ជប់លៀងខួបកំណេីតជាមួយនំខេកស្អាតៗរបស់ហាងនំ 5 កន្លែងនេះ!
នៅពេលជប់លាងខួបកំណេីតអ្នកជាទីស្រលាញ់របស់យេីង យេីងតែងតែរកនំខេកស្អាតៗ រសជាតិផ្អែមល្មម សាកសមសម្រាប់ក្រុមគ្រួសារ និង អ្នកចូលរួមទាំងក្មេងទាំងចាស់។ ឥឡូវមិនចាំពិបាករកទៀតទេ ក្រុមការងារ Foodbuzz នឹងមកណែនាំហាងនំខេក 5 កន្លែងដែលមានលក់នំខេកស្អាតៗ ទំនងៗណាស់!
- $ - $$
Fuwari Japanese Style Cake Shop and Cafe ជាហាងនំបែបជប៉ុន។ ចុងភៅដុតនំ (patissier) នៅហាងនេះមានបទពិសោធន៍ពីជប៉ុនច្រេីនជាង៣០ឆ្នាំមកហេីយ។ នំខេកវ៉ាន់នីឡារបស់ហាងនេះគឺឈ្ងុយក្លិនវ៉ាន់នីឡាខ្លាំងតែម្តង ហើយបើខេករសជាតិសូកូឡារបស់គាត់វិញ គឺឈ្ងុយសូកូឡាហើយមានរសជាតិផ្អែមមុតៗតម្ ត្រូវចិត្តអ្នកចូលចិត្តផ្អែមម៉ាច់! លេីសពីនេះទៅទៀត Fuwari បានយកផ្លែឈេីស្រស់ៗមកធ្វេីនិងតុបតែង នាំឲ្យមើលទៅ នំមានលក្ខណៈស្រស់ស្អាតហេីយ ពេលដាក់ចូលមាត់វិញគឺស្រស់បំព្រងណាស់! លេីសពីនេះក៏មាននំតូចៗ ខ្យូតៗ មួយចំនួនដែលអាចថែមពីលេីខេកយេីងទៀត មានដូចជា cream puff macaron និង biscuit ជាដើម។
- $
Petit Gateau បកជាខ្មែរវិញគឺមានន័យថា នំតូច ប៉ុន្តែមិនមានន័យថាហាងធ្វេីតែនំតូចៗទេណា! XD តាមពិតហាងមានជំនាញខាងធ្វេីនំបែបបារាំង ដែលជាស្នាដៃកូនខ្មែរយេីងមួយរូបដែលបានឈ្នះមេដាយមាសនៅប្រទេសឌូបៃ អញ្ចឹងនំគាត់គឺធ្វេីដោយយកចិត្តទុកដាក់ មានគុណភាពខ្ពស់។ រសជាតិហាងច្នៃចេញមកគឺថ្មីហេីយប្លែកមងមានដូចជា ស្រ្តប៊ឺរីនិងឪឡឹក ផ្លែគូលែននិងរ៉ាសប៊ឺរី អាល់ម៉ុននិងក្រូចឆ្មារធំៗពណ៌លឿង ក៏ដូចជាមានរសជាតិក្លាសិកពីបារាំងដែរគឺ Opera Cake ដែលមានរសជាតិកាហ្វេ សូកូឡា និងអាល់ម៉ុនលាយចូលគ្នា។
- $ - $$
- $ - $$
Shelby’s Bakery ប្រហែលជាហាងប្លែកជាងគេហេីយក្នុងការលេីកមកណែនាំនេះ ដោយសារនំប្រចាំហាងគឺ នំក្រេបខេក (crepe) ដែលយកនំក្រេបស្តេីងៗគរពីលេីគ្នា រួចលាបគ្រីមចន្លោះបន្ទះនីមួយៗ។ រសជាតិ matcha ឆ្ងាញ់សមស្របចំពោះគ្រប់វ័យ ហើយក្លិន matcha វិញគឺកាន់តែឈ្ងុយទៀត! ប៉ុន្តែខាងហាងក៏មានរសជាតិ oreo សម្រាប់អ្នកហ្វេនសូកូឡាដែរ។ រសជាតិមួយឃេីញទៅប្លែករបស់គេគឺ នំឥន្ទធនូ rainbow crepe គឺចម្រុះពណ៌ដូចឈ្មោះមែន!
- $ - $$
- $ - $$
Three Bakery គឺជាហាងលក់នំខេកម៉ូតស្អាតៗ ធ្វេីឲមានអារម្មណ៍ស្តាយខ្លាំងនៅពេលដែលដល់ម៉ោងកាត់នំ ព្រោះនំស្អាតពេក! បេីមេីលលេីផេករបស់ហាងវិញ ភ្ញៀវភាគច្រេីនកុម្មង់ម៉ូតមានក្បាច់មាសភ្លេកៗ មានផ្កាស្រស់ៗតុបតែងជុំវិញ។ បេីសិនជាអ្នកចង់បាននំប្លែកៗវិញគឺ អាចកុម្មង់ជារបៀប croquembouche ដែលជានំ cream puff រៀបពីលេីគ្នាដូចអាគារមួយចឹង។ វាគួរឲប្លែកភ្នែក និងសប្បាយញុំាដោយសារនំមួយៗមានគ្រីមផ្អែមពីក្នុង។
- #43, St 334, Beoung Keng Kang, Phnom Penh
- 095 398 739
- $ - $$
- $ - $$
Cheriny ជាហាងដែលល្បីផ្ទុះពេញបណ្តាញសង្គមដោយសារនំខេកតូចៗប្រចាំហាងរបស់គាត់ ប៉ុន្តែអ្នកទាំងអស់គ្នាក៏អាចកុម្មង់នំខ្នាតធំសម្រាប់ពិធីជប់លៀងបានដែរ! ភ្ញៀវហាងភាគច្រេីនចូលចិត្តការតុបតែងខេករបៀបខ្យូតៗ តុក្កតាៗអីចឹង ហេីយរសជាតិវិញ គឺមានច្រេីនមុខណាស់ ដូចជាសូកូឡា ឈីសខេក វ៉ាន់នីឡា ។ល។ មួយម៉ាត់ៗឈ្ងុយគ្រីមដល់ហេីយ តែមិនទ្រលន់ទេ។ នំហាងតុបតែងឡេីងស្អាតមែនទែន អាចច្រឡំថាជាមួយនំរបស់ហាងអឺរ៉ុបបាន។
- # 15A, Street 432, Sangkat Boeung Trabek
- 085 751 777 / 098 325 888