ចង់ញុំានំបុ័ង នំខេក នំដូណាត់ ឆ្ងាញ់ៗ? ហាងទាំង៥នេះមានសេវាដឹកជូនដល់ផ្ទះ
អង្គុយៗក៏នឹកឃ្លាន ចង់ញុំានំបុ័ង នំខេក នំដូណាត់ តែអត់ដឹងថាហាងណាខ្លះមានសេវាដឹកជូនផ្ទះ។ កុំព្រួយ FoodBuzz ជួយសម្រួលឲ្យ! ហាងនំបុ័ង នំខេក នំដូណាត់ ៥ កន្លែងនេះដែលមានសេវាកម្មដឹកជញ្ជូនដល់កាំជណ្តើរផ្ទះតែម្តង។
១. TOUS les JOURS
TOUS les JOURS មានលក់នំប៉័ងធម្មតា នំផ្អែម នំប៉័ងបែបអឺរ៉ុប នំដូណាត់ នំខេក នំសាំងវិចជាដើម។ បើចង់ញុំានំរបស់ TOUS les JOURS អាំចកុម្ម៉ង់តាម foodpanda, NHAM24, BLOC និង E-GetS ឬខលទៅលេខ ០៩៣ ៣៧២ ២២២ សម្រាប់ការដឹកដល់ផ្ទះ។ ឥឡូវនេះចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣០ ខែមេសាមានការបញ្ចុះតំលៃ ១៥% ប្រសិនបើអ្នកកុម្ម៉ង់ទិញតាម apps ខាងលើ។
២. Bayon Bakery
អ្នកណាមិនស្គាល់ហាងនំបុ័ងបាយ័ននោះ? ហាងនំបុ័ងបាយ័នគឺក្នុងចំណោមហាងនំបុ័ងខ្មែរដែលបង្តើតឡើងដំបូងគេនិងបានដំណើរការអស់រយៈពេលជាង២០ឆ្នាំមកហើយ។ ឥឡូវនេះហាងក៏មានសេវាកម្មដឹកជញ្ជូនដល់ផ្ទះសម្រាប់អតិថិជនផងដែរ។ អ្នកទាំងអស់គ្នាអាចកុម្ម៉ង់បានតាមរយៈ foodpanda, BLOC, NHAM24 ឬទំនាក់ទំនងមកលេខ ០១០ ៥៥៥ ៣២២ / ០៦៩ ៥៥៥ ០៧៥។
៣. Lady H Bakery
គេស្គាល់ Lady H Bakery ដោយសារតែ Lady H Bakery មាននំខេកសា្អតៗជាច្រើនមែនទែនហើយមើលទៅគួរឲ្យចង់ញុំាណាស់។ នំខេករបស់ហាងមានច្រើនរសជាតិដូចជារសជាតិស្លឹកតយ វ៉ានីឡា សូកូឡាស្ត្រប៊ឺរី ប៊្លូបឺរី និងទុរេនដោយនំខេកមួយៗមានតម្លៃសមរម្យ។ ប្រសិនបើចង់កុម្ម៉ង់នំខេកអាចខលទៅលេខ ០១៦ ៥១៦ ៥៥៥។ បើកុម្ម៉ង់ទិញលើសពី ១៥ ដុល្លារនោះនឹងមានការដឹកជញ្ជូនដោយឥតគិតថ្លៃ។
៤. BreadTalk Cambodia
BreadTalk ល្បីត្រង់ថានំប៉័ង សាច់នំទន់ល្មើយហ្នឹងម៉ង។ ញ៉ាំនំប៉័ងនិងនំខេករបស់ BreadTalk ជាមួយកាហ្វេក្តៅៗដឹងតែជាប់ចិត្ត! បើចង់ញុំានំប៉័ងឬនំខេករបស់ពួកគេនៅផ្ទះអ្នកអាចកុម្ម៉ង់ទិញតាម NHAM24 ឬទូរស័ព្ទមកលេខ ០៩៩ ៩៨៩ ៨៩៨ ។
៥. Big Apple Donut & Coffee Cambodia
យើងនិយាយពីនំបុ័ងនិងនំខេកច្រើនហើយ អ៊ីចឹងនាំគ្នានិយាយពីនំដូណាត់ម្តង។ មីនុយនំដូណាត់របស់ហាង Big Apple Donut & Coffee មានច្រើនបែបមែនទែន! តាំងពីនំដូណាត់ស្កររសជាតិដើម អូរីអូ សូកូឡា ស្លឹកតយ Cranberry Hazelnut ប៊ឺសណ្តែកដីនិងជាច្រើនមុខទៀត។ ដូចគ្នានឹងហាងនំប៉័ងផ្សេងៗទៀតដែរ ហាង Big Apple Donut & Coffee ក៏ផ្តល់ជូនការដឹកជញ្ជូនដល់ផ្ទះផងដែរ។ អ្នកអាចធ្វើការកុម្ម៉ង់តាម apps ដូចជា foodpanda, NHAM24, BLOC, MUUVE និង E-GetS ឬខលលេខហាងដែលមានទីតាំងនៅជិតផ្ទះអ្នកបំផុត។
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz