កន្លែងទាំង ៤ សម្រាប់ Chill ពេលល្ងាចក្នុងពិធីបុណ្យអុំទូក
ជិតដល់បុណ្យអុំទូកទៀតហើយ! អ្នកទាំងអស់គ្នាមួយចំនួនក៏មានគម្រោងទៅដើរកម្សាន្តតាមបណ្តាខេត្តនានា អ្នកខ្លះក៏ទៅលេងស្រុកកំណើត ប៉ុន្តែអ្នកដែលមានស្រុកកំណើតនៅភ្នំពេញ មិនមានគម្រោងដើរលេងតាមបណ្តាខេត្តទេ អាចទៅអង្គុយ chill chill ញ៉ាំអាហារឆ្ងាញ់ នៅកន្លែងទាំង ៤ នេះ ដែលស្ថិតនៅទីក្រុងភ្នំពេញតែម្តង។
តោះ! ទៅមើលកន្លែង Chill Chill ទាំង ៤ នេះទាំងអស់គ្នា!
1. The Lost Eatery
The Lost Eatery មានការតុបតែងហាងបែប outdoor ដែលអាចឲ្យបងប្អូនអង្គុយស្រូបយកខ្យល់បរិសុទ្ធ បើទៅចំខែត្រជាក់ចឹងទៀត កាន់តែអ៊ែម! មិនត្រឹមតែបរិយាកាសស្រស់ស្រាយនោះទេ នៅទីនោះក៏មានប្រគំតន្រ្តី ដើម្បីបង្កើនបរិយាកាសឲ្យកាន់តែពិសេស។ នៅ The Lost Eatery ក៏មានម្ហូបបែបខ្មែរដូចជា ភ្លាសាច់គោ បង្គារកោះកុង រួមជាមួយម្ហូបបែបអឺរ៉ុបដូចជា ស្តេកសាច់គោ ដំឡូងបំពង់ កាបូណារ៉ា និងភេសជ្ជៈជាច្រើនដូចជា ស្រាបៀរ ស្រាក្រឡុក។ សម្រាប់បងប្អូនដែលមិនចេះពិសារសូរា ក៏អាចអង្គុយស្តាប់ភ្លេង ញ៉ាំកូកា ជាមួយម្ហូបបែបខ្មែរ និងអឺរ៉ុប ដើម្បីកាត់បន្ថយស្រ្តេសបានដែរ!
ព័ត៌មាន៖ The Lost Eatery
ទីតាំង៖ The Lost Eatery
បើកម៉ោង៖ ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ( ៥ល្ងាច ដល់ ២យប់ )
2. Autumn
ហាងលាក់ខ្លួនដែលសិ្ថតនៅផ្លូវលំមិនឆ្ងាយពីផ្សារទំនើប Aeon Mall Phnom Penh មានការតុបតែងបែប Outdoor ពោរពេញទៅដោយដើមឈើធំៗ ចំពេញខែត្រជាក់ ខ្យល់បក់មកបន្តិចៗ រួមផ្សំជាមួយតន្រ្តីបែប Acoustic ធ្វើឲ្យបរិយាកាសមានភាពស្រស់ស្រាយ រសាយអស់ទុកកង្វល់ហ្មង។ នៅទីនោះមានជម្រើសមុខម្ហូប និងភេសជ្ជៈជាច្រើន សុទ្ធសឹងតែជាអាហារឆ្ងាញ់ៗ ជាពិសេសនោះគឺ សាច់គោបំពងល្ង ដំឡូងបំពង់ និងស្លាបមាន់បំពង់ជាមុខម្ហូបពេញនិយមប្រចាំហាង បើបានដាក់ជាមួយស្រាបៀរទៀត កាន់តែអ៊ែម។
ព័ត៌មាន៖ Autumn
ទីតាំង៖ Autumn
ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ ( ៥ល្ងាច ដល់ ២យប់ )
3. Krosal - ក្រសាល Coffee&Eatery
បើនិយាយពីហាង Krosal - ក្រសាល Coffee&Eatery គឺប្លែកពីហាងផ្សេងៗ ព្រោះថានៅពេលព្រឹក និងថ្ងៃមានលក់កាហ្វេ ព្រមទាំងអាហារផ្សេងៗ ជាកន្លែងសម្រាប់សិស្សនិស្សិត ឬអ្នកធ្វើការ អាចទៅអង្គុយញ៉ាំបាយព្រឹក និងពេលថ្ងៃត្រង់បាន។ បើក្រឡេកមកមើលនៅក្នុងហាងចាប់ពីម៉ោង ៦ ល្ងាចវិញ ចាប់ផ្ដើមប្រែទៅជាកន្លែងសម្រាប់សម្រាកលំហែអារម្មណ៍ កាត់បន្ថយស្រ្តេស ជាមួយនឹងជម្រើសដ៏អស្ចារ្យនៃភេសជ្ជៈស្រាក្រឡុក ស្រាបៀរ និងម្ហូបអាហារប្លែកៗច្រើនមុខ អ្វីដែលពិសេសសម្រាប់ហាង Krosal - ក្រសាល Coffee&Eatery ក៏បានបញ្ចូលម្ហូបខ្មែរនៅក្នុងមឺនុយ សម្រាប់ឲ្យបងប្អូនរីករាយជាមួយជម្រើសអាហារដ៏ឈ្ងុយឆ្ងាញ់ និងប្លែកៗ។
ព័ត៌មាន៖ Krosal - ក្រសាល Coffee&Eatery
ទីតាំង៖ Krosal - ក្រសាល Coffee&Eatery
ម៉ោងបើក៖ ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ (៦:៣០ ព្រឹក ដល់ ១១:៣០ យប់)
4. Roller Cambodia
ចង់បានបរិយាកាសបែបបោះជំរុំ ប៉ុន្តែអត់ចង់ឡើងភ្នំ អាចមក Roller Cambodia បាន! ធានាថា បើបានទៅហើយ ដឹងតែមិនខកបំណងហ្មង។ Roller Cambodia មានការតុបតែងហាងបែបការបោះជំរុំ សាកសក្តិសម្រាប់ការជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ មិនតែប៉ុណ្ណោះហាងនេះក៏មានកាហ្វេ និងអាហារបរិភោគថ្ងៃត្រង់ អមជាមួយកន្លែងថតរូបស្អាតៗទៀតផង។ មិនត្រឹមតែថ្ងៃបុណ្យអុំទូកនោះទេ សូម្បីតែថ្ងៃសៅរ៍ ថ្ងៃអាទិត្យទំនេរពីការសិក្សា ឬការងារក៏អាហារទៅលំហែអារម្មណ៍ ថតរូបស្អាតៗ ជាមួយមិត្តភក្តិនៅទីនោះបាន។
ព័ត៌មាន៖ Roller Cambodia
ទីតាំង៖ Roller Cambodia
ម៉ោងបើក: ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ (១២ ថ្ងៃត្រង ដល់ ១២ យប់)