ហាងកាហ្វេលាក់ខ្លួននៅជាន់លើ 4 កន្លែងនៅម្តុំទួលទំពូង
បើនិយាយពីម្ដុំទួលទំពូង អត់ខ្វះហាងកាហ្វេត្រូវចូលទេ ចង់បានជាហាងកាហ្វេប្រ៊េនធំ ឬ តូច ឬ តាមរទេះមានទាំងអស់។ តែទាំងអស់នេះ ហាក់ដូចជាធម្មតាទៅហើយមែនទេ? ចឹងតស់! FoodBuzz នាំមកស្គាល់ហាងកាហ្វេដែលលាក់ខ្លួននៅជាន់ខាងលើម្ដុំទួលទំពូង ដើម្បីញ៉ាំកាហ្វេក្នុងបរិយាកាសប្លែកមួយ។
- $ - $$
ជាហាងកាហ្វេដែលស្ថិតនៅជាន់ទីមួយជាពិសេសមានច្រកឌឿងហែមចូលតូចមួយ តែមិនជាពិបាករកដោយសារបើសិនជាដើរកាត់ផ្សារទួលទំពូងប្រាកដជាឃើញជាមិនខាន។ ញ៉ាំកាហ្វេគយគន់ទេសភាពអាចមក Lot 369 Cafe & Bar បានណា៎។
- 13C, Street 454, Toul Tompoung 1 Phnom Penh
- 012 345 541
- --
កាហ្វេក្បែររបងគឺហាងកាហ្វេក្នុងក្រុងតាខ្មៅដំបូងដែលមានភាពល្បីល្បាញ និងពាំនាំអ្នកភ្នំពេញជាច្រើនទៅភ្លក្សកាហ្វេដែលមានរបៀបឆុងបែបខ្មែរសម័យមុន និងទទួលបរិយាកាសថ្មីប្លែកជាមួយការអង្គុយក្នុងរបងផ្ទះ។ កាហ្វេក្បែរបងថ្មីៗនេះក៏បានពង្រីកខ្លួនមកទីក្រុងភ្នំពេញនៅម្ដុំទួលទំពូង ដែលស្ថិតនៅជាន់ខាងលើ បរិយាកាសបែបធម្មជាតិដូចទៅនឹងសាខាដើម ថែមទាំងនាំមកនូវរូបមន្ដឆុងកាហ្វេដើមពីហាងរបស់ខ្លួន។ បរិយាកាសថ្មីប្លែក ជាមួយកាហ្វេ និងអាហារសម្រន់បែបខ្មែរ ពិតជាពិសេស។
- Street.108, Takhmau, Cambodia
- 081 970 975
- $ - $$
- $ - $$
ត្បិតតែហាងកាហ្វេមួយនេះស្ថិតនៅជាន់ទីមួយពិតមែនតែមានកន្លែងថតរូបស្អាតៗជាច្រើន ពិសេសសម្រាប់អ្នកចូលចិត្តថតរូប។ ញ៉ាំកាហ្វេស្រូបយកបរិយាកាសនិងខ្យល់បរិសុទ្ធនៅ La’ CHOU Kitchen & Cafe ទាំងអស់គ្នា។
- ផ្លូវ 135 កែងផ្លូវ 440, សង្កាត់ទួលទំពូង
- 077 601 760
- $ - $$
- $ - $$
ហាងកាហ្វេដែលមានច្រកចូលតូចមួយ តែសំខាន់ការដេគ័រនិងតុបតែងហាងក៏ដូចជាបរិយាកាសស្ងប់ស្ងាត់ល្អសមប្រកបសម្រាប់អ្នកទៅអង្គុយធ្វើការ ឬ រៀន ឬ ការណាត់ជួបនានា។ The ERO CAFE មានភាពខុសប្លែកពីហាងកាហ្វេដទៃបន្ដិច ដោយក្នុងហាងត្រូវបានតុបតែងដោយផ្ទាំងគំនូរខ្មែរស្អាតៗជាច្រើនផ្ទាំង ដែលផ្ដល់បរិយាកាសដ៏ពិសេសមួយសម្រាប់អ្នកញ៉ាំកាហ្វេចូលចិត្តសិល្បៈគំនូរ។
- Street 135, Sangkat Toul Tumpoung
- 012 855 238