កាត់ស្រ្ដេសបែបផឹកកាហ្វេម៉េចដែរ? ហាងកាហ្វេបែប Outdoor ទាំង 10 នេះព័ទ្ធទៅដោយរុក្ខជាតិស្រស់ស្រាយ
ភាពអ៊ូអរនៅទីក្រុងអាចធ្វើឱ្យយើងស្រ្តេស និងមានអារម្មណ៍ថាធុញថប់ ដែលធ្វើឲ្យយើងចង់ស្វែងរកកន្លែងស្ងប់ស្ងាត់ដើម្បីសម្រាកអារម្មណ៍។ ថ្វីត្បិតតែទីក្រុងភ្នំពេញមានហាងកាហ្វេរាប់មិនអស់ក៏ដោយ តែបើបានទៅហាងកាហ្វេបែប Outdoor លាយឡំជាមួយរុក្ខជាតិនៅជុំវិញបរិវេណគឺនឹងធ្វើឲ្យអ្នកកាន់តែស្រស់ស្រាយ និងធូរស្បើយពីភាពតានតឹងបានច្រើន។
- $ - $$
- $ - $$
កន្លែងដែលលោកអ្នកអាចបម្លែងស្រ្តេសទៅជាភាពរីករាយជាមួយម្ហូប កាហ្វេនិងភេសជ្ជៈផ្សេងៗនៅទីនេះ។ នៅទីនេះកន្លែងអង្គុយគឺមានបរិយាកាសដ៏ស្រស់ស្រាយ ពោលគឺមានការដាំដុះដំណាំនិងដើមឈើមួយចំនួន ដែលធ្វើឲ្យមានខ្យល់ត្រជាក់រសៀកៗ។
- N° 16, Street 360. BKK 1, Phnom Penh, Cambodia 12000
- (855) 78 899 722
- --
The Fence ជាហាងកាហ្វេដែលមានប្រជាប្រិយភាពមានទីតាំងនៅទួលទំពូងមានភេសជ្ជៈពិសេសនិង ប្លែកមួយចំនួនដែលអ្នកគួរតែសាក។ តស់! ញ៉ាំភេសជ្ជៈគយគន់ជាមួយរុក្ខជាតិបែតងខ្ចីកាត់ស្រ្តេស។
- Street.108, Takhmau, Cambodia
- 081 970 975
- $ - $$
- $ - $$
ហាងកាហ្វេជាយក្រុង ដែលមានបរិយាកាសល្អ ការតុបតែងស្រស់ស្អាតបែបធម្មជាតិ ភេសជ្ជៈក៏មានជម្រើសច្រើនគួរសម។ មកដល់ទីនេះមានអារម្មណ៍រៀងស្រឡះមុខស្រឡះមាត់ ជាពិសេសគឺភេសជ្ជៈដែលមានកាហ្វេអ៊ីនរៀងចាស់ ញ៉ាំហើយមានស្មារតីកាន់តែស្រស់ស្រាយ។
- Sangkat Veal Sbov, Khan Chbar Ampov Phnom Penh, Cambodia
- 092 788 995
- $ - $$
- $ - $$
ហាងកាហ្វេលាក់ខ្លួនដែលទើបតែបើកថ្មីថ្មោង តែបើនិយាយពិបរិយាកាសវិញ មិនត្រឹមតែទាក់ចិត្តទេ ទាក់ទាំងកាយទៀតផង។ មកដល់ទីនេះអាចនឹងរំសាយទុក្ខកង្វល់បានខ្លះដោយ ការគយគន់ព្រៃព្រឹក្សា ក្រេបយករសជាតិភេសជ្ជៈ និងចំណីចំណុកមួយចំនួនទៀត។
- Preh Moni Vong Blvd, Sangkat Phsar Derm Thkov, around 100 meters from Honda Company with small entrance.
- 087 776 602
- --
- --
ហាងកាហ្វេបែបសាមញ្ញលាយឡំជាមួយនឹងរុក្ខជាតិបៃតងខ្ចី និងដើមឈើធំតូចមួយចំនួន ដែលជាចំណីនៃចក្ខុ ក៏ដូចជាធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ និងបន្ថយភាពតានតឹង។ Korn Café មិនសូវជាធំប៉ុន្មានទេ តែមានភាពស្ងប់ស្ងាត់ល្អ ធ្វើកិច្ចការបណ្តើរ ញ៉ាំកាហ្វេគយគន់ទេសភាពបណ្តើរ។
- Street 282 corner street 51, Sangkat Boeung Keng Kang 1, Phnom Penh, Cambodia
- 098 404 010
- $ - $$
- $ - $$
ហាងកាហ្វេដែលមានកៅអីអង្គុយបែប Outdoor នៅឯរមនីយដ្ឋានវត្តភ្នំ។ នៅទីនេះមានខ្យល់ត្រជាក់ល្ហឹមបែបធម្មជាតិ ស្លឹកឈើបក់វិចៗ និងសម្លេងសត្វចាបដែលមានអារម្មណ៍ថាស្រឡះក្នុងខ្លួន និងស្រាលរាល់ទុក្ខកង្វល់។
- Next to the circle of Wat Phnom, Khan Daun Penh, Phnom Penh
- $
ហាងកាហ្វេមួយកន្លែងនេះមានបរិយាកាសមួយដែលធ្វើឲ្យអារម្មណ៍បានធូរស្បើយច្រើន ជាពិសេសកន្លែងអង្គុយត្រជាក់ល្ហឹម។ Blend Café មិនសូវជាធំប៉ុន្មានទេ តែប្រភេទភេសជ្ជៈវិញគឺមានច្រើនមុខគូរសមដែរ។ ត្បិតតែហាងតូចតែក៏មិនចោលជាមួយការដេគ័រដោយប្រើប្រាស់រុក្ខជាតិមួយចំនួនដែរ។
- #96 Street 608 (Western University) Phnom Penh, Cambodia
- 069 661 677
- $ - $$
ត្បិតតែនៅទីនេះមានកន្លែងអង្គុយបែប Indoor ជាមួយភ្លើងភ្លឺស្អាតក្តី តែភាគច្រើនអតិថិជនតែងតែស្វែងរកកន្លែងអង្គុយបែប Outdoor។ វិទ្យាល័យកាហ្វេ- High School Café មានទីធ្លាស្អាតគួបផ្សំជាមួយបរិយាកាសស្រស់ផូផង់។ ទីនេះមានទាំងបាយម្ហូប ភេសជ្ជៈ ជាពិសេសគឺទឹកកកឈូសហ្នឹងតែម្តង។
- Street 542, Sangkat BoengKak 1, Toul Kork
- 015 534 345
- $
ហាងកាហ្វេនេះមានជាន់លើនិងជាន់ក្រោម។ ជាន់ក្រោមមាន Outdoor ដែលស័ក្តិសមនៅពេលមេឃត្រជាក់តែ Outdoor ជាន់លើវិញគឺត្រជាក់ស្រួលមែនទែនជាមួយនឹងដើមឈើដ៏ត្រឈឹង។ នេះជាហាងកាហ្វេពិតមែនតែ ក៏មានជាចំណី និងម្ហូបអាហារថ្ងៃត្រង់ផងដែរ។
- Phnom Penh, St 430 #51 Psar Deom Tkov Phnom Penh, Cambodia
- 069707773
- $ - $$
- $ - $$
Next Coffee មានទីធ្លា Outdoor យ៉ាងស្រស់ស្អាត ស្រឡះចិត្ត លម្អដោយដើមឈើតូចធំ ស្រស់ៗ មានខ្យល់រសាត់មកតិចៗ បក់យកអារម្មណ៍ល្អៗមកតាម។ ស័ក្តិសមបំផុតសម្រាប់អង្គុយសិក្សា ឬធ្វើការផ្សេងៗ។ បើបានទៅដល់ហើយកុំភ្លេចកុម៉្មង់ Mango Matcha ណា៎! ភេសជ្ជៈដែលនិយមជាងគេក្នុងហាង។
- NEXT COFFEE & BAKERY, St. 307 Corner St. 322, Sangkat Svay Pak, Khan Russey Keo, Phnom Penh
- +855962277757