ហាងកាហ្វេស្ងប់ស្ងាត់ ៤ កន្លែងនៅជាយក្រុងភ្នំពេញ ឆ្ងាយពីភាពអ៊ូអរនៃទីក្រុង
កំពុងធុញទ្រាន់នឺងការងារច្រើនគរភ្នំ ចង់ទៅកន្លែងឆ្ងាយពីសម្លេងរំខាននិងភាពមមាញឹកនៅទីក្រុងហ្អេ? ប៉ុន្តែបើអត់មានពេលជិះទៅខេត្តឆ្ងាយ អ៊ីចឹងហើយថ្ងៃនេះក្រុម FoodBuzz យើងនឹងណែនាំហាងកាហ្វេនៅជាយក្រុងចំនួន៤កន្លែង ដែលមានបរិយាកាសស្រស់ស្អាតអាចបន្ធូរអារម្មណ៏ សម្រាលភាពតានតឹងនានា។
- $ - $$$
- $ - $$$
មានទីតាំងនៅម្ដុំអារិយក្សត្រ ផ្ទះចំការជាកន្លែងមួយដែលសម្បូរអ្នកជិះកង់ទៅសម្រាកបន្ទាប់ពីជិះកង់ហត់។ កន្លែងនេះមានទេសភាពនៃទន្លេមេគង្គដ៏ស្រស់ស្អាតសម្រាប់ជាចំណីភ្នែក គយគន់ពេលស្រស់ស្រូបអាហារ និងភេសជ្ជៈជាមួយមិត្តភក្តិ ឬគ្រួសារ។
- Svay Chrum Village, Svay Chrum Commune, Khsach Kandal District, Kandal Province
- 017 937 008
- $ - $$$
- $ - $$$
Le Toul Cafe មានការរៀបចំតុបតែងឡើងប្រៀបដូចជាផ្ទះនៅសម័យដើមអ៊ីចឹង។ ហាងនេះក៏មានលក់ម្ហូបជាច្រើនមុខ ដែលប្រើប្រាស់គ្រឿងផ្សំធម្មជាតិ គ្មានជាតិគីមី។ ម្ចាស់ហាងមានបំណងចង់ឲ្យអតិថិជនគាត់មានអារម្មណ៍កក់ក្ដៅ និងធូរស្រាលដូចនៅផ្ទះខ្លួនឯង។
- St. 42, Phnom Penh
- 098 633 883
- $ - $$
- $ - $$
មានរចនាបទបែបបុរាណកាត់សម័យ ហាងនេះមានបរិយាកាសស្ងប់ស្ងាត់ សាកសមសម្រាប់អង្គុយនិយាយសាសងលេងជាមួយទាំងមិត្តភក្តិ ឬក៏គូស្នេហ៍។ ហាងនេះមានបម្រើភេសជ្ជៈច្រើនមុខ រួមផ្សំនឹងម្ហូបទាំងបែបអាសុី ទាំងអឺរ៉ុប ដូច្នេះហើយវាមានភាពងាយស្រួលសម្រាប់អតិថិជនមកញ៉ាំកាហ្វេផង ញ៉ាំអាហារថ្ងៃត្រង់ ឬពេលល្ងាចផង!
- #252, St. 112, Prek Eng, Phnom Penh
- 012 208 920
- --
មានទីតាំងនៅក្នុងតំបន់តាខ្មៅ ហាងកាហ្វេក្បែររបងជាកន្លែងពេញនិយមសម្រាប់អ្នកជិះកង់ ឈប់សម្រាក។ ហាងកាហ្វេនេះមានកាហ្វេពងមាន់ជាភេសជ្ជៈប្រចាំហាងដែលមានរសជាតិឆ្ងាញ់ប្លែកខុសពីកាហ្វេដទៃ។ ហាងនេះមានបរិយាកាសស្ងប់ស្ងាត់ល្អ សាកសមសម្រាប់ការជួបជុំជាមួយមិត្តភក្តិបំផុត។
- Street.108, Takhmau, Cambodia
- 081 970 975