មកស្គាល់កន្លែងញ៉ាំ ក្បែរមាត់ស្ទឹងសៀមរាប ហើយនៅមិនឆ្ងាយពីកន្លែងធ្វើកម្មវិធីបុណ្យធំៗ
នៅកណ្តាលក្រុងសៀមរាប លោកអ្នកប្រាកដជាចាប់អារម្មណ៍ឃើញមានស្ទឹងដ៏តូចច្រឡឹង តែសែនវែងអន្លាយ ដែលជាកន្លែងរៀបចំ ក៏ដូចជាប្រារព្ធនូវពិធីបុណ្យធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យអុំទូកហើយមែនទេ? បើឧស្សាហ៍ទៅលេងទឹកដីក្រុងអង្គរ ពេលបុណ្យទាំងនោះ គួរតែកត់ចំណាំកន្លែងប៉ុន្មាននេះទុក។
- $
នៅទីនេះ មាននំបញ្ចុកធ្វើដោយហាងផ្ទាល់ ដែលមានសម្លច្រើនជម្រើសរួមមានដូចជា សម្លប្រហើរខ្មែរ សម្លការី សម្លក្តាត ផាត់ឡូវ ទឹកប្រហុកអំបិលម្ទេស ទឹកត្រីពិសេស ចំណែកឯបន្លែវិញ សែនស្រស់ញញឹម និងមានតាមរដូវកាល។
- ផ្លូវមាត់ស្ទឹងសៀមរាប (ជាប់កាហ្វេវប្បធម៌ស្ពាននាគ)
- 012 487 992
- $ - $$
- $ - $$
ជាហាងលក់ភេសជ្ជៈប្រភេទតែផ្លែឈើ (Fruit Tea) ច្រើនមុខ ជាពិសេសប្រភេទផ្លែឈើដែលសម្បូរទៅដោយវីតាមីន C ដូចជា ផាស់សិន ស្វាយ ក្រូច ប៉ែស (Peach)។ល។ ហើយក៏មានប្រភេទពិសេសៗនៃតែក្រូចឆ្មារ បែបជូរៗអែមៗផងដែរ ជាមួយនឹងតម្លៃដ៏សមរម្យ គឺ 1.25$ ទៅ 1.50$/កែវ តែប៉ុណ្ណោះ។
- --
ទឹកក្រឡុកត្រជាក់ៗផ្អែមៗជាប់ចិត្ត ដែលអាចជ្រើសរើសរសជាតិតាមចំណូលចិត្ត មួយកែវ ឬបង្អែមផ្លែឈើមួយចាន? អាចរកបាននៅទីនេះណា៎!
- Street 9, Siem Reap, Cambodia (Behind Angkor Trade center)
- 087 877 755
- $ - $$
បើកតាំងពីព្រឹក រហូតដល់ទាបភ្លឺតែម្តង អញ្ចឹងហើយម្ហូប និងភេសជ្ជៈក៏មានច្រើនបែបផងដែរ ទាំងម្ហូបខ្មែរ អាស៊ី អឺរ៉ុប ហើយថែមទាំងមានការប្រគុំតន្រ្តីកំដរអារម្មណ៍ពេលយប់ទៀតផង។
- Street 08, Pub Street, Sangkat Phsar Chas, Krong Siem Reap
- $ - $$
- $ - $$
មកទីនេះ អាចញ៉ាំស្តេកឈ្ងុយឆ្ងាញ់លើថ្មក្តៅៗ ជាម្ហូបល្បីប្រចាំហាង ឬក៏ឈុតសាច់អាំង ព្រមទាំងអាហារជាច្រើនជម្រើសទៀត។ ***ហាងខាងលើគ្រាន់តែជាការជ្រើសរើសរបស់ក្រុមការងារតែប៉ុណ្ណោះ នៅមានកន្លែងញ៉ាំជាច្រើនទៀតនៅម្តុំមាត់ស្ទឹងដែលអ្នកអាចនឹងជួប ហើយចង់សាកល្បង***
- Next to Angkor Trade Center
- 092 891 962
- --
បើនឹកចង់ញ៉ាំភីហ្សាអី អាចចូលក្នុងផ្សារ Angkor Trade Center តែម្តងទៅ នៅជាប់នឹងមាត់ស្ទឹងហ្នឹងឯងណា៎!
- Inside Angkor Trade Center
- 063 966 414
- $ - $$
ហ្វេន Brown កុំបារម្ភអី! នៅមាត់ស្ទឹង ក៏អាចចូលញ៉ាំបានដែរ…រីករាយនឹងអាហារ និងភេសជ្ជៈដែលចូលចិត្ត អមនឹងទេសភាពដងស្ទឹងសៀមរាប។
- St. 23 Corner Achar Hem Cheav St.
- 070 556 651
- $ - $$
បើនិយាយពីម្ហូបបួស អ្នកសៀមរាបភាគច្រើនប្រាកដជានឹកដល់ហាងនេះមុនគេ ជាពិសេស គឺមីបន្ទះដែក ដែលមានរសជាតិពិសេសប្លែកពីគេ។
- Riverside (Between Brown and Temple Coffee)
- 093 85 2222
- $ - $$
សរសៃលោត នំគូឆាយ និងទឹកជ្រលក់ពិសេសសុទ្ធតែត្រូវបានធ្វើដោយផ្ទាល់ជាមួយនឹងរូបមន្តប្រចាំគ្រួសារ។ នៅទីនេះ ក៏មានជម្រើសអាហារផ្សេងទៀត សម្រាប់អាហារពេលព្រឹក និងអាហារសម្រន់របស់អ្នកផងដែរ។
- Wat Bo Road (Opposite Smile Mini Mart)
- 012 535 216
- $ - $$
ម្ហូបប្រចាំហាង គឺ មីកូឡា តែក៏មានអាហារសម្រន់ជាច្រើនទៀតដូចជាបាញ់ស៊ុង បាញ់ឆែវ បាញ់ហយ ណែម និងបង្អែមជាដើម។
- Corner Wat Bo Road up to Wat Bo Bridge (Next to Cambodia Harmony Service)
- 012 760 367
- $ - $$
សាច់អាំងក្តៅៗ ញ៉ាំជាមួយទឹកកាពិពិសេស ផ្ទាប់ជាមួយនឹងនំបញ្ចុក និងបន្លែស្រស់ៗ ជារសជាតិប្រចាំហាងដែលកំពុងមានប្រជាប្រិយភាពមួយនេះ។
- Corner of Total and St. 7 Makara (Angkor High School)
- 098 553 168
- $ - $$
- $ - $$
ហាងម្ហូបជប៉ុនជាច្រើនមុខច្រើនជម្រើស មិនត្រឹមតែមានរសជាតិដើមទេ តម្លៃក៏សមរម្យផងដែរ ហើយថែមទាំងមានតម្លៃ និងមុខម្ហូបពិសេសតាមថ្ងៃផងដែរ (សូមមើលក្នុងផេករបស់ហាង)។
- Crocodile Farm Road (Riverside)
- $ - $$
ឆ្ងាញ់ទាំងទឹកស៊ុប ទាំងសាច់ទា និងគាវ ហើយបើញ៉ាំពេលភ្លៀងត្រជាក់ៗ ហុតទឹកស៊ុបក្តៅៗ រឹតតែអ៊ែមហ្មង។
- Wat Bo Road, up to Wat Bo bridge
- 092 888 878
- $ - $$
ពេលល្ងាច ឬយប់ ចង់ញ៉ាំម្ហូបបែបគ្រឿងក្លែមអី នៅទីនេះ មានច្រើនមុខណាស់ តម្លៃក៏ធូរ រសជាតិក៏ពិសេសទៀត។
- Next to Wat Damnak
- $ - $$
ម្ហូបពិសេស គឺឈុតបុកល្ហុងស្លាបមាន់ + បាយដំណើប ភីហ្សាស្តើងតែស្រួយ ឈុតស៊ុបម្រះ តែក៏មានជម្រើសនៃម្ហូបខ្មែរ ជប៉ុន ថៃ និងអឺរ៉ុបជាច្រើនទៀត។
- Achar Sva Street (Next to City River Hotel)
- 012 800 690