ល្បីក៏ល្បី ឆ្ងាញ់ក៏ឆ្ងាញ់! នំប៉័ងសាច់៤កន្លែងនេះនៅភ្នំពេញ រសជាតិអេមណាស់
នំបុ័ងដាក់សាច់ជាអាហារមួយដែលជនជាតិខ្មែរយើងតែងនិយមចូលចិត្តញ៉ាំ ទាំងចាស់ទាំងក្មេងតែម្ដង។ ពេលខ្លះដើរទៅដល់ណា ងាកទៅជ្រុងណា ក៏ឃើញមានកន្លែងលក់នំបុ័ងដាក់សាច់ដែរ ប៉ុន្តែថ្ងៃនេះ FoodBuzz នឹងណែនាំកន្លែងលក់នំបុ័ងដាក់សាច់ឆ្ងាញ់ជាប់ចិត្ត ៣ កន្លែងនៅភ្នំពេញយើងមកឲ្យអ្នកទាំងអស់គ្នាបានស្គាល់ ស្រណុកណាត់គ្នាទៅភ្លក់ កុំឲ្យពិបាករកនឹក។
- --
Bread Express ជាហាងនំបុ័ងសាច់ដែលល្បីមួយទៀត ទើបតែបើកបានប៉ុន្មានខែ តែទាក់ទាញបានម៉ូយជាច្រើន។ Bread Express មានលក់នំបុ័ងសាច់ជាមួយជម្រើសសាច់ច្រើនមុខ ដូចជាផាក់ឡូវគ្រឿងក្នុង សាច់ជ្រូកបីជាន់ ប៉ាតេ សម្រាប់ឲ្យអតិថិជនជ្រើសរើសតាមចំណង់ចំណូលចិត្ត។ នំបុ័ងមានរសជាតិឆ្ងាញ់ កន្លែងអង្គុយក៏មានអនាម័យ និយាយរួមគឺទទួលបានទាំងសុវត្ថិភាព ទាំងរសជាតិឆ្ងាញ់។
- #171Eo, St. 475 corner St. 173, Phnom Penh
- 011 688 222
- $
កន្លែងនេះក៏មានវ័យរាងចំណាស់ដែរ គឺបើកលក់មកជាង ១៥ ឆ្នាំមកហើយ។ នំបុ័ងដែលល្បីថាឆ្ងាញ់ជាងគេពីទីនេះគឺ នំបុ័ងសាច់ជ្រូកបីជាន់ ស្រូបទឹកត្រីខពិសេស ដាក់ម្ទេសក្រហមៗ ហឹរៗទៀត ញ៉ាំអស់មួយដើមម្នាក់ឯងម៉ង។ កន្លែងនេះមានម៉ូយច្រើន លក់ដាច់មានអ្នកទិញមិនឈប់ និងលក់ចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៧ យប់តែប៉ុណ្ណោះ ដូច្នេះហើយបើចង់ទៅសាក ទល់តែប្រញាប់ប្រញាលបន្តិច ប្រយ័ត្នអស់ណា!
- In front of Cambodia Post Bank Plc (Olympic Branch)
- 097 970 8234/ 071 296 6663
- $ - $$
- $ - $$
កន្លែងនេះបើកលក់មកជាង ២៤ ឆ្នាំមកហើយ រសជាតិនៅតែឆ្ងាញ់ លក់ដាច់ច្រើនៗក្នុងមួយថ្ងៃ។ ទីនេះដឹងតែចាក់ចំត្រូវចិត្តអ្នកចូលចិត្តញ៉ាំនំបុ័ងសាច់តែម្ដង ព្រោះមានជម្រើសសាច់ជាច្រើនមុខដូចជា ផាក់ឡូវគ្រឿងក្នុងជ្រូក ប៉ាតេ និងសាច់ជ្រូកខ្វៃ តម្រូវតាមចិត្ត ចង់បានអីបាននឹង! ក្រុម FoodBuzz យើងណែនាំឲ្យសាកនំបុ័ងជ្រូកខ្វៃពីហាងនេះជាងគេ ព្រោះរសជាតិឆ្ងាញ់ ស្បែកជ្រូកស្រួយៗ ញ៉ាំជាមួយជ្រក់ល្ហុងថ្មីៗទៀត រឹតតែឆ្ងាញ់!
- St 98, Next to EDC Cambodia, Phnom Penh
- 0973232261/ 012 911 852
- --
អ្នកណាមិនស្គាល់នំប័ុងប៉ាតេនាគព័ន្ធ? ល្បីមកជាង ២៥ ឆ្នាំមកហើយ ហើយល្បីជាងគេនោះគឺ នំបុ័ងដាក់ប៉ាតេតែម្ដង។ នំបុ័ងស្រួយៗ លាបសាច់ជ្រូកចិញ្រ្ចាំប័រឆាមួយស្រទាប់ ហើយផ្គួបជាមួយជ្រក់ល្ហុងនិងជ្រក់ត្រសក់ជូរតិចៗ ហើយអ្វីដែលកាន់តែពិសេសនោះគឺ ប៉ាតេក្រហមនៅកន្លែងនេះគឺធ្វើខ្លួនឯងផ្ទាល់ដោយប្រើប្រាស់សាច់ភ្លៅសុទ្ធ គ្មានជាប់ខ្លាញ់ និងគ្មានជាតិគីមី។
- 13B, street: 81, Sangkat Boeung Raing, Khan Daun Penh, Phnom Penh
- 017 798 787