កន្លែងញ៉ាំអីទាំង១០ដែលមិនគួររំលងនៅ Chinatown ទីក្រុងបាងកក
នៅពេលទៅលេងបាងកក ប្រទេសថៃកន្លែងមួយដែលនរណាៗក៏មិនអាចខកខានបានគឺ Chinatown Bangkok (Yaowarat) ព្រោះមានតូបអាហារនិងភោជនីយដ្ឋានរាប់រយកន្លែងលក់នៅតាមបណ្តោយផ្លូវដែលល្បីឈ្មោះមកជាយូរ។ ប៉ុន្តែកន្លែងញ៉ាំអីច្រើនចឹងអត់ដឹងថាត្រូវញ៉ាំមួយមុខណាទុកមួយមុខទេ។ ម៉ោះមកមើលតូបអាហារនិងហាងអាហារទាំង១០កន្លែងនៅ Chinatown Bangkok (Yaowarat) ដែលអ្នកទាំងអស់គ្នាមិនគួររំលង។
#1. Nai Mong Hoi Thod
ពងមាន់បំពងជាមួយអ័យស្ទ័ររសជាតិស្រួយឆ្ងាញ់ប្លែកមានលក់នៅ Nai Mong Hoi Thod ចង់ញ៉ាំពង់មាន់បំពងជាមួយគ្រំក៏មានដែរ មានតម្លៃចាប់ពី១០០ទៅ២០០បាតអាស្រ័យតាមទំហំ។
#2. Hua Seng Hong
ចង់សាកញ៉ាំម្ហូបចិនកាត់ថៃឆ្ងាញ់ៗនៅ Chinatown Bangkok ទៅញ៉ាំនៅ Hua Seng Hong ដឹងតែមិនខុសទេ មានជម្រើសឲ្យរើសជាង២០០មុខម្ហូបដែលល្បីឈ្មោះមក៥០ឆ្នាំមកហើយ។
#3. Si Morakot
ចំណែកឯនៅ Si Morakot មានលក់ម្ហូបចិនកាត់ថៃដែលនរណាៗក៏ចូលចិត្តគឺ Khao Moo Daeng ជាបាយសាច់ផាក់ឡូវស្រូបជាមួយទឹកខ្លាញ់ផ្អែម។ បើអ្នកទាំងអស់បានទៅកុំភ្លេចកុម៉្មុង់ Khao Moo, Daeng Moo, Grob Goon, Chiang Kai, Mai Toom ញ៉ាំណាវាជាបាយសាច់ផាក់ឡូវស្រូបទឹកខ្លាញ់លាយសាច់ជ្រូកអាំងនិងសាច់ក្រក មានតម្លៃត្រឹមតែ៤០បាតហើយរសជាតិឆ្ងាញ់ទៀត។
#4. Siang Ki Khao Tom Pla
ឃើញដំបូងដូចអត់ទំនងសោះ តែបើអត់សាកប្រយ័ត្នស្ដាយក្រោយណា ព្រោះរសជាតិបបរត្រីបែបថៃនៅ Siang Ki Khao Tom Pla គឺឆ្ងាញ់ជាប់ចិត្ត។
#5. Nakhon Sanook
ញ៉ាំបាយស្រូបសាច់ផាឡូវទឹកសៀងយ៉ាងឆ្ងាញ់នៅតាមបណ្ដោយផ្លូវ China Town Bangkok នៅ Nakhon Sanook ធានាថានឹងទទួលបានបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។
#6. Ann Guay Tiew Kua Gai
មកញ៉ាំមីឆាសាច់មាន់នៅ Ann Guay Tiew Kua Gai ជាមួយតម្លៃសមរម្យពិសេសនោះគឺរសជាតិគឺកប់តែម្ដង។ ពួកយើងណែនាំឲ្យកុម្ម៉ង់មីឆាសាច់មាន់ពងមាន់ជ័រព្នៅញ៉ាំណា រសជាតិឆ្ងាញ់ហើយមានតម្លៃត្រឹមតែ៥០បាត។
#7. T&K Seafood
នៅ Chinatown Bangkok ហាងលក់ម្ហូបគ្រឿងសមុទ្រដែលល្បីគឺ T&K Seafood នេះឯង។ មានម្ហូបជាច្រើន តែម្ហូបល្បីប្រចាំហាងមាន២មុខ គឺឆាក្ដាមការី មានតម្លៃ៥០០បាត និង ស៊ុបត្រីចំហុយជូរអែម ៣៥០បាត។
#8. Odean Noodle
ហាងតូចបន្តិចមែនតែបើរសជាតិមីគោកគាវបំពងដង្កៀបក្តាមនៅ Odean Noodle ទទួលបានការគាំទ្រពីប្រជាជននៅទីនោះជាខ្លាំង។
#9. Nai Sow
សម្រាប់អ្នកចូលចិត្តញ៉ាំហឹរនិងញ៉ាំសាច់ចង់រកហាងដែលត្រូវចិត្តនៅ Chinatown Bangkok ពួកយើងណែនាំហាង Nai Sow មានម្ហូបថៃច្រើនមុខ ជាពិសេស កុំភ្លេចសាកសាច់ជ្រូកអាំងជាមួយទឹកម្ទេសនៅ Nai Sow ផងណា៎ព្រោះថារសជាតិឆ្ងាញ់ប្លែក។
#10. Chong Kee Pork Satay
អស់តែ៨៥បាត បានញ៉ាំសាច់ជ្រូកអាំងដល់ទៅ១០ចង្កាក់ដែលមកជាមួយត្រសក់និងម្ទេសញ៉ាំជាមួយទឹកជ្រលក់សណ្ដែកដីយ៉ាងឆ្ងាញ់ពីហាង Chong Kee Pork Satay នៅ Chinatown Bangkok៕
ប្រភព៖ TopTravelFoods
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz