ចង់រកកន្លែងម្ហូបខ្មែរឆ្ងាញ់ៗ បរិយាកាសល្អនៅភ្នំពេញ កុំរំលងភោជនីយដ្ឋានទាំង៥នេះ
សម្រាប់អ្នកដែលចង់ស្វែងរកភោជនីយដ្ឋានដែលមានម្ហូបបែបខ្មែរឆ្ងាញ់ៗ ច្រើនមុខច្រើនជម្រើស ប្រកបដោយអនាម័យខ្ពស់ ចុងភៅជំនាញ អមដោយទីធ្លាធំទូលាយ និងបរិយាកាសល្អនោះ ថ្ងៃនេះពួកយើងនឹងមកណែនាំភោជនីយដ្ឋានបែបខ្មែរ៥កន្លែងនៅភ្នំពេញដែលអ្នកទាំងអស់គ្នាមិនគួររំលង។ ហើយកុំភ្លេច Pepsi ណាដើម្បីបង្កើនរសជាតិអាហារឲ្យកាន់តែឆ្ងាញ់ទ្វេរដង។
- $
ភោជនីយដ្ឋាន Eleven One Kitchen ផ្តោតសំខាន់ទៅលើរសជាតិ សុខភាពរបស់អតិថិជន និងបរិយាកាសស្រស់ស្រាយបែបធម្មជាតិ។ ភោជនីយដ្ឋានមួយនេះមានបម្រើ ម្ហូបប្រពៃណីខ្មែរជាច្រើនជម្រើស ម្ហូបបែបអាស៊ី និងម្ហូបបែបបស្ចិមប្រទេស ដោយប្រើប្រាស់គ្រឿងផ្សំមានគុណភាពខ្ពស់ គ្មានជាតិគីមីប៉ះពាល់ដល់សុខភាព ហើយពិសេសនោះគឺមិនប្រើប៊ីចេងនោះទេ។ • តម្លៃមុខម្ហូបមានចាប់ពី ៤ ដុល្លារឡើងទៅ
- Available at all Eleven One Kitchen
- (855) 86 619 111
- $ - $$
- $ - $$
នៅភោជនីយដ្ឋាន ត្បាល់ខ្មែរ មានមុខម្ហូបបែបខ្មែរជាច្រើនមុខច្រើនជម្រើស ជាមួយនឹងតម្លៃដ៏សមរម្យ ចាប់ពី២ដុល្លារឡើងទៅ។ ភោជនីយដ្ឋានមួយនេះក៏ល្បីខ្លាំងខាងបុកល្ហុង និងម្ហូបគ្រឿងសមុទ្រផងដែរ។ ត្បាល់ខ្មែរមានជាច្រើនទីតាំង ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចង់ដឹងព័ត៌មានបន្ថែមអាចចូលទៅកាន់ Facebook Page របស់ ត្បាល់ខ្មែរ - Tbal Khmer Restaurant បាន។
- Available at all Tbal Khmer - ត្បាល់ខ្មែរ Restaurant
- 016 895 888/ 071 44444 55
- $ - $$$
ភោជនីយដ្ឋានក្រវាញ ផ្តោតសំខាន់ទៅលើរសជាតិ អនាម័យ និងការប្រើប្រាស់គ្រឿងផ្សំល្អៗសម្រាប់មុខម្ហូបនីមួយៗ។ ជាមួយនឹងការតុបតែងយ៉ាងស្រស់ស្អាត និង បរិយាកាសមានផាសុកភាព ភោជនីយដ្ឋានក្រវាញ ក៏មានការយកចិត្តទុកដាក់ខ្ពស់លើសេវាកម្មទៅដល់អតិថិជនគ្រប់រូបផងដែរ។ ភោជនីយដ្ឋានមួយនេះ ទើបតែកែលម្អទីតាំងរបស់ពួកគេដើម្បីឲ្យមានកន្លែងអង្គុយបន្ថែមទៀតនិងព្រមទាំងមានទីធ្លាឯកជនដែលមានលក្ខណៈល្អឥតខ្ចោះសម្រាប់អាហារថ្ងៃត្រង់សម្រាប់ការប្រជុំនិងការប្រារព្ធពិធីផ្សេងៗជាលក្ខណៈគ្រួសារផងដែរ។ • តម្លៃម្ហូបមានចាប់ពី៤ដុល្លារឡើងទៅ
- 112 Samdach Sothearos Blvd (3), Phnom Penh
- 012 539 977
- --
ជាមួយនឹងរចនាបទ និងសិល្បៈនៃការតុបតែងបែបខ្មែរបុរាណ នៅក្នុង ភោជនីយដ្ឋានក្រយាអង្គរ នឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាត្រឡប់ទៅកាន់សម័យអង្គរដ៏រុងរឿង ជាមួយនឹងមុខម្ហូបបែបខ្មែរឆ្ងាញ់ៗជាច្រើនមុខ ចំអិនដោយចុងភៅដែលមានស្នាដៃខ្ពស់។ • តម្លៃម្ហូបនីមួយៗមានចាប់ផ្តើមពី៤ ដុល្លារឡើងទៅ។
- The Point Community Mall, Mao Tse Toung Boulevard (245), Phnom Penh
- 017 393 982
- --
មានទីតាំងស្ថិតនៅក្នុងវីឡារចនាបទបែបបារាំង Mealea Restaurant ត្រូវបានគេចាត់ទុកថាជាភោជនីយដ្ឋានបែបប្រណិតល្អដាច់គេមួយនៅក្នុងទីក្រុងភ្នំពេញ ដែលមានការតុបតែងស្អាត ទីធ្លាធំទូលាយ អមដោយសួនច្បារបៃតងខ្ចី និង អាងហែលទឹកដ៏ស្រស់ស្អាតផងដែរ។ ក្រៅពីមុខម្ហូបបែបខ្មែរឆ្ងាញ់ៗដ៏សម្បូរបែប ភោជនីយដ្ឋានមួយនេះក៏មានបម្រើមុខម្ហូបបែបលោកខាងលិចផងដែរ ជាមួយនឹងការចម្អិនដោយចុងភៅមានបទពិសោធន៍ខ្ពស់។ • តម្លៃមុខម្ហូបមានចាប់ពី៤ដុល្លារឡើងទៅ។
- #44B, St. 240 Sothearos Blvd, Chey Chumneas, Daun Penh Phnom Penh
- 023 900 074