ចង់ញ៉ាំអាហារឆ្ងាញ់ៗលាយលំនឹងខ្យល់មាត់ទន្លេត្រជាក់ៗ រំលង ៤ កន្លែងនេះម៉េចបាន!
អាហារឆ្ងាញ់ៗ ហើយមានបរិយាកាសមាត់ទន្លេខ្យល់ធ្លាក់រសៀកៗទៀត អត់ទៅម៉េចកើត! ៤ កន្លែងនេះ ក្រុមការងារ FoodBuzz សូមណែនាំជាពិសេសតែម្ដងសម្រាប់អ្នកដែលកំពុងរកកន្លែងញ៉ាំអាហារជួបជុំជាមួយមនុស្សជាទីស្រឡាញ់ មិត្តភក្ដិ ឬ ក្រុមគ្រួសារ។ តស់! មកមើលថាមានហាងអាហារណាខ្លះ!
- $$
PastaMania Cambodia ជាភោជនីយដ្ឋានដែលមានបម្រើជាអាហារបែបអុីតាលី និងតម្លៃសមរម្យ រសជាតិទទួលយកបាន។ PastaMania Cambodia មានទីតាំងនៅជាប់មាត់ទន្លេ មានទេសភាពស្រស់ស្រាយ ស័ក្ដិសមជាងគេសម្រាប់ការណាត់ជួបជាមួយគូស្នេហ៍លក្ខណៈរ៉ូមែនទិក។ ប៉ុន្ដែមុនពេលនឹងទៅ ពួកយើងណែនាំឲ្យកក់តុដែលមានទេសភាពទន្លេទុកជាមុន ដោយសារចំនួនតុមានកំណត់។
- No 1, Sisowath Quay, Phnom Penh, Cambodia, Phnom Penh, Cambodia
- 023 666 6290
- $$
Yi Sang Riverside ជាភោជនីយដ្ឋានមួយកន្លែងដែលមានទីតាំងនៅក្បែរមាត់ទន្លេមុខវាំងតែម្ដង ដូច្នេះបរិយាកាសគឺមានខ្យល់អាកាសបក់ល្វិចៗចុះឡើង ដែលរំសាយទុក្ខកង្វល់នានា។ នៅទីនេះមានបម្រើជាអាហារបែបចិនឆ្ងាញ់ៗជាច្រើនសម្រាប់ទទួលទានជាមួយទេសភាពដ៏ស្រស់ស្អាត។
- Available at all branches
- 015 814 488
- $ - $$
- $ - $$
Pizza 4P's ជាហាងភីហ្សាថ្មីមួយដែលមានទីតាំងស្ថិតនៅ Quay 313 មាត់ទន្លេជាន់ទី ២ ដែលមានជារបៀប Indoors និង outdoors ជាពិសេសខ្យល់ធ្លាក់រសៀកៗតែម្តង។ Pizza មិនមានជាថបភីង ឬ សសច្រើនមុខឡើយតែរសជាតិវិញពិតជាអេម ពិសេសសម្រាប់អ្នកចូលចិត្តប្រៃឡមៗ។ អ្វីដែលពិសេសមួយមុខទៀតនោះគឺ Crab Tomato Cream Spaghetti ដែលមានក្លិនឈ្ងុយ និងរសជាតិសាច់ក្ដាមចូលជាតិជាមួយស្ប៉ាហ្គេតទីបានយ៉ាងល្អ។
- F02-01 Street 1 Presh, 12300, Preah Sisowath Quay, Phnom Penh
- 089 242 264
- $ - $$$
- $ - $$$
Mekong Bungalows - Floatation ជាបារអណ្ដែតទឹកនៅលើទន្លេមេគង្គនៃទីក្រុងភ្នំពេញមួយដែលមានទីតាំងនៅកោះពេជ្រ។ ទីនេះមានបរិយាកាសស្រស់ស្រាយ មានទេសភាពនៃទន្លេដ៏ល្វឹងល្វើយ ដែលភាពរ៉ូមែនទិក ស័ក្ដិសមសម្រាប់ការណាត់ជួបតែម្ដង។ រីឯម្ហូបវិញ គឺមានអាហារបែបអឺរ៉ុបឆ្ងាញ់ៗ និងភេសជ្ជៈជាច្រើនសម្រាប់គ្រប់តម្រូវការ។
- Bassac River, St. Koh Pich (Behind DIB Club), Phnom Penh
- 089 275 440