មកសៀមរាប ហើយចូលចិត្តដើរលេងយប់នៅកន្លែងមិនសូវអ៊ូអរខ្លាំង? 11 កន្លែងនេះត្រូវម៉ាច់តែម្ដង!
នរណាខ្លះដើរលេងម្តងៗ មិនចង់ឆាប់ចូលគេង? បើបានមកដល់ទឹកដីខេត្តសៀមរាប ហើយចូលចិត្តដើរកម្សាន្តពេលយប់ អង្គុយញ៉ាំអីមួយកែវពីរកែវ ស្តាប់តន្ត្រី និយាយរឿងក្នុងចិត្តនោះ ប្រាកដជាត្រូវស្គាល់កន្លែងខ្លះដែលអាចឲ្យអ្នករំសាយនូវសម្ពាធការងារ ឬ រឿងជីវិតទាំងនេះហើយ។
- $ - $$
- $ - $$
Miss Wong ជាបារបែបសៀងហៃជំនាន់ដើម ដែលមានការតុបតែងដ៏ស្អាតទាក់ភ្នែក មានលក់នូវស្រាក្រឡុក ដែលត្រូវបានច្នៃឡើងដោយអ្នកជំនាញ ហើយមានវត្តមានជាច្រើនឆ្នាំមកហើយ។
- St. 26, Between the river and Wat Bo Road
- 092 428 332
- $ - $$
អាចអង្គុយញ៉ាំអីស្តាប់ភ្លេងនៅជាន់កណ្តាលក៏បាន ឬ ឡើងទៅជាន់លើ មើលទេសភាពដងស្ទឹងសៀមរាបពេលរាត្រីក៏បាន។
- Pokambor Ave, Siem Reap, Cambodia
- 099 210 776
- $ - $$
មិនមែនបារនៅផាប់ស្រ្ទីតឡើយ នេះជា Templer Sky Lounge ដែលស្ថិតនៅក្បែរមាត់ស្ទឹង។ ទីនេះមានទាំងជាន់ទាល់ដី និងជាន់ខាងលើលក្ខណៈ Sky Lounge ជាមួយនឹងមុខម្ហូបច្រើនជម្រើស និងការប្រគុំតន្រ្តីកំដរអារម្មណ៍ផងដែរ។
- Street 08, Pub Street, Sangkat Phsar Chas, Krong Siem Reap
- $ - $$
បរិយាកាសស្រស់ស្រាយដូចនៅក្នុងផ្ទះ ជាមួយនឹងការតុបតែងបែបខ្មែរបុរាណ ពិតជាធ្វើឲ្យអារម្មណ៍បានប្រសើរឡើង។
- #10, St. 27, Mundul 1 Village, Siem Reap
- 092 987 801
- $ - $$
- $ - $$
មិនត្រឹមតែជាហាងកាហ្វេពេលព្រឹក និងថ្ងៃទេ តែក៏ជាបារនៅក្រោយពេលថ្ងៃលិចផងដែរ។ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ តែក៏អាចបង្កើនភាពស្និទ្ធស្នាល និងការតុបតែងជាមួយសិល្បៈសាមញ្ញ តែសែនទាក់ទាញ។
- St. 27 (Same street as Paññāsāstra University of Cambodia)
- 078 903 107
- --
ស្ថិតនៅចំកណ្តាលបេះដូងនៃក្រុងសៀមរាប ហើយក៏នៅក្នុងបេះដូងមនុស្សជាច្រើនផងដែរ ជាមួយនឹងការតុបតែងបែបទាន់សម័យ នៅជុំវិញអាងទឹកដ៏ធំ អាកាសស្កាយបារកំពុងរង់ចាំលោកអ្នក។
- Walking Street of 16th Avenue (នៅលើ The Twist- Lifestyle Hostel)
- 015 238 222
- $ - $$
- $ - $$
Sky Bar នៅកណ្តាលទីក្រុង ដែលអាចឲ្យអ្នករីករាយនឹងអាហារ និងភេសជ្ជៈដែលអ្នកចូលចិត្ត អមជាមួយនឹងទេសភាពពេលរាត្រីនៃទីក្រុងសៀមរាប។
- Rooftop of Asia Plaza Supermarket, Corner of Taphul St
- 017 999 023
- $ - $$
ជាលក្ខណៈបារនៅក្នុងសួនច្បារធំមួយ ដែលត្រូវបានរៀបចំតុបតែងយ៉ាងប្លែកអារម្មណ៍ ស័ក្តិសមសម្រាប់អ្នកចូលចិត្តធម្មជាតិ និងបណ្តែតអារម្មណ៍នៅ outdoor អីចឹង។
- Wat Damnak Road (Riverside)
- $ - $$
- $ - $$
បារលាក់ខ្លួន ត្រូវចិត្តខ្លាំងសម្រាប់អ្នកចង់បានបរិយាកាសស្ងប់ស្ងាត់ ដើម្បី chill ស្តាប់ភ្លេងតិចៗ រំសាយអារម្មណ៍។
- #275, St. 2 Thnou (Next to Old Market)
- 089 696 789
- $ - $$
មានទីតាំងនៅផ្លូវលំ តាមបណ្ដោយផ្លូវ សុខសាន្ដ ដែលជាផ្លូវដ៏អ៊ូអរមួយប្រចាំក្រុងសៀមរាប Experimental Cocktail Lounge មានបម្រើស្រាក្រឡុកជាច្រើនប្រភេទ ជាមួយនឹងការច្នៃស្រាឡុកដោយប្រើប្រាស់គ្រឿងផ្សំ និងផ្លែឈើក្នុងស្រុក។
- #313, Sok San Rd, Krong Siem Reap
- 096 641 0625
- --
ប៉ុន្តែបើអ្នកចាប់អារម្មណ៍រទេះCocktailវិញ អាចរកបាននៅតាមដងស្ទឹងសៀមរាបទាំងសងខាង (ម្តុំផ្សារចាស់ និងអង្គរត្រេដសេនធ័រ)បាន មានដូចជា Siem Reap Prosecco Cocktail Bar និង Brothers Cafe & Cocktail ជាដើម។