ចង់ដឹងអាហារជប៉ុនច្រើនប្រភេទ មកស្គាល់ហាងទាំង ៤ នេះ!
អាហារជប៉ុនមានជាច្រើនបែប ហើយហាងអាហារនីមួយៗសុទ្ធតែមានជំនាញទៅលើមុខម្ហូបនីមួយៗរបស់ខ្លួន។ ថ្ងៃនេះ FoodBuzz មានហាងអាហារជប៉ុន ៤ កន្លែងសម្រាប់មកណែនាំញ៉ាំអាហារឆ្ងាញ់ៗ និងបង្អែមលាងមាត់ពិសេសទៀត។
- $ - $$
- $ - $$
Marugame Udon ជាហាងលក់ម្ហូបជប៉ុនដ៏សម្បូរបែបជាមួយរសជាតិដើមរបស់ម្ហូបជប៉ុន។ អ្វីដែលពិសេសនោះគឺនៅទីនេះមានម្ហូបដែលលក់ដាច់ជាងគេដែលអ្នកទាំងអស់គ្នាគួរតែសាកនោះគឺ ស៊ុបហតផតអ៊ូដុងដែលមានរសជាតិឌិតពិសេសតែម្តងសំខាន់តម្លៃសមរម្យសាហាវ។ បន្លែសាច់គឺស្រស់ៗនឹងមានគុណភាព។
- #189, Street 63, Phum 2, Sangkat Beoung Keng Kang 1, Phnom Penh, Cambodia Phnom Penh, Cambodia
- 010 511 666
- $ - $$$
- $ - $$$
Hiko Teppanyaki ជាប្រភេទហាងប៊ូហ្វេបែបជប៉ុនដែលមានជម្រើសអាហារទៅដល់ 59 មុខជាមួយមីនុយ Silver ដោយចំណាយត្រឹមតែ 120$ តែប៉ុណ្ណោះ។ ញ៉ាំអស់ order ថែមៗ អត់បាច់ទៅចាប់សាច់ឬម្ហូបរញ៉េរញ៉ៃពីព្រោះមានអ្នក service នៅចាំការកុម្មង់តែម្តង។ នៅទីនេះក៏មានបន្ទប់ Private អោយអង្គុយដែរ សំខាន់មានចុងភៅធ្វើឲ្យញ៉ាំភ្លាមៗនៅមុខតែម្តងពិសេសមែនទែន។
- Inside Chip Mong Noro Mall, First floor
- 023 885 767
- $ - $$$
- $ - $$$
Yakuri Japanese Cuisine ជាហាងជប៉ុនដែលល្បីល្បាញពិសេសទៅលើម្ហូបជប៉ុនដែលមានជម្រើសជាច្រើនក៏ដូចជាអ្វីដែលរឹតតែពិសេសនោះគឺ សាស៊ីមិ 3 ប្រភេទខុសគ្នានិងអាចញ៉ាំឆៅបាន។ សំខាន់សាលម៉ុនអត់ឆ្អាបហើយត្រូវបានសម្អាតយ៉ាងស្អាតទៀតផង។ ធានារសជាតិគឺខ្ទិះៗពេញម៉ាត់តែម្តង។ មិនតែប៉ុណ្ណោះនៅទីនេះក៏មានដូចជាប្រភេទស៊ូស៊ីរ៉ូលផងដែរ។
- #55, Saint 310, Sangkat Boeng Keng Kang, Khan Beoung Keng Kang, Phnom Penh
- 098 928 968
- $ - $$
- $ - $$
Kane Mochi ធម្មតាញ៉ាំអីហើយទាល់តែរកអីលាងមាត់ចេញមែនហ្អេស៎? នេះហាងការ៉េមម៉ូឈិណា៎។ ការ៉េមម៉ូឈិខុសពីការ៉េមធម្មតាដោយសារតែវាទន់ជាងដូចម៉ាសស្មាឡូអ៊ីចឹង ពិសេសជាងគេនោះគឹរសជាតិនិង ការវិចខ្ចប់នោះអី ខ្យូតៗសាហាវ។ Kane Mochi មានការ៉េមរហូតទៅដល់ 25 រសជាតិឯណោះ សំខាន់ឆ្ងាញ់គ្រប់មុខ។
- Preah Monivong Blvd corner street 228
- 093302303