ហាងម្ហូបម៉ាឡេសុីរសជាតិដើមទាំង ៣ កន្លែងនៅភ្នំពេញ ឆ្ងាញ់ ហើយតម្លៃសមរម្យទៀត!
វគ្គនេះ Home Away from Home នឹងនាំអ្នកទាំងអស់គ្នាទៅស្គាល់ភោជនីយដ្ឋានម៉ាឡេសុី ៣ កន្លែងដែលបម្រើអាហារដែលមានគុណតម្លៃប្រចាំប្រទេសម៉ាឡេសុី។ ភោជនីយដា្ឋនទាំង ៣ នេះមានមុខម្ហូបផ្សេងៗគ្នាជាច្រើនដែលសុទ្ធសឹងតែជាម្ហូបរសជាតិដើមរបស់ប្រទេសម៉ាឡេស៊ីទាំងអស់ ហើយពួកយើងហ៊ានធានាថាអ្នកទាំងអស់គ្នានឹងមិនខកបំណងឡើយ។
- $ - $$
- $ - $$
ភោជនីយដ្ឋានទីពីរគឺ ប៉ាប់ប៉ារីក កម្ពុជា (PappaRich Cambodia) ដែលជាប្រភេទភោជនីយដ្ឋានដែលមានកេរ្តិ៍ឈ្មោះល្បីនៅប្រទេសម៉ាឡេស៊ីផងដែរ ហើយវាមានសាខាសរុបជាង 125 កន្លែងឯណោះ។ ភោជនីយដ្ឋាននេះមានទីតាំងនៅទូលគោក ហើយភោជនីយដ្ឋាននេះទើបតែមានប្រម៉ូសិនពិសេសសម្រាប់ឈុតអាហារថ្ងៃត្រង់ដែរ ដែលអ្នករាល់គ្នាគ្រាន់តែកុម្ម៉ង់អាហារមួយមុខ អ្នករាល់គ្នានឹងទទួលបានការថែមជូននូវបង្អែមមួយចាន និង ភេសជ្ជៈមួយកែវភ្លាម។ ឈុតអាហារថ្ងៃត្រង់នេះមានតម្លៃចាប់ពី $៧.៩៩ តែប៉ុណ្ណោះ។
- $ - $$
- $ - $$
ភោជនីយដ្ឋានចុងក្រោយគឺ ជាប្រភេទភោជនីយដ្ឋានបែបចិនកាត់ម៉ាឡេសុី ដែលមានឈ្មោះថា ភោជនីយដ្ឋានអេចខេប៊ី (HKB Restaurant) ដែលមានទីតាំងនៅជិតវិមានឯករាជ្យ។ អេចខេប៊ីគឺតែងតែមានភ្ញៀវចូលមកឥតល្ហែ ព្រោះហាងនេះពិតជាល្បីឈ្មោះណាស់សម្រាប់ជនជាតិម៉ាឡេស៊ីដែលរស់នៅក្នុងប្រទេសកម្ពុជា។ ថ្ងៃនេះពួកយើងសុំលើកម្ហូបប្រចាំមួយជូនអ្នកទាំងអស់គ្នាចុះ គឺបាយច្របល់ (Mixed Rice) ដែលបាយច្របល់នេះពិតជាពេញនិយមណាស់នៅឯប្រទេសម៉ាឡេ។ តែនៅទីនេះនៅមានមុខម្ហូបជាច្រើនទៀត ដែលក្នុងមួយថ្ងៃៗមានម្ហូបពី ៨ ទៅ ១០ មុខ ឯណោះ ថែមទាំងថែមជូនស៊ុបនិងតែទឹកកកផងដែរ។ តម្លៃកាន់តែសមរម្យ $៤ តែប៉ុណ្ណោះដោយអ្នកទាំងអស់គ្នាអាចញ៉ាំម្ហូបដល់ទៅ៣មុខ តែបើអ្នកទាំងអស់គ្នាចង់ញ៉ាំម្ហូបផ្សេងទៀតនោះក្នុងមួយមុខត្រឹមតែ $០.៥០ ប៉ុណ្ណោះ។
- No. 18C, Street 59, Sangkat Chaktomuk, Khan Daun Penh
- 098 69 29 29
- $ - $$
- $ - $$
ភោជនីយដ្ឋានទីមួយគឺ កាហ្វេម៉ាឡាយ៉ា(Café Malaya)។ កាហ្វេម៉ាឡាយ៉ាគឺជាប្រភេទភោជនីយដ្ឋានដែលផ្តល់ម្ហូបបែបហាឡាល។ ភោជនីយដ្ឋានមួយនេះចាប់បង្កើតឡើងតាំងពីឆ្នាំ ២០០៦ ដោយកូនកាត់ខ្មែរម៉ាឡេសុីមកម្ល៉េះ។ ជារៀងរាល់ថ្ងៃ ថៅកែស្រីផ្ទាល់តែងតែចម្អិនម្ហូបពី ៥ ទៅ ៦ មុខ ខុសៗគ្នា ដោយប្រើរូបមន្តពិសេសប្រចាំត្រកូលរបស់គាត់។ ចំណែកឯតម្លៃវិញកាន់តែពិសេស ម្នាក់ត្រឹមតែ $៥ ឡើងទៅប៉ុណ្ណោះគឺមានតម្លៃសមរម្យ។
- No. 65, Street 118, Phnom Penh (Near Central Market)
- +855 97 683 0289