តើ ៤ កន្លែងនេះសម្រាប់តែការណាត់ជួប (Date) បែបអភិជនឬ?
កំពុងស្វែងរកភោជនីយដ្ឋានសម្រាប់ចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់នៅក្នុងថ្ងៃបុណ្យនៃក្ដីស្រឡាញ់នាពេលខាងមុខនេះមែនទេ? ក្រុមការងារ FoodBuzz យើងសុំណែនាំអ្នកទាំងអស់គ្នាទៅកាន់ភោជនីយដ្ឋានបែបប្រណីតទាំង ៤ កន្លែងនៅភ្នំពេញដែលនឹងធ្វើឲ្យថ្ងៃបុណ្យនៃក្ដីស្រឡាញ់របស់អ្នកទាំងអស់គ្នាកាន់តែមានន័យ!
- $$$ - $$$$
- $$$ - $$$$
Topaz ជាភោជនីយដ្ឋានបារាំងមួយដែលមានឈ្មោះល្បីល្បាញយូរមកហើយនៅភ្នំពេញ។ នៅទីនេះមានអាហារបែបបារាំងជាច្រើនមុខដែលមានរសជាតិឆ្ងាញ់ និងគុណភាពខ្ពស់ ស័ក្ដិសមសម្រាប់ឱកាសបុណ្យនៃក្ដីស្រឡាញ់នាខាងមុខនេះ។
- House No 162, Norodom Boulevard, Phnom Penh, Cambodia
- 081 333 279
- $ - $$$
- $ - $$$
Zhan Liang ជាភោជនីយដ្ឋានអាហារចិនមួយនៅក្នុងអគារ Vattanac Capital ដែលមុខម្ហូបនីមួយៗជារសជាតិដើមរបស់ជនជាតិចិន និងធ្វើយ៉ាងយកចិត្តទុកដាក់ ដោយប្រើប្រាស់គ្រឿងផ្សំល្អៗ។ Zhan Liang ជាកន្លែងសម្រាប់អ្នកដែលមានគម្រោងចង់ទទួលទានអាហារចិន ពិសេសជាមួយមនុស្សជាទីស្រឡាញ់នាថ្ងៃ ១៤ កុម្ភៈនេះ។
- Vattanac Capital Mall, 66 Monivong Boulevard, Sangkat Watohnom, Khan Daun Penh Phnom Penh
- 023 936 860
- $$ - $$$
- $$ - $$$
KYŌ Omakase ជាភោជនីយដ្ឋានជប៉ុនដ៏ប្រណិតមួយនៅក្នុងរាជធានីភ្នំពេញដែលទទួលបានការគាំទ្រ និងការសរសើរទៅលើរសជាតិយ៉ាងខ្លាំងខ្លា។ នៅ KYŌ Omakase មានបម្រើជូននូវអាហារបែបជប៉ុន លក្ខណៈស៊ូស៊ីដែលចម្អិននិងរៀបចំផ្ទាល់ដោយចុងភៅជប៉ុន ដែលប្រើប្រាស់នូវគ្រឿងផ្សំប្រណិតៗ និងគុណភាពខ្ពស់។ នៅទីនេះ អ្នកអាចទទួលទានម្ហូបឆ្ងាញ់ៗបណ្តើរ មើលចុងភៅចម្អិនផ្ទាល់ៗយ៉ាងល្អឥតខ្ចោះបណ្តើរ ដែលធ្វើឲ្យកាទទួលទានរបស់អ្នកកាន់តែពិសេស និងមានអត្ថន័យ។
- No. 34 Street 174, Khan Daun Penh, Phnom Penh
- 089 699 090 / 096 222 9090
- $ - $$$
- $ - $$$
CUTS ជាភោជនីយដ្ឋានមួយដែលមានទីតាំងនៅជាន់ទី ៣៨ នៃអគារ Vattanac Capital ដែលមានស្តេកជាអាហារល្បីប្រចាំហាងតែម្ដង។ CUTS មានបម្រើជូនម្ហូបឆ្ងាញ់ៗ គុណភាពខ្ពស់ជាច្រើនដែលចម្អិនដោយចុងភៅកំពូលៗពីបរទេស និងស្រាជាង ៣០០០ ដបសម្រាប់អមត្រសងជាមួយគ្នា។ CUTS ស័ក្ដិសមសម្រាប់ការណាត់ជួបជាគូស្នេហ៍ក្នុងបរិយាកាសរ៉ូមែនទិច ក្រោមពន្លឺភ្លើងទៀន។
- Level 38. Vattanac Capital Tower, 66 Monivong Boulevard, Sangkat Wat Phnom, Khan Daun Penh Phnom Penh
- (+855) 87 510 168