ហាងនំបុ័ងប្រ៊េនខ្មែរទាំង 4 ដែលបើកលក់រាប់ឆ្នាំហើយតែនៅតែទទួលបានការពេញនិយមខ្លាំង
អាចនិយាយបានថានំបុ័ងសាប (Baguette) គឺជាអាហារសម្រន់មួយមុខដែលប្រជាជនខ្មែរនិយមចូលចិត្តញ៉ាំជាប្រចាំតែម្តង។ នំស្រួយៗ សាបលមៗញ៉ាំជាមួយអីក៏ត្រូវ! មិនថាញ៉ាំបែបងាយៗនៅផ្ទះពេលព្រឹកជ្រលក់ជាមួយទឹកដោះគោខាប់ និងកាហ្វេ ឬក៏កាត់ជាចំណិតៗញ៉ាំជាមួយសម្លរការីនៅពេលជប់លៀងទេ គឺឆ្ងាញ់គ្រប់ពេលតែម្តង។ បើនិយាយពីហាងនំដែលធ្វើលក់ក្តៅៗរាល់ថ្ងៃវិញ ហាងនំបុ័ងទាំង 4 នេះហើយបើកលក់រាប់ឆ្នាំតែនៅតែទទួលបានការគាំទ្រខ្លាំង។
- $ - $$
- $ - $$
នំប័ុងបាយ័ន អើយ នំប័ុងបាយ័ន! នរណាមិនស្គាល់ហាងនំបុ័ងបាយ័ន? បើកលក់ជាច្រើនឆ្នាំមកហើយ មានលក់នំបែបអាស៊ីជាច្រើនមុខណាស់ នំប្រៃក៏មាន នំស្នូលផ្អែមក៏មាន តែនំដែលល្បីជាងគេ គឺនំប័ុងសាបបាយ័នយើងហ្នឹង! ក្នុងឱកាសពិសេស ពេលទៅលេងស្រុកម្តងៗ ប្រជាជនខ្មែរមិនដែលភ្លេចទិញនំបុ័ងបាយ័នផ្ញើបងប្អូនទេ។ តែឥឡូវនេះ ហាងនេះពង្រឹកមានដល់ទៅជាង 10 សាខាឯណោះ ងាយស្រួលក្នុងការទិញណាស់។
- Available at all Bayon Bakery stores
- 069 555 075
- $
និយាយពីហាងនំបុ័ងបែបអាសុី ពួកយើងមិនអាចភ្លេចហាងនំ 3A Bakery បានទេ! ដែលអាចនិយាយបានតែម្តងថានំនៅទីនេះទំនងៗណាស់ ជាពិសេសប្រភេទនំដែលមានស្នូលដូចជា នំស្នូលត្រាវ សណ្តែក និងដូងជាដើម រសជាតិផ្អែមល្មម ក្លិនឈ្ងុយ ហើយញ៉ាំមិនងាយទ្រលាន់ទេ។ ចង់កុម្ម៉ង់នំខេកសម្រាប់កម្មវិធីអីក៏អាចមករកនៅទីនេះបានដែរ!
- 107E0 Preah Ang Hassakan (St: 144) Phnom Penh Cambodia
- (855) 12 600 500 / (855) 10 600 500 / (855) 23 213058
- --
ហាងនំបុ័ងអប្សរាជាហាងនំបុ័ងស្នាដៃកូនខ្មែរមួយដែលចាប់បើកដំណើរការតាំងពីឆ្នាំ 1980 មកម្ល៉េះ តែរសជាតិនំវិញគឺឆ្ងាញ់មិនប្រែ តម្រូវចិត្តប្រជាជនកម្ពុជាតែម្តង។ នៅទីនេះមានជាប្រភេទនំជាច្រើនដូចជា នំបុ័ង នំខេក និងនំមានស្នូលជាដើម ហើយពេលរដូវសែនព្រះខែវិញ គឹហាងគាត់លក់នំលោកខែដាច់ណាស់ ឡើងភ្ញៀវទម្រង់ជួរទិញ។ ដោយសារនំនៅហាងដុតថ្មីៗរាល់ព្រឹក នំមួយៗគឹក្លិនឈ្ងុយ ហើយស្រួយល្អណាស់ គ្រាន់តែនឹកឃើញក៏ឃ្លានដែរ!
- --
ហាងនំបុ័ងវិមានទិព្វថ្វីត្បិតតែជាហាងទើបបើករាងថ្មីជាងហាងនំផ្សេងៗមែន ប៉ុន្តែហាងនេះក៏ទទួលបានការពេញនិយមមិនស្ទើរដែរ ដោយសាររសជាតិនំរបស់ហាងគឺត្រូវមាត់ ត្រូវចិត្តអ្នកញ៉ាំ និងមានតម្លៃសមរម្យទៀត។ បើទោះជាលក់នំធម្មតាដូចហាងទូទៅមែន តែហាងនំវិមានទិព្វទទួលបានការនិយមខ្លាំងដែរពីសំណាក់ប្រជាជនគ្រប់វ័យ មិនថាចាស់ក្មេង ដោយសារតែការដាក់លក់នំនៅលើកម្មវិធីដឹកជញ្ជូនជាច្រើន ហើយមានការធ្វើប្រូម៉ូសិនថែមនេះថែមនោះជារឿយៗ។ អេមម៉ង់!