តស់! ជប់លៀងប៊ូហ្វេសាច់អាំងបែបកូរ៉េ និងជប៉ុននៅហាងទាំង ៥ នេះ!
ឲ្យតែដល់ថ្ងៃចុងសប្តាហ៍ ឬពេលមានកម្មវិធីពិសេសជួបជុំមិត្តភក្តិ បងប្អូន ឬមិត្តរួមការងារក្តី មុខម្ហូបមួយដែលគេតែងតែនឹកដល់នោះគឺ ការញ៉ាំសាច់អាំង។ សាច់ គ្រឿងសមុទ្រ អាំងញ៉ាំភ្លាមៗក្តៅៗ បូកជាមួយ បន្លែស្រស់ៗ និងទឹកជ្រលក់រសជាតិពិសេស បើបាននិយាយគ្នាបណ្តើរអាំងញ៉ាំបណ្តើរ ពិតជាធ្វើឲ្យបរិយាកាសកាន់តែសប្បាយ! អ្នកអានហ្នឹ៎ង កំពុងនឹកមុខម្ហូបមួយនេះមែន? តោះ! មិនបាច់គិតច្រើនទេ ចាំ FoodBuzz នាំមកស្គាល់ហាងប៊ូហ្វេសាច់អាំងល្បីៗទាំងនេះ ធានាមកហើយនឹងញ៉ាំឲ្យបាត់ឃ្លានតែម្តង!
- $$
ហាងសាច់អាំងជប៉ុនមួយនេះ លោកអ្នកអាចញ៉ាំបានច្រើនឈុតច្រើនជម្រើស តែបើឲ្យពួកយើងណែនាំវីញ ពួកយើងថាញ៉ាំជាលក្ខណៈប៊ូហ្វេទៅគឺល្អបំផុត ព្រោះលោកអ្នកអាចកុម្ម៉ង់សាច់គោបានដោយសេរី ហើយសាច់គោសុទ្ធតែបានគុណភាពល្អៗទៀត។ ម្យ៉ាងទៀត លោកអ្នកក៏អាចទទួលបានមុខម្ហូបញ៉ាំខាងក្រៅបែប side dish បានដល់ទៅច្រើនមុខ។ អ្វីដែលកាន់តែពិសេស មិនគួរខកខាននឹងកម្ម៉ង់នោះគឺ អណ្តាតគោ ដែលមានភាពទន់ល្មើយ។ ពេលទៅដល់ ខាងហាងគេនឹងណែនាំហើយថាអាំងបែបណាបានទទួលបានរសជាតិពិសេសបំផុត។ ឈុតប៊ូហ្វេសាច់អាំងថ្ងៃត្រង់តម្លៃចាប់ផ្តើមពី $24.99/ម្នាក់ ហើយញ៉ាំបាន 2 ម៉ោង។
- Street 370 Phnom Penh, Cambodia
- 076 2222 955
- $$
Sakura ជាហាងប៊ូហ្វេមួយទៀតដែលទទួលបានការពេញនិយមច្រើនមែនទែន ព្រោះសេវាកម្ម និងគុណភាពបានផ្តល់បទពិសោធន៍ល្អដល់អ្នកញ៉ាំ។ មកទីនេះ អ្នកទាំងអស់គ្នាអាចញាំបានទាំងសាច់អាំង និងស៊ុប ក្នុងតម្លៃសមរម្យ ជាពិសេសរសជាតិទឹកជ្រលក់ប្រចាំហាង ដែលបានកែច្នៃ ឲ្យត្រូវមាត់ជនជាតិខ្មែរយើងតែម្តង។ ចាប់ពីម៉ោង 11 ព្រឹកដល់ម៉ោង 3 រសៀល អ្នកអាចកុម្ម៉ង់ឈុតប៊ូហ្វេសាច់អាំងថ្ងៃត្រង់ក្នុងតម្លៃ $12.95/ម្នាក់។ សម្រាប់ប៊ូហ្វេអាហារពេលល្ងាចវិញ មានតម្លៃចាប់ពី 14.95 ដុល្លារទៅ។
- Preah Monivong Blvd (93), Phnom Penh
- (855) 98 211 117
- $$
Hana ជាហាងប៊ូហ្វេកូរ៉េមួយ ដែលមានប្រភេទសាច់ និងបន្លែច្រើនមែនទែន ហើយអ្វីដែលអតិថិជនជាប់ចិត្ត តែងតែមកទីនេះ គឺបង្កងស្រស់ៗដែលអាចកម្ម៉ង់បានដោយសេរី និងថែមទាំងមានបន្ទប់ Karaoke វីអាយភីសម្រាប់អ្នកមកគ្នាច្រើនទៀតផង។ នៅទីនេះ អ្នកអាចអង្គុយញាំឈៀលៗ មិនបាច់ប្រញ៉ាប់ខ្លាចលើសម៉ោងកំណត់ ពិតជាសាកសមបំផុតសម្រាប់ការជួបជុំ។ ក្នុងតម្លៃត្រឹមតែ $11.90 អ្នកអាចកុម្ម៉ង់ឈុតអាហារថ្ងៃត្រង់បាន ហើយអ្នកអាចកុម្ម៉ង់ឈុតអាហារពេលល្ងាចរបស់ពួកគេបានក្នុងតម្លៃ $13.90 (ដោយមិនទាន់រាប់បញ្ចូលពន្ធ)។
- $ - $$
- $ - $$
ហាងប៊ូហ្វេមួយនេះ ផ្តល់ជូនរសជាតិសាច់អាំង និងស៊ុបស្ទាយជប៉ុនសម្រាប់អាហារថ្ងៃត្រង់ និងពេលល្ងាចក្នុងតម្លៃពិសេស បើប្រៀបជាមួយគុណភាពសាច់។ លោកអ្នកក៏អាចកក់បន្ទប់ឯកជនសម្រាប់ការជួបជុំជាមួយក្រុមគ្រួសារបានទៀតផង។ ហើយកញ្ចប់ថែមវិញ មានច្រើនខប់ៗ ថែមតែ $3.80 បានប៊ូហ្វេបៀរយែរ ហើយថែម $2.50 បានសុទ្ធបង្គង។ ក្នុងតម្លៃត្រឹមតែ $12.50 អ្នកអាចកុម្ម៉ង់ឈុតអាហារថ្ងៃត្រង់បាន ហើយអ្នកអាចកុម្ម៉ង់ឈុតអាហារពេលល្ងាចបានក្នុងតម្លៃ $14.50។
- Street 51 corner Street 322 Sangkat Boeung Keng Kang Phnom Penh, Cambodia
- 095 222 995
- $ - $$$
ថ្វីត្បិតតែ Hunminjeongeum មានភាពថ្មីជាងគេបើធៀបនឹងភោជនីយដ្ឋានប៊ូហ្វេផ្សេងទៀតក៏ដោយ ក៏ពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះប្រភេទសាច់ដ៏ច្រើន ហើយជម្រើសសាច់វិញគឺសុទ្ធតែមានគុណភាពល្អៗ។ អ្នកនឹងទទួលបានអាហារប៊ូហ្វេអាហារថ្ងៃត្រង់រយៈពេល 2 ម៉ោង ហើយតម្លៃចាប់ផ្តើមពី $14 ក្នុងម្នាក់ និងអាហារប៊ូហ្វេអាហារពេលល្ងាចចាប់ពី $16 ទៅ។
- #7, Street398, Sangkat Boeng Keng Kang I, Khan Boeng Keng Kang, Phnom Penh
- 069 258 468 / 023 238 916