មិនមែនទាល់តែហាងឈ្មោះឌីមស៊ាំ បានមានឌីមស៊ាំញ៉ាំទេណា៎! មកស្គាល់ 13 កន្លែងនេះមើល!
មួយរយៈនេះមានអារម្មណ៍ដូចជាឃ្លានឌីមស៊ាំមែនទែននន! បើមានអ្នកបបួលទៅញ៉ាំឌីមស៊ាំម្នាក់បួនប្រាំចានម្តងមិនដឹងជាជីវិតមានន័យប៉ុណ្ណាទេន៎! តែមិនអីទេ ថ្ងៃនេះក្រុមការងារ FoodBuzz មកណែនាំឲ្យស្គាល់ពីហាងឌីមស៊ាំដល់ទៅ 13 កន្លែង។ ស្គាល់កន្លែងហើយទៅម្នាក់ឯងក៏បានដែរ!
- $ - $$
- $ - $$
Sevensea seafood restaurant គឺជាហាងប្រណីតបែបចិនកាតាំងមួយដែលមានទីតាំងនៅទល់មុខមាត់ទន្លេតែម្តង។ ក្រៅពីមុខម្ហូបធ្វើពីគ្រឿងសមុទ្រស្រស់ៗ ហាង Sevensea seafood នេះក៏មានជាប្រភេទឌីមសុាំគ្រឿងសមុទ្រប្លែកៗដូចជា សុីវម៉ៃប្រហិតមឹក សុីវម៉ៃប៉ាវហុឺ ចំហុយសាច់មឹក ជាមួយផ្សិតត្រាសហ្វលជាដើម។
- ALMOND HOTEL – BASSAC RIVER N° 02, Sor Bith Blvd Corner of Sothearos Blvd
- 077 801 777
- $$
បើហាង Yi Sang វិញធ្វេីឌីមសុាំថ្មីៗរាល់ថ្ងៃតែម្តង។ នៅពេលយេីងកុម្ម៉ង់ ខាងហាងដាក់ចំហុយឲ្យភ្លាមៗរួចលេីកជូនក្នុងឆ្នាំងចំហុយឈេីឬស្សីបែបប្រពៃណីចិនម៉ង។ ទំនងណាស់ណា៎! សម្រាប់អ្នកខាងទួលគោកវិញ Yi Sang ក៏មានសាខាមួយនៅហ្នឹងដែរ ហើយជាសាខាធំជាងគេទៀត អាចអង្គុយបានទៅដល់ 450 នាក់ឯណោះ។ បើបានទៅហើយ សាកទៅ Yi Sang សាខាមាត់ទន្លេផង ញ៉ាំឌីមសុាំហ៊ុយៗជាមួយទេសភាពទន្លេស្រស់ស្រាយ ធានាថាម៉ាអ៊េមម៉ង!
- Available at all branches
- 015 814 488
- $ - $$
- $ - $$
Dim Sum Emperors មានសាខាច្រេីនកន្លែងណាស់នៅប្រទេសកម្ពុជា ហើយមានបម្រេីជូនមុខម្ហូបជាច្រេីនមុខ នៅតម្លៃសមរម្យទៀត។ ឌីមសុាំនៅទីនេះមានទាំងប្រភេទចំហុយ ទាំងប្រភេទបំពង ទាំងប្រភេទចៀន និយាយទៅមានចម្រុះគ្រប់សព្វតែម្តង។
- No. 48E1E2, Udong (St. 53), corner of Khemarak Phoumin (St. 130), 12208 Phnom Penh
- (855) 23 6507 452
- $ - $$
- $ - $$
បេីអ្នកទាំងអស់គ្នាកំពុងរកកន្លែងបែបរ៉ូមែនទិក អាចមកកាន់ Fu Lu Zu ដែលជាហាងម្ហូបចិននៅក្នុងអូតែល Sofitel បាន។ Fu Lu Zu មានជម្រេីសឌីមសុាំច្រេីនដល់ទៅ 40 មុខឯណោះ ហើយសុទ្ធតែធ្វេីចេញពីគ្រឿងផ្សំពិសេសៗ មានគុណភាពខ្ពស់ទៀត។ អាចនិយាយថាជាឋានសួគ៌ឌីមសុាំម៉ង! លេីសពីនេះទៀត នៅទីនេះ មានជម្រេីសឌីមសុាំពិសេសៗមួយចំនួនដូចជា គាវស្នូលបង្គាគ្រំសមុទ្រជាមួយម្រេចសឺរឈ័ន គាវស្នូលបង្គាជាមួយពងត្រី Caviar សៀវម៉ែជាមួយ Truffle និងចាយ៉បំពងស្នូលបង្គាជាមួយពងទាខ្មៅ។
- Sofitel Phnom Penh Phokeetra, 26 Old August Site Sothearos Boulevard Sangkat Tonle Bassac, Phnom Penh
- (+855) 23 999 200
- $ - $$$
- $ - $$$
Zhan Liang ជាហាងម្ហូបចិនដ៏ប្រណិតមួយលាក់ខ្លួននៅជាន់ខាងក្រោមរបស់អគារវឌ្ឍនៈ។ ឌីមសុាំនៅ Zhan Liang មិនធម្មតានោះទេ មានសុទ្ធតែនំប៉ាវប្រេីសាច់គោ wagyu នំល្ពៅខ្ចប់ស្នូលផ្សិត Truffle និង សៀវឡុងប៉ាវបែបសៀងហៃ។ ម្ហូបនៅ Zhan Liang ជាស្នាដៃរបស់ចុងភៅដែលមានបទពិសោធន៍ច្រេីនជាង 25 ឆ្នាំមកហេីយ និងទទួលបានការកោតសរសេីរពី Michelin Guide Shanghai ទៀត!
- Vattanac Capital Mall, 66 Monivong Boulevard, Sangkat Watohnom, Khan Daun Penh Phnom Penh
- 023 936 860
- $ - $$
- $ - $$
នៅកន្លែងនេះ មុខម្ហូបដែលគេនិយមទៅញ៉ាំគឺគុយទាវកាត់ថ្មីៗរបស់គាត់ហ្នឹង ប៉ុន្តែ Foodbuzz ចង់ប្រាប់ថាពេលទៅលើកក្រោយ កុម្ម៉ង់ជាប្រភេទឌីមសុាំផងណា៎! ធ្វើថ្មីៗភ្លាមៗដូចគ្នាហើយរសជាតិ និងតម្លៃគឺសមរម្យមែនទែន។
- #201, St155, Russian Market, Phnom Penh
- 093 630 133
- --
មានដឹងអត់ថាក្រៅពីស៊ុបក្តៅៗ អ្នកទាំងអស់គ្នាក៏អាចញ៉ាំឌីមសុាំនៅ IFOOD PLUS បានដែរ? ប្រភេទឌីមសុាំនៅទីនេះក៏បានជម្រើសច្រើនប្លែកៗច្រើនដែរ ដូចជា ហាកាវពួយឡេង សុីវម៉ៃ គាវ សៀវឡុងប៉ាវ ជាដើម។
- --
- --
ស្ថិតនៅក្នុងអូតែល Tribe Phnom Penh ហាង Hong Bao មានលក្ខណៈទំនេីបសហសម័យ ផ្តល់ជូននូវមុខម្ហូបរសជាតិកាតាំងពិតៗ។ មីនុយមានដូចជា សុីវម៉ៃ ហាកាវ នំប៉ាវស្នូលពងទាប្រៃ ទាខ្វៃប៉េកាំងជាដើម។ សម្រាប់អ្នកចង់កុម្ម៉ង់ច្រេីនមុខវិញ អាចជ្រេីសរេីសរវាងឈុត Hong Bao ដែលមាន 3 ឈុត ហើយមុខម្ហូបឆ្លាស់ៗគ្នាទៀត។
- --
Hall of Golden Chimes គឺជាហាងចិនកាតាំងបែបប្រណីតចំៗតែម្តង។ ដោយសារហាងនេះមានទីតាំងនៅជាន់ទី៥ របស់អាគារ NagaWorld 2 អតិថិជនអាចទស្សនាទេសភាពទីក្រុងភ្នំពេញបាននៅពេលគាត់ទទួលទានក្នុងហាងនេះ។ ហេីយកាន់តែរីករាយជាមួយការកុម្ម៉ង់ឌីមសុាំឥតកំណត់ក្នុងតម្លៃត្រឹមតែ $29 ប៉ុណ្ណោះពីថ្ងៃចន្ទដល់ថ្ងៃសុក្រ និងក្នុងតម្លៃ $32 សម្រាប់ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និង ថ្ងៃឈប់សម្រាកបុណ្យជាតិនានា។
- --
អ្នកចូលចិត្តជុំគ្នាល្ងាចប្រាកដជាស្គាល់កន្លែងនេះហើយ ព្រោះសៀវម៉ៃរាត្រីគឺចាប់បើកពីល្ងាចៗហើយលក់ដល់ម៉ោង 4 ព្រឹកឯណោះ! សៀវម៉ៃគាត់គឺចម្អិនថ្មីៗឲ្យភ្ញៀវហុតក្តៅៗម៉ង។ ដាក់តែម្នាក់ពីរបីចានគឺស្វាងហើយ!
- --
Yumcha មានជម្រេីសឌីមសុាំច្រេីនណាស់ បេីពិបាករេីសអាចកុម្ម៉ង់ជាឈុត Yumcha តែមានឌីមសាំចម្រុះ សរុប 17 មុខបាន។ ចំណាយត្រឹមតែ $18.90 ប៉ុណ្ណោះ អ្នកទាំងអស់គ្នាអាចសាកបានឡើងច្រេីនរសជាតិ។ គួរឲ្យចំណេញមែន!
12. KIN Bun House
- $ - $$
12. KIN Bun House
- $ - $$
KIN Bun House ជាហាងស្ថិតនៅខាងក្នុងអគារថាន៍ (THAN’s) មានការតុបតែងបែបសាមញ្ញៗ តែបរិយាកាសស្រឡះល្អណាស់។ ឌីមសាំនៅទីនេះមានដូចជា ហាកាវ សុីវម៉ៃបង្គា ពពុះសណ្តែកចំហុយស្នូលសាច់ជ្រូកបង្កា ជាដេីម។ ប៉ុន្តែម្ហូបប្រចាំហាងតែម្តងគឺនំប៉ាវ។ នំប៉ាវនៅទីនេះមានរូបរាងខ្យូតៗ មានទាំងប្រៃ ទាំងផ្អែម ដូចជា ស្នូលសាសុីវ ស្លូលពងទាប្រៃឡាវ៉ា ស្នូលប៉ាតេ ស្នូលសូកូឡាឡាវ៉ា ហេីយប្លែកជាងគេគឺស្នូលឆាខូរ។
- THAN's Building, Mao Tse Toung Blvd, Phnom Penh
- 093 285 599
- --
ភោជនីយដ្ឋានសាមតូបើកលក់ឌីមសុាំយូរមកហើយតែរសជាតិគឺមិនប្រែតែម្តង! មួយចានដឹងមួយចាន ហើយទំនងៗបស់គេ! មានច្រើនមុខច្រើនជម្រើស ដាក់ពីរបីចានទ្រាប់ពោះពេលចាំគេលើកគុយទាវមកឲ្យគឺទំនងកប់ម៉ង!
- No. 42-44 E0E1, Kampucheakrom Blvd., Sangkat Phsarthmey II, Khan Dounpenh, Phnom Penh
- 017 427 688