ធើមធ្វើកិច្ចការសាលាដាច់យប់ពិបាករកកន្លែងជុំគ្នាមែន? តោះ! ទៅហាងកាហ្វេ 24 ម៉ោងទាំង 5 នេះបាន!
ធ្លាប់អត់? យប់ឡើងចង់ផឹកកាហ្វេអង្គុយនិយាយលេងជុំគ្នា ឬក៏ធ្វើកិច្ចការសាលាជុំគ្នាអី តែដល់ម៉ោងគេបិទហាងបាត់! ដោយសារតែពិបាករកកន្លែងដែលបើកយប់ៗពេក ធើម FoodBuzz ក៏សម្រេចចិត្តរកហាងកាហ្វេ 24 ម៉ោងទាំង 5 ដែលអ្នកទាំងអស់គ្នាអាចនៅផឹកកាហ្វេដាច់យប់ដល់ភ្លឺបាន!
- $
ហាងនេះមានទីកន្លែងធំទូលាយល្អសម្រាប់អ្នកអត់ដេកថ្ងៃនិងយប់ទាំងឡាយ។ មានទាំងភេសជ្ជ: មានទាំងម្ហូបក្នុងតម្លៃសមរម្យ! អ្វីដែលពិសេសនោះគឺ ហាងនេះមានលក់ cocktail សម្រាប់អ្នកចង់ ឈៀលៗពេលយប់អីទៀត! និយាយរួមរកបានមួយចប់តែម្តង។ ទោហើយប្រយ័ត្នអត់ចង់ទៅផ្ទះវិញណា៎!
- Coffee Bridge 24H BKK, Saint 392, Phnom Penh, Cambodia
- 081 515 289
- $
បើសិនជាអ្នកទាំងអស់គ្នាជាហ្វេន Amazon ស្រាប់ទៅហើយ អញ្ចឹងកុំភ្លេចទៅលេងសាខានៅមាត់ទន្លេផងណា! ហាងមានស្តាយ និងភេសជ្ជ:ដូចសាខាដទៃទៀត គ្រាន់តែគេបើក 24 ម៉ោង។ ណាមួយកន្លែងនេះនៅមាត់ទន្លេអញ្ចឹង បើមានដៃគូ date អីអាចនាំដើរមើលទន្លេ រួចនាំមកផឹកកាហ្វេនិយាយគ្នាលេងដល់ព្រឹកទាបភ្លឺមក ដឹងតែឡូយហើយ
- Café Amazon Riverside, Preah Sisowath Quay, Phnom Penh, Cambodia
- 096 599 8485
- $
អ្នកនៅម្តុំពេទ្យព្រះកុសុមៈ (ពេទ្យលោកសង្ឃ) មិនបាច់ពិបាកជិះទៅណាឆ្ងាយទេ! នៅម្តុំហ្នឹងឥឡូវគឺមានហាងកាហ្វេ 24 ម៉ោងមួយឈ្មោះថា «ROSIE Coffee And Bakery» ដែលមានលក់ជាកាហ្វេហើយនិងនំ! មិនថាព្រឹកឬយប់ អ្នកអាចញុាំនំ និង ផឹកកាហ្វេបាននៅហាងដែលមានការតុបតែងបែបធម្មជាតិមួយនេះ។ មានកន្លែងអង្គុយក្នុងនិងក្រៅដូចគ្នា និងមានកន្លែងចតធំទូលាយ។ តាមពិតទៅគឺហាងស្អាតណាស់ ហើយដឹងតែងាយស្រួលដាក់អារម្មណ៍ធ្វើការតែម្តង!
- Rosie Coffee And bakery, Phnom Penh, Cambodia
- 096 553 9911
- $$
ហាងកាហ្វេបែប Bohemian មួយនេះនឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកហើយ! បរិយាកាសល្អ ហើយការតុបតែងក៏ស្អាតនិងទាន់សម័យ។ អ្នកទាំងអស់គ្នាអាចរកបានភេសជ្ជ:ជាច្រើនតាមតម្រូវការ នំ និងម្ហូបបែបខ្មែរ និងបរទេសមួយចំនួនដូចជា បាយខ្ចឹមឆាជាមួយសាច់គោអូស្ត្រាលី បាយឆានាងវងនិងមាន់ចៀន ហើយអាហារសម្រន់ផ្សេងៗទៀត! ចំងាយតែប៉ុន្មាននាទីពីសាលា RUFA ទេ អញ្ចឹងបានធើម FoodBuzz ចុះទៅពេលណាក៏ឃើញសិស្ស RUFA ជុំគ្នាស្ត្រេសរឿងប្លង់ដែរ XD
- Endless Cafe, Preah Ang Phanavong St. (240), Phnom Penh, Cambodia
- 070 977 994
- $
Coffee Today ឥលូវបើកសាខាមួយទៀតហើយនៅក្រោយវាំង។ ហាងមួយនេះបើក24ម៉ោង ជាមួយនឹងភេសជ្ជ:ធូរថ្លៃចាប់ពី $1.5ឡើងទៅ។ អ្នកបានទាំងបរិយាកាសល្អ បានទាំងកន្លែងធ្វើការ និងសិក្សា។ មិនតែប៉ុណ្ណោះ ក៏មានជានំ និងអាហារបែបខ្មែរផ្សេងៗដើម្បីកំដរពោះទៀតផង! ហាងកាហ្វេនេះសិស្ស RUFA វ៉ៃដាច់ដូចគ្នា ចឹងជិះកាត់មើលសិនទៅ បើម៉ូតូខាងក្រៅច្រើន មនុស្សខាងក្នុងក៏ច្រើនដែរ ប្រយ័ត្នអត់កន្លែងអង្គុយ
- 13-33 Preah Ang Makhak Vann St. (178), Phnom Penh, Cambodia
- 070 778 985