តស់! ងើបលឿនមួយព្រឹកមកដាក់គុយទាវម្នាក់ម៉ាចាននៅហាងទាំង 11 នេះម្តងមើស!
ក្នុងចំណោមអាហារពេលព្រឹកដែលពេញនិយមខ្លាំងនៅប្រទេសកម្ពុជា មុខម្ហូបដែលយើងមិនអាចភ្លេចបានគឺគុយទាវតែម្តង! សរសៃគុយទាវទន់ល្មើយជាមួយនឹងទឹកស៊ុបក្តៅៗ ដាក់តែមួយចានគឺដឹងតែមានកម្លាំងធ្វើការម៉ង។ ចឹងថ្ងៃនេះ FoodBuzz ចង់ណែនាំអ្នកទាំងអស់គ្នាពីហាងមួយចំនួនដែលនិយមថាមានលក់គុយទាវទំនងៗនៅភ្នំពេញ។
- $$ - $$$
- $$ - $$$
ភោជនីយដ្ឋានវ័នម័រវិញ មានផ្តល់ជូនអាហារខ្មែរបែបប្រណីតៗម៉ង ហើយការតុបតែង និងបរិយាកាសក្នុងហាងវិញគឺយកលំនាំតាមបែបខ្មែរបុរាណប្លែកភ្នែក។ អតិថជនរបស់គាត់ភាគច្រើននិយមទៅញ៉ាំគុយទាវពេលព្រឹកនៅទីនេះជុំគ្នាជាគ្រួសារតែម្តង ជាពិសេសនៅចុងសប្តាហ៍។
- #37 Street 315 Sangkat Boeung Kok 1, Khan Toul Kork, Phnom Penh
- 023 888 222
- $
គុយទាវនៅភោជនីយដ្ឋានពោតិ៍ចិនតុងវិញក៏ទទួលបានការពេញនិយមច្រើនគួរសមដែរ ជាពិសេសពីសំណាក់អ្នកដំណើរតែម្តងព្រោះទីតាំងរបស់ហាងនៅជិតប្រលានយន្តហោះ ហើយស្របតាមផ្លូវអ្នកជិះទៅខេត្តទៀត។ បើទៅពេលព្រឹកអាចមានមនុស្សរាងច្រើនបន្តិចតែសេវាកម្មនៅទីនេះលឿន ហើយមានគុយទាវទំនងៗច្រើនទៀត។
- 44, 46 Russian Blvd. Sangkat Kakap, Khan Dangkor, Phnum Pénh, Phnum Penh, Cambodia
- (855) 16 283131, (855) 17 803131
- --
- --
អតិថជនរបស់ Park Cafe ភាគច្រើននិយមទៅទីនោះដើម្បីស្រស់ស្រូបអាហារពេលព្រឹកតែម្តង មិនមែនទៅផឹកតែកាហ្វេទៅណា៎! ការតុបតែងហាងមើលទៅមានអនាម័យល្អ ហើយខាងហាងបានប្រើប្រាស់គ្រឿងផ្សំ និងបន្លែធម្មជាតិៗ មិនប្រើប្រាស់ប៊ីចេងទេ។
- Available at all Park Café Stores
- 023 990 990
- $ - $$
TeamCoffee ជាហាងអាហារស្ទាយកាហ្វេ ដែលមានផ្តល់ជូនអាហារទាំងបីពេល ជាពិសេសប្រភេទគុយទាវនេះតែម្តង ដោយមានជម្រើសសាច់ជាច្រើនទាំងគុយទាវផាក់ឡូវ សរសៃកែង ឆ្អឹងស៊ុប គ្រឿងក្នុងគោ ប្រហិតឌុប សាច់ចិញ្ច្រាំ ច្រើនមុខម៉ងយាយទៅ។ បរិយាកាសហាងមានភាពស្រស់ស្រាយ អាចញាំជុំគ្រួសារ ឬនិយាយការងារទៀតផង។
- 2nd Floor, Exchange Square
- 016 292 356
- $ - $$
ហាងគុយទាវទស្សវតន៍ 60 ជាហាងដែលទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺយូរមកហើយ ដោយសារតែគុណភាព និងស្តង់ដារនៃការចម្អិន ព្រមទាំងសេវាកម្មដិតដល់ដែលអាចទាក់ចិត្តអតិថិជនជាច្រើន។ បើបានទៅទីនេះ សាកគុយទាវទូកក៏បាន គុយទាវភ្នំពេញក៏បាន!
- Inside Eden Garden Mall.
- 012 395 678
- --
អូនគុយទាវ ជាហាងដែលទើបនឹងបើកបានប៉ុន្មានឆ្នាំក្រោយមកនេះទេ ប៉ុន្តែទទួលបានការគាំទ្រច្រើនគួរសម ដោយសារគុយទាវនៅទីនេះបរិមាណច្រើន ប្រកបដោយអនាម័យ ហើយជាពិសេសមានជម្រើសសាច់ច្រើនមែនទែន ដូចជាឈាមមាន់ សាច់ផាក់ឡូវ បាក់សៀក ប្រហិត គាវជាដើម។ កាន់តែពិសេស នៅទីនេះមានម៉ឺនុយពិសេសជាប្រភេទប្រហិតយក្សទម្ងន់ដល់ទៅកន្លះគីឡូ ហើយមានប្រហិតកាប៉ាកឡាកដែលជាបាក់សៀកទំហំប៉ុនចានទៀត!
- Own Kuy Teav - អូនគុយទាវ សាខាម៉ៅសេទុង, Saint 193, Phnom Penh, Cambodia
- --
នរណាមិនស្គាល់គុយទាវអូរឬស្សី! ភាគច្រើនគេនិយមទៅអាហារដ្ឋាននេះពេលដើរផ្សារអូរឬស្សីរួច ដាក់គុយទាវមួយចានយកកម្លាំងវិញ។ ដោយសារតែទឹកស៊ុបរបស់គាត់គឺរម្ងាស់រាងយូរ ចឹងរសជាតិរាងដិតប្លែកពីគេ ហើយគុយទាវសាច់ស្រួយនៅទីនេះក៏មិនធម្មតាដែរ។ មកដល់ហើយ ញ៉ាំជាស៊ុបក៏បាន ជាគោកក៏បាន!
- Orussey Restaurant, Phnom Penh, Cambodia
- $
អ្នកម្តុំបឹងកេងកងឃ្លានគុយទាវម្តងៗ តិចអត់ដឹងថាញ៉ាំណា? ហាងគុយទាវឆ្ងាញ់ អតីត កូនហេង ទទួលបានការនិយមច្រើនគួរសមដែរ ព្រោះហាងនេះមានអាយុកាលរាងចំណាស់តែ រូបមន្តមិនប្តូរ រសជាតិទឹកស៊ុបវិញគឺដិតជាប់មាត់។ បានទៅម្តុំហ្នឹង កុំភ្លេចសាកគុយទាវសាច់ចញ្ច្រាំរបស់គាត់ណា៎!
- $
គុយទាវ ចែគាងវិញ ល្បីមែនទែនសម្រាប់អ្នកនៅម្តុំបុរីកីឡាដោយសារតែហាងគាត់បើកតាំងពីយូរណាស់មកហើយ លក់តកូនតចៅឡើង 3 ជំនាន់។ បើបានគុយទាវថែមគាវ ថែមឆ្អឹងស៊ុបទៀតរឹតតែអ៊ែម ហើយតម្លៃក៏ធូរថ្លៃសមរម្យទៀត។
- ចែគាងគុយទាវឆ្ញាញ់ | J Keang Delicious Noodle Restaurant, Phnom Penh, Cambodia
- --
និយាយដល់គុយទាវប៉ោយប៉ែត អ្នកទាំងអស់គ្នាប្រាកដជានឹកដល់គុយទាវទូកដែលល្បីនៅទីនោះហើយ តែបើចង់ញាំបែបរសជាតិដើមពិតៗ នៅភ្នំពេញយើងក៏មានដែរ។ នៅហាងគុយទាវបងវ៉ែន ទឹកស៊ុបខ្មៅរបស់គាត់គឺមានរសជាតិដិត ហើយឈ្ងុយគ្រឿងទេសទៀត។ ចង់ដឹងអ្នកប៉ោយប៉ែតគេចូលចិត្តគុយទាវរសជាតិម៉េច មកសាកនៅនេះម៉ោ!
- បងវ៉ែនគុយទាវប៉ោយប៉ែត, Saint 113, Phnom Penh, Cambodia
- --
គុយទាវនៅទីនេះវិញជាប្រភេទគុយទាវទឹកថ្លា ដែលល្បីឈ្មោះលើប្រភេទគាវ បាក់សៀក និងជាពិសេសសាច់ចិញ្រ្ចាំដែលប្លែកពីហាងដទៃ ព្រោះខាងហាងបានប្រើសាច់គោជំនួសសាច់ជ្រូកដែលធ្វើឲ្យមានកាន់តែមានជាតិជាងមុន ហើយបើកម្ម៉ង់ឆ្អឹងស៊ុបបន្ថែមមកញាំទៀតកាន់តែពិសេសម៉ង។
- 1003 Phnom Penh, Cambodia