅចិញ្ចឹមបានដូចគ្នា។ បរិយាកាសហាងមានភាពសប្បាយបែប Chill Chill មានទាំងកាហ្វេ នំ និងអាហារបែបងាយៗជាច្រើន ដែលអ្នកអាចចំណាយពេលមួយថ្ងៃនៅទីនេះតែម្តង។
- Street 442, #5, Toul Tom Poung 2, Phnom Penh
- 011 763 401
- --
នៅ CHHMA Catfé មានហាងកាហ្វេឆ្មាដែលទទួលបានការនិយមមួយដោយសារមានអូនម៉េវគួរឲ្យខ្នក់ខ្នាញ់ជាច្រើន និងមានលក់ Accessories ឆ្មារប្លែកៗមិនថាជាផ្ទះ ម៉ាស៊ីនហាត់ប្រាណ សម្លៀកបំពាក់ សាប៊ូ ចំណី និយាយទៅមានគ្រប់សព្វ រួមទាំងមានសេវាកម្ម Cat Hotel ដែលអាចយកឆ្មារបស់លោកអ្នកមកផ្ញើបានទៀតផង។
- #33, Street 178, Sangkat Chey Chom Neas, Khan Don Penh Phnom Penh
- 010 800 222
- $$
Catera Cambodia ផ្តល់សេវាកម្មជាច្រើនបែប មិនថាកាហ្វេ ឬម្ហូបញ៉ាំលេង ហើយក្រៅពីមកលេងជាមួយឆ្មាហើយ អ្នកទាំងអស់គ្នាក៏អាចបំពេញបែបបទសុំយកទៅចិញ្ចឹម ឬអាចយកកូនៗមកផ្ញើទីនេះពេលរវល់ មិននៅផ្ទះក៏បានព្រោះខាងហាងផ្តល់សេវាកម្មថែទាំគ្រប់សប់នៅមួយកន្លែង។
- Cambodia, Phnom Penh, Catera Cambodia
- 016 709 744
- $
មានទីតាំងនៅក្នុងបុរីជីបម៉ុង 271, Dawn Coffee មានការតុបតែងតាមបែបទំនើប ទីធ្លាធំទូលាយ បរិយាកាសស្រស់ស្រាយ និងកក់ក្តៅ ហើយជាពិសេសមានតួរឯកជាឆ្មាគួរឲ្យស្រលាញ់រត់ទៅរត់មកពេញហាងមិនឲ្យយើងអផ្សុកទេ។
- Dawn Coffee, Phnom Penh, Cambodia
- 067 444 444
- $ - $$
- $ - $$
Coco Cat Cafe មានទីតាំងនៅខេត្តសៀមរាប សម្រាប់អូនៗស្រឡាញ់ឆ្មា និងចូលចិត្តផឹកកាហ្វេត្រូវម៉េចតែម្ដង! អ្នកដែលកំពុងចង់បានឆ្មាមកឱបអាចមកលេងក្នុងគ្រួសារ Kitty Kingdom ដ៏កក់ក្ដៅមួយនេះបាន! និយាយពីកាហ្វេវិញមានទាំង espresso ស្រស់ៗ តែក្រអូប ភេសជ្ជៈត្រូពិច និងស្រាក្រឡុកទៀតផង។ ចុងសប្ដាហ៍អត់ដឹងទៅណាទេ មកអង្គុយផឹកកាហ្វេមើលអូនឆ្មា cute cute នៅទីនោះបាន។
- Coco Cat Café, Krong Siem Reap, Cambodia
- 098 700 070