ហាង Pizza 10 កន្លែងដែលអ្នកប្រហែលមិនទាន់ស្គាល់
ការញ៉ាំភីហ្សាគឺពេញនិយមខ្លាំងនាពេលបច្ចុប្បន្ន ណាមួយភីហ្សាគឺជាម្ហូបមួយដែលងាយស្រួលទិញញ៉ាំ។ ថ្ងៃនេះ FoodBuzz សុំណែនាំប្រិយមិត្តទាំងអស់គ្នាទៅកាន់ 10 កន្លែងដែលមានបម្រើជូនជម្រើសភីហ្សាជាច្រើននៅទីក្រុងភ្នំពេញ ដែលអ្នកអាចនឹងជាប់ចិត្តដោយសារភីហ្សាទាំងអស់នេះគឺយកទៅដុតដោយឡរដែលប្រើធ្យូងនិង ហ្គាសតាមបែបអ្នកអ៊ីតាលីនិង ញ៉ូយក។
- $$
ហាងភីហ្សាមួយនេះមើលពីក្រៅលោកអ្នកប្រាកដជាអាចនឹងគិតថាមានតម្លៃខ្ពស់ខ្លាំង ប៉ុន្តែជាក់ស្តែងគឺល្មមទទួលយកបានតែម្តង។ Pizzeria Matteo Phnom Penh ផ្តល់ជាការញ៉ាំភីហ្សាបែប Outdoor-dining និង Indoor។ ភីហ្សាទាំងអស់នឹងចាប់ផ្តើមធ្វើរៀងរាល់ពេលកុម៉្មង់តែប៉ុណ្ណោះ។
- No. 21Eo, Street 466, Sangkat Tonle Bassac, Khan Chamkarmorn, Phnom Penh, Cambodia
- (855) 70 370 672
- $$
នេះជាហាងដ៏ពេញនិយមមួយដែលមានភ្ញៀវខ្មែរ និងបរទេសស្គាល់ច្រើនគួរសមជាមួយការតុបតែងហាងពណ៌លឿងសាមញ្ញ។ ទោះបីជា Piccola Italia Da Luigi Pizzeria មិនសូវជាធំដូចហាងភីហ្សាដ៏ទៃតែក៏នៅតែបម្រើជូនភីហ្សាដែលមានថប់ភីងច្រើនសម្រាប់ជ្រើសរើស។
- M36 St 308, Phnom Penh
- 017 323 273
- $
នេះជាហាងភីហ្សាមួួដែលមានដើមកំណើតចេញពីប្រទេសញ៉ូយក។ ហាងនេះធ្លាប់មានកន្លែងអង្គុយតែឥឡូវនេះ Brooklyn Pizza ក្លាយជាហាងភីហ្សាអនឡាញដែលមានតែការដឹកជញ្ជូនតាម Nham24 តែប៉ុណ្ណោះ។ ត្បិតតែមានតែសេវាកម្មអនឡាញមែន តែភីហ្សាគឺនៅតែរក្សាជាមួយនឹងរសជាតិរបស់អ្នកញ៉ូយកដ៏ដែរ។
- #20 Street 123, Tuol Tum Pong, Phnom Penh, Cambodia
- 089 925 926 / 077 779 995
- $ - $$
- $ - $$
ហាងភីហ្សានេះមានវត្តមាននៅប្រទេសយើងតាំងពី 2013 មកម្លេះ។ អ្នកអាចរាប់ Terrazza ចូលជា Fine-Dining បាន តែតម្លៃគឺសមរម្យដែលអ្នកអាចនឹងចំណាយសម្រាប់ជាកាដូរសម្រាប់ខ្លួនឯង។ នៅទីនេះមានជម្រើសភីហ្សាជាច្រើនសម្រាប់ជ្រើសរើសក៏ដូចជាថប់ភីងផងដែរ។
- #1C, Street 282, BKK1, Phnom Penh, Cambodia 12302
- 023 214 660
- $$
- $$
ការ Date ជាមួយមនុស្សជាទីស្រលាញ់ក៏អាចជ្រើសរើសភីហ្សាជាមុខម្ហូបបានដែរ។ ពួកយើងក៏ចង់ណែនាំអ្នកទាំងអស់គ្នាមកកាន់ទីនេះជាមួយការញ៉ាំភីហ្សារសជាតិដើម នៅក្នុងហាងបែប Classy ដែលធ្វើឲ្យបរិកាសកាន់តែរ៉ូមែនទិក។ ហាងនេះស្រស់ស្អាតបែប Elegant តែម្តង។
- #11 ST.302, BKK 1, Phnom Penh
- 010 660 515
- $ - $$
- $ - $$
ហាងភីហ្សាមួយនេះសម្បីតែការតុបតែងក៏មានស្តាយន៍បែបអ៊ីតាលីផងដែរ។ កន្លែងនេះទោះបីជាមិនសូវធំ ប៉ុន្តែគឺតែងតែមានភ្ញៀវចេញចូលគួរសម ដែលភាគច្រើនជាភ្ញៀងបរទេស។ លោកអ្នកអាចមកសាកញ៉ាំភីហ្សានៅទីនេះបានដោយមានជម្រើសសាច់ហេមច្រើនផងដែរ។
- #137, Street Preah Ang Yukanthor 19, Phnom Penh
- 089 882 278
- $ - $$
កន្លែងមួយនេះបើសិនជាមើលពីក្រៅគឺជាផ្ទះមួយតែប៉ុណ្ណោះ តែបើបានចូលទៅដល់ក្នុងអ្នកប្រាកដជាភ្ញាក់ផ្អើលជាមួយនឹងឡរដុតភីហ្សាដ៏ធំមួយ និងជម្រើសភីហ្សាដ៏ច្រើន។ ការតុបតែងនៅទីនេះស្អាតគួរសម ដែលធ្វើឲ្យបរិយាកាសកាន់តែរ៉ូមែនទិក។
- 264 Samdach Phuong, Sangkat ChakTo Muk, Khan Daun Penh, Phnom Penh
- 081 800 210
- $ - $$
- $ - $$
ហាងភីហ្សានេះរៀងលាក់ខ្លួនបន្តិចនៅម្តុំបឹងត្របែកដែលភាគច្រើនគឺមានតែបរទេសទេដែលស្គាល់។ Trattoria Bello Pizza មានតម្លៃសមរម្យ និងជម្រើសជាច្រើនសម្រាប់អ្នកជ្រើសរើស។ អ្នកក៏មានជម្រើសសម្បកភីហ្សាផងដែរ គឺស្តើង និងក្រាស់។
- Turn on the street 105 to street 460, Sangkat Boeung Trabek, Khan Chamkarmon, Phnom Penh
- 099 474 579
- $ - $$
- $ - $$
Pizza 4P’s គឺជាហាងភីហ្សាដែលកំពុងពេញនិយមខ្លាំងសម្រាប់ទាំងភ្ញៀវខ្មែរ និងបរទេស។ ទីនេះមានម្ចាស់ជាជនជាតិជប៉ុន តែនៅតែរក្សារសជាដើមបានដ៏ដែរ។ការតុបតែងនិងទីតាំងហាងប្រាកដជាធ្វើឲ្យអ្នកមានអារម្មណ៍ល្អជាងមុន។ ហាងភីហ្សាមួយនេះក៏មានតម្លៃសមរម្យផងដែរ។
- F02-01 Street 1 Presh, 12300, Preah Sisowath Quay, Phnom Penh
- 089 242 264
- $$ - $$$
- $$ - $$$
Do Forni ជាហាងដែលមានការពេញនិយមខ្លាំង។ នេះជាហាង Fine-Dining បែបអ៊ីតាលីដែលមានទីតាំងនៅក្នុងសូហ្វីតែលភ្នំពេញ។ នៅទីនេះក៏មានបម្រើជូនជាមួយជម្រើសភីហ្សាផងដែរ ដែលលោកអ្នកអាចជ្រើសរើសសាច់ក៏ដូចជាបន្លែផង ជាពិសេសគឺ homemade burrata cheese។
- 26 Old August Site, Sothearos Boulevard, Sangkat Tonle Bassac, Phnom Penh
- (+855) 23 999 200