ភោជនីយដ្ឋានផ្ទុះល្បីនៅចុងឆ្នាំ ២០២១ ទាំង ១៣ កន្លែងនៅភ្នំពេញដែលមិនគួររំលង!
ថ្មីៗនេះយើងឃើញមានភោជនីយដ្ឋានបើកថ្មីជាច្រើនកន្លែងនៅភ្នំពេញ តែថ្ងៃនេះក្រុមការងារ FoodBuzz សូមណែនាំអ្នកទាំងអស់គ្នាឲ្យស្គាល់ភោជនីយដ្ឋាន ១៣ កន្លែងដែលក្រោយចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ មានប្រិយមិត្តយ៉ាងច្រើនកុះករទៅទទួលទាន។
- $ - $$
- $ - $$
MashisoyoCambodia ជាហាងអាហារកូរ៉េមួយកន្លែងដែលល្បីនៅក្នុង Instagram ជាងគេ។ អាហារកូរ៉េដែលមានតម្លៃសមរម្យធ្វើឲ្យមានការគាំទ្រជាច្រើន។
- Street 317, Sangkat Boeung Kak I, Khan Toul Kork, Phnom Penh
- 010 997 928
- $ - $$$
- $ - $$$
SaKaNa LaB មានលក់គ្រឿងសមុទ្រដែលចម្អិនតាមបែបជប៉ុន មានរសជាតិដើម និងមានអ្នកចូលចិត្តញ៉ាំច្រើនទាំងខ្មែរយើង និងជនបរទេស។ នៅទីនេះគឺមានប៊ូហ្វេស្រាបៀរដែលអ្នកអាចញ៉ាំស្រាបៀរបានដោយគ្មានកំណត់ ត្រូវសម្រាប់ការជួបជុំជាក្រុមតែម្ដង។
- #039, St.51, BKK1, Phnom Penh
- 085 986 915
- $ - $$
- $ - $$
នៅ Marugame Odon គឺមានមីអ៊ូដុងជប៉ុនក្ដៅៗ និងមានអាហារសម្រន់បែបជប៉ុនផ្សេងៗទៀតផង។ ហាងនេះគឺល្បីថាឆ្ងាញ់ ហើយតម្លៃក៏សមរម្យ ដូច្នេះហើយឲ្យតែដល់ម៉ោងបាយ ទាំងអាហារថ្ងៃត្រង់ និងពេលល្ងាច Marugame Odon គឺមានអ្នកញ៉ាំពេញៗ អ៊ូអរតែម្ដង។ សេវាកម្មនៅទីនេះរហ័សល្អ ទោះបីជាមានភ្ញៀវច្រើនពិតមែន។
- #189, Street 63, Phum 2, Sangkat Beoung Keng Kang 1, Phnom Penh, Cambodia Phnom Penh, Cambodia
- 010 511 666
- $ - $$
នៅ Yumi’s គឺមានលក់ស៊ុបបាញ់ស្រុងមានដាក់ក្ដាម និងសាច់ជាច្រើនមុខទៀត ដែលមានរសជាតិឆ្ងាញ់បែបកាត់វៀតណាម។ បាញ់កាញ់ក្ដាមនេះគឺប្លែកហើយឆ្ងាញ់ ដូច្នេះហើយគឺមានចូលចិត្តញ៉ាំច្រើន ហើយល្បីទៀតផង។
- Behind WB Finance Central market, Ou Dong Calmette st53 Phnom Penh, Cambodia
- 010 753 344
- $ - $$
KungFu Kitchen ជាភោជនីយដ្ឋាន Hot Pot ដែលជាស៊ុបបែបចិនមួយកន្លែងល្បីឈ្មោះខ្លាំងមែនទែន រហូតបានពង្រីកសាខាជាច្រើនកន្លែងពាសពេញភ្នំពេញយើងតែម្ដង។ តម្លៃសមរម្យ គុណភាពល្អដែលធ្វើឲ្យអ្នកចូលចិត្តញ៉ាំ Hot Pot ឧស្សាហ៍ទៅញ៉ាំ។ គុណវិបត្តិមួយរបស់ KungFu Kitchen គឺពេលល្ងាចឡើងតែងតែមនុស្សច្រើន ដូច្នេះហើយត្រូវតម្រង់ជួរឈរចាំប្រហែល ១៥ ទៅ ៣០នាទី ឬរហូតដល់មានកន្លែងអង្គុយ។
- Street 57 corner 302, Sangkat Boeng Keng Kang I
- 078 228 851
- $ - $$$
- $ - $$$
Hiko Teppanyaki មានបម្រើជូនម្ហូបជប៉ុនដែលចម្អិននៅនឹងមុខអ្នកញ៉ាំតែម្ដង។ Hiko Teppanyaki នេះល្បីនៅលើប្រព័ន្ធអុីនធឺណេតថាឆ្ងាញ់ ស័ក្តិសមសម្រាប់សម្រាប់អ្នកដែលចង់ប្ដូររសជាតិឲ្យប្លែកមាត់។
- Inside Chip Mong Noro Mall, First floor
- 023 885 767
- $$ - $$$
- $$ - $$$
KYŌ Omakase មានបម្រើជូននូវម្ហូបជប៉ុនជាលក្ខណៈស៊ូសុីដែលចម្អិនឡើងដោយដៃចុងភៅយ៉ាងមានជំនាញផ្ទាល់ ប្រើប្រាស់គ្រឿងផ្សំលេខមួយ។ ទីនេះត្រូវម៉ាច់សម្រាប់អ្នកដែលចង់ប្ដូរបរិយាកាសទៅសាកអាហារជប៉ុនបែប Fancy Fancy ដែលអាចញ៉ាំបណ្ដើរ មើលចុងភៅចម្អិនបណ្ដើរទៀតផង។
- No. 34 Street 174, Khan Daun Penh, Phnom Penh
- 089 699 090 / 096 222 9090
- $ - $$
- $ - $$
UWA Korean Street Food ជាហាងម្ហូបកូរ៉េមួយកន្លែងដែលមានលក់ម្ហូបកូរ៉េបែប Street Food។ អាហារមួយមុខៗសុទ្ធតែទំនង ដែលអ្នកធ្លាប់ឃើញក្នុងរឿង ឬ កម្មវិធីកូរ៉េ។ តម្លៃសមរម្យ រសជាតិក៏ឆ្ងាញ់ នាំឲ្យ UWA Korean Street Food ល្បីលើ TikTok ជាច្រើនដង។
- 180 E0, Street 294, BKK 1 Phnom Penh
- 017 929 727
- $ - $$
- $ - $$
Lao Bao Hot Pot ជាហាងប៊ូហ្វេស៊ុបចិនមួយកន្លែងដែលមានតម្លៃសមរម្យ ហើយល្បីថាសាច់ និងបន្លែស្រស់ៗល្អ។ Lao Bao Hot Pot មានអ្នកចូលចិត្តញ៉ាំច្រើនហើយល្បីជាច្រើនដងនៅលើ TikTok។
- #253, St63, Trasok P'aem, Phnom Penh
- 093 966 888
- $ - $$
- $ - $$
ISeoulYou - អាយស៊ូលយូ ជាហាងសាច់អាំងកូរ៉េដែលមានឈ្មោះល្បីថាឆ្ងាញ់។ ហាងនេះមានការតុបតែងយ៉ាងស្រស់ស្អាតបែបកូរ៉េដែលធ្វើឲ្យបរិយាកាសកាន់តែដូចនៅកូរ៉េអី៊ចឹង។
- St122, Sangkat Terk LaOrk 1, Khan Tuol Kork, Phnom Penh
- 098892324
- $ - $$
នៅ DoriDori Korean Chicken Buffet អ្នកអាចញ៉ាំប៊ូហ្វេម្ហូបកូរ៉េបានដែលមានជម្រើសជាច្រើន រសជាតិប្លែកឆ្ងាញ់កាត់ខ្មែរបន្តិច។ តម្លៃគឺសមរម្យ ស័ក្តសមសម្រាប់ការជួបជុំជាក្រុម ឬអ្នកដែលកំពុង Under Budget។
- #52D, St 57 corner 334 Sangkat Boeung Keng Kang 1, Khan Boeung Keng Kang, Phnom Penh
- 078 436 171
- $ - $$
- $ - $$
ហាង Pizza 4P's Cambodia ជាហាងភីហ្សាមួយកន្លែងដែលល្បីមិនត្រឹមតែនៅកម្ពុជាទេ តែក៏ល្បីនៅបណ្ដាប្រទេសជាច្រើនទៀតផងដែរ។ នៅទីនេះមានបម្រើជូនភីហ្សាដែលដុតថ្មីៗ ក្ដៅៗដែលមានរសជាតិឆ្ងាញ់។ អ្វីដែលពិសេស គឺបរិយាកាសមាត់ទន្លេ ដែលធ្វើឲ្យការញ៉ាំភីហ្សារបស់អ្នកជាមួយមនុស្សជាទីស្រឡាញ់ ឬ ក្រុមគ្រួសារ ឬ មិត្តភក្ដិ កាន់តែពិសេស និងស្រស់ស្រាយ។
- F02-01 Street 1 Presh, 12300, Preah Sisowath Quay, Phnom Penh
- 089 242 264
- $ - $$
- $ - $$
នៅ គុយទាវកាត់ គ័ង ចូវ គឺមានលក់គុយទាវកាត់បែបចិនរសជាតិដើម ដែលចម្អិនភ្លាមៗ ក្ដៅៗ ឆ្ងាញ់ៗ។ គ្រឿងផ្សំទាំងអស់នៅទីនេះ ដូចជាម្សៅជាដើមគឺធ្វើដោយហាងផ្ទាល់ជារៀងរាល់ថ្ងៃ ដូច្នេះហើយរសជាតិគឺធានាថាឆ្ងាញ់ ហើយស្រស់តែម្ដង។
- #201, St155, Russian Market, Phnom Penh
- 093 630 133