ឃ្លានបាយស្រូប ចង់ឲ្យគេដឹកឲ្យដល់កន្លែង អាចកុម៉្មង់ពីហាងឆ្ងាញ់ៗទាំង៥នេះបាន
ធ្លាប់តែជិះចេញក្រៅទៅញ៉ាំបាយស្រូបរាល់ព្រឹក ប៉ុន្តែឥឡូវចេញលេងបានហើយ អាវីដកំពុងវាយលុក! ប៉ុន្តែអាចកុម្ម៉ង់ឲ្យគេដឹកឲ្យដល់ផ្ទះបានតើស មែនអត់? អ៊ីចឹងចាំ FoodBuzz ណែនាំហាងបាយស្រូបដែលមានរសជាតិឆ្ងាញ់ ៥ កន្លែងដែលមានសេវាដឹកជញ្ជូនដល់កន្លែងតែម្តង។
១. បាយមាន់យាយបារាំង - ទួលទំពូង
អ្នកណាមិនស្គាល់បាយមាន់យាយបារាំងនៅម្ដុំទួលទំពូង! នៅទីនេះមានបម្រើជូននូវបាយមាន់ចៀនឬស្ងោ ថែមទាំងមានបាយស និង បាយលឿងសម្រាប់អ្នកទាំងអស់គ្នាជ្រើសរើសទៀតផង។ ហើយនៅទីនេះក៏មានបាយស្រូបសាច់ជ្រូកជាមួយពងទាចៀនដែរណា! អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់តាមរយៈកម្មវិធីដឹកជញ្ជូនដូចជា nham24, foodpanda, Bloc, E-GetS, Muuve, GoodToGo, WOWNOW ឬ ខលទៅកាន់លេខ 093 928 787 / 093 598 787 / 095 598 787 ក៏បានដែរ។
២. បាយសាច់ជ្រូក-mommy
ហាងបាយសាច់ជ្រូក-mommy មានបាយសាច់ជ្រូកអាំងដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយបើថែមពងទាចៀនឬពងទាខទៀតគឺពិសេសតែម្តង។ ក្រៅពីបាយសាច់ជ្រូកនៅទីនេះក៏មានជាបាយសាច់មាន់ បាយត្រីងៀត និង បាយឆាខ្ញីផងដែរ ហើយអ្នកទាំងអស់គ្នាចង់កុម៉្មង់ទឹកស៊ុបប្រហិតសាច់គោញ៉ាំជាមួយបាយក៏បាន។ សម្រាប់ការកុម្ម៉ង់ទៅផ្ទះអ្នកទាំងអស់គ្នាអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ 012 667 002 / 093 955 075 ឬ កុម៉្មង់តាមរយៈ App Nham 24, Bloc, Muuve, foodpanda និង E-GetS។
៣. បាយស្រូប
គ្រាន់តែលឺឈ្មោះក៏ដឹងថានៅទីនេះមានលក់អីដែរមែនអត់អ្នកទាំងអស់គ្នា? នៅទីនេះមានបម្រើជូននូវបាយសាច់ជ្រូក បាយឆ្អឹងជំនីជ្រូក បាយសាច់ផាកឡូវ និង បាយសាច់មាន់ជាដើម។ ជាពិសេសរសជាតិបាយស្រូបដូចបាយកាលរៀនបឋមពិតៗតែម្តងហើយថែមទាំងមានតម្លៃសមរម្យទៀតផង។ អ្នកទាំងអស់គ្នាអាចធ្វើការកុម៉្មង់សម្រាប់ការដឹកជញ្ជូនដល់ទីកន្លែងតាមរយៈលេខទូរស័ព្ទ 098 923 338។
៤. បាយស្រា
នៅហាងបាយស្រាមានបម្រើជូននូវបាយសាច់ជ្រូកជាមូយនឹងពងទាចៀនដែលមានរសជាតិឆ្ងាញ់ ថែមទាំងមានជ្រក់ស្រួយៗសាកសមជាមួយនឹងបាយស្រូបតែម្ដង។ ហើយនៅទីនេះក៏មានអាហារផ្សេងៗជាច្រើនមុខទៀតសម្រាប់ជ្រើសរើសផងដែរ។ ចំពោះការកុម៉្មង់សម្រាប់ដឹកជញ្ជូនដល់ផ្ទះអ្នកទាំងអស់គ្នាអាចខលទៅកាន់លេខ 010 278 595។
៥. បាយសាច់មាន់ ហ្សង់កុង
ហាងបាយសាច់មាន់ ហ្សង់កុង គឺជាហាងបាយដែលមានឈ្មោះល្បីល្បាញជាយូរមកហើយ ជាមួយនឹងរសជាតិសាច់មាន់និងទឹកជ្រលក់ដ៏ឆ្ងាញ់។ នៅទីនេះក្រៅពីបាយសាច់មាន់ចៀន ក៏មានបាយគ្រឿងក្នុងមាន់ចៀនហើយថែមទាំងមានម្ហូបកុម្ម៉ង់ផ្សេងទៀតផងដែរ។ ចំណែកឯសេវាកម្មដឹកជញ្ជូនដល់គេហដ្ឋាន អ្នកទាំងអស់គ្នាអាចកុម៉្មង់តាមរយៈលេខ 015 456 888 / 097 377 3168 /012 622 261៕