ចង់កុម្ម៉ង់គ្រឿងសមុទ្រស្រស់ៗ អាចទាក់ទងទៅហាងទាំង៥នេះបាន មានសេវាដឹកជូនដល់ផ្ទះ
ចង់កុម្ម៉ង់គ្រឿងសមុទ្រស្រស់ៗសម្រាប់ធ្វើម្ហូបនៅផ្ទះ តែពិបាកចេញទៅក្រៅទិញមែនអត់? ចាំ FoodBuzz ជួយណែនាំហាងលក់គ្រឿងសមុទ្រស្រស់ៗនិងមានដឹកជូនដល់ផ្ទះចំនូន៥កន្លែងដល់អ្នកទាំងអស់គ្នា៖
១. Seafood Online Shop
គ្រឿងសមុទ្រនៅ Seafood Online Shop មានតម្លៃសមរម្យសមនឹងគុណភាពសាច់គ្រឿងសមុទ្រនិងមានជម្រើសឲ្យរើសច្រើនមុខ មានទាំងក្តាមសេះ (30,000រៀល/គីឡូ) មឹក (40,000រៀល/គីឡូ) ក្ដាមធម្មតា (25,000រៀល/គីឡូ) និងគ្រឿងសមុទ្រផ្សេងៗទៀត។ អាចធ្វើការកុម៉្មុង់និងទទួលសេវាដឹកជញ្ជូនដោយតេទៅកាន់លេខទូរស័ព្ទហាងផ្ទាល់ 015 488 313 ។
២. ផ្ទះគ្រឿងសមុទ្រ
កំពុងតែរកគ្រឿងសមុទ្រខ្នាតធំនិងស្រស់ ណែនាំឲ្យអ្នកទាំងអស់គ្នាកុម៉្មុង់ពី ផ្ទះគ្រឿងសមុទ្រ ព្រោះនៅទីនោះសម្បូរគ្រឿងសមុទ្រជាច្រើនមុខ ទំហំធំៗឲ្យរើស ដូចជា ស្កាឡប់ជប៉ុន($18/គីឡូ) បង្កងនាគភ្លើងកក ($65/គីឡូក្រាម) ខ្យងស ($17/គីឡូក្រាម) និងគ្រឿងសមុទ្រច្រើនមុខទៀត អាចទំនាក់ទំនងតាមលេខទូរស័ព្ទរបស់ហាង ផ្ទះគ្រឿងសមុទ្រ ផ្ទាល់ដើម្បីធ្វើការកុម៉្មុង់។ លេខទូរស័ព្ទ៖ 086 482 151 / 092 627 743 ។
៣. ភ្នំពេញគ្រឿងសមុទ្រ Phnom Penh Sea Food
ហាង ភ្នំពេញគ្រឿងសមុទ្រ Phnom Penh Sea Food ក៏មានលក់គ្រឿងសមុទ្រដែលមានទំហំធំដូចគ្នាដែរណា៎ មានអ័យស្ទ័រ (15,000រៀល/គីឡូក្រាម) ខ្យងប៉ារា ($13/គីឡូក្រាម) ក្ដាមថ្ម ($13/គីឡូក្រាម) ថែមទាំងមានលក់ជាទឹកត្រីកោះកុងដែលមានតម្លៃ 5,000រៀល ទៅ 7,000រៀល ក្នុង1ដប។ បើមានចំណាប់អារម្មណ៍ចង់ទិញ អាចតេទៅកុម៉្មុង់តាមលេខទូរស័ព្ទហាងបាន។ លេខទូរស័ព្ទ៖ 077 680 222/ 068 680 2222/ 093 680 222 ។
៤. បងត្រា លក់គ្រឿងសមុទ្រ
ចង់បានត្រីសាម៉ុងនិងអ័យស្ទ័រដែលមានតម្លៃធូរថ្លៃ អាចរកបាននៅហាង បងត្រាលក់គ្រឿងសមុទ្រ ដោយសារតែនៅទីនោះ មានលក់ត្រីសាម៉ុងមួយគីឡូក្រាមតម្លៃ $27 តែខាងហាងមានថែមគ្រឿងមួយឈុតរួមមាន វ៉ាសាប៊ី ទឹកស៊ីអ៊ីវជប៉ុន ការ៉ុតនិងឆៃថាវឈូសរួមជាមួយបន្លែច្រើនមុខទៀតផង។ ចំពោះអ័យស្ទ័រ១គ្រាប់ត្រឹមតែ $0.60 ប៉ុណ្ណោះ។ ទាក់ទង់តាម Facebook របស់ហាង បងត្រាលក់គ្រឿងសមុទ្រ https://www.facebook.com/dragonlopster/ ឬតេតាមលេខទូរស័ព្ទសម្រាប់ធ្វើការកម៉្មុង់។ លេខទូរស័ព្ទ៖ 069 69 69 04
៥. CN ចាន់ណា
គ្រឿងសមុទ្រយកមកពីខេត្តកំពតតម្លៃសមរម្យមានលក់នៅ ហាង CN ចាន់ណា ជាពិសេសអាចទិញអ័យស្ទ័រ១០០គ្រាប់ ក្នុងតម្លៃ 70,000រៀល និងបង្គារស្រស់ៗមានតម្លៃ 60,000រៀល ក្នុង១គីឡូក្រាម។ តេទៅកាន់ខាងហាងសម្រាប់ការកម៉្មុង់ក៏ដូចជាការដឹកជញ្ជូន។ លេខទូរស័ព្ទ៖ 010 311 087/ 077 636 984
ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz