ហាងនំលោកខែ 10 កន្លែង មានរសជាតិប្លែកៗ ដែលលោកអ្នកគួរតែសាក
ថ្ងៃ 1 ខែតុលាជិតមកដល់ហើយបានត្រៀមខ្លួនទទួលព្រះខែហើយឬនៅ? ហើយបានត្រៀមនំលោកខែសម្រាប់ទទួលទានអំឡុងពេលនោះហើយមែនទេ? បើនៅកុំបារម្ភយើងមានហាងនំលោកខែ 10 កន្លែងសម្រាប់លោកអ្នកហើយរសជាតិវិញប្លែកៗម៉ង
- $$$ - $$$$
- $$$ - $$$$
ចង់ដឹងថាអ្វីជាក្នុងឱកាសបុណ្យសែនព្រះខែទេ? នំលោកខែនិងតែ។ TWG Tea Cambodia មានលក់នំព្រះខែដែលមានរសជាតិឆ្ងាញ់បំផុតមិនធ្លាប់មានជាមួយនឹងរសជាតិដើមរបស់ពួកគេ។ ក្រៅពីរាល់រសជាតិប្លែកៗ គឺជាការវេចខ្ចប់របស់ពួកគេ។ នៅក្នុងមួយឈុតមាន 3 ប្រអប់មានតម្លៃ 129 ដុល្លាហើយក្នុង 1 ប្រអប់ភ្ជាប់មកជាមួយនំព្រះខែ 4 នំនឹងតែមួយកញ្ចប់ពិតជាល្អសម្រាប់ អ្នកចូលចិត្តផឹកតែញំុានំគយគន់ព្រះច័ន្ទ។
- Available at all TWG Tea Cambodia Stores
- 023 963 006
- $ - $$
- $ - $$
សាកផឹកកាហ្វេរបស់អ្នកជាមួយនំលោកខែនៅ Black Canyon ឥឡូវនេះទៅមើលពិសេសយ៉ាងណា។ ពួកគេកំពុងបង្កើតរសជាតិស្ត្រប៊េរីថ្មីនឹងរសជាតិផ្សេងៗទៀត ហើយនោះគឺជាអ្វីដែលយើងត្រូវសាកឥឡូវនេះដោយក្នុងមួយប្រអប់មាន 4 នំ ពិតជាពិសេសណាស់ដែលលក់ជូនក្នុងតម្លៃ 10.25 ដុល្លាតែប៉ុណ្ណោះ។
- #132 Sothearos Blvd, 2F, AEON Mall, Tonle Bassac, Chamkarmon
- (855) 69 574 468
- $ - $$
នំលោកខែដែលមានរសជាតិពិសេសនឹងការវេចខ្ជប់ទាន់សម័យមាននៅ S&P Cambodia យើងហ្នឹង។ នៅទីនេះមានលក់នំសែនព្រះខែជាច្រើន រសជាតិដែលយើងអាចជាវជាលក្ខណៈមួយៗក៏បានអាចជ្រើសរើសរសជាតិផ្សេងៗគ្នារួចដាក់ចូលគ្នាក្នុងមួយប្រអប់់ក៏បាន។ យោងតាមហាងបានដឹងថា រសជាតិដែលលក់ដាច់ជាងគេគឺគ្រាប់ឈូក,ផ្លែឈើនិងគ្រាប់ធញ្ញជាតិ និងតែបៃតងដែលមានតម្លៃ 3.5 ដុល្លាក្នុងមួយនំ។
- Available at all S&P Thai Restaurant and Bakery Stores
- 085 639 988
- $ - $$$
- $ - $$$
ចាប់ផ្តើមពិធីសែនលោកខែរបស់អ្នកជាមួយ Tous Les Jour ដែលជាហាងនំប៉័ងដ៏ល្បីមួយនៅក្នុងប្រទេសកម្ពុជា។ Tous Les Joursមានលក់នំលោកខែដែលមានរសជាតិឈ្ងុយឆ្ងាញ់ចំនួន 8 រសជាតិនិងរសជាតិឈ្ងុយឆ្ងាញ់បំផុតចំនួន 4 ដូចជារសជាតិឈូក,ង៉ូវយីងនិងសណ្តែកបៃតង ដែលក្នុងមួយនំមានតម្លៃ 7.25 ដុល្លា។
- Available at all TOUS les JOURS store
- (855) 93 372 222
- $ - $$
- $ - $$
តោះទៅ Dance Bakery & Cafe -ជាហាងកាហ្វេប៉ុន្តែរៀងរាល់ឆ្នាំពួកគេមាន ផ្តល់នូវនំសែនព្រះខែដែលមានរសជាតិឆ្ងាញ់បំផុតមិនថាសម្រាប់ទិញជូនខ្លួនឯងឬជាកាដូសម្រាប់មនុស្សជាទីស្រលាញ់។ នំព្រះខែរបស់ពួកគេ មាន ៣ រសជាតិផ្សេងៗគ្នានិងមាន ២ រសជាតិលក់ដាច់បំផុតដូចជាម្នាស់តៃវ៉ាន់ និងពងទាប្រៃ។
- 1st Floor, No.281, Norodom Blvd., Phnom Penh, Cambodia, Phnom Penh, Cambodia 12301
- (855) 23 220 055
6. ភោជនីយដ្ឋាន អុី សាង
- --
6. ភោជនីយដ្ឋាន អុី សាង
- --
ភោជនីយដ្ឋាន អុី សាង បើកអស់រយះពេល 11 ឆ្នាំហើយក្នុងមួយឆ្នាំៗ ពួកគេមានលក់នំសែនលោកខែដែលមានរសជាតិដើមពីជនជាតិចិនផងដែរមិនតែប៉ុណ្ណោះរសជាតិនំរបស់ពួកគេគឺមានតែមួយគត់នៅក្នុងហាងទៀតផងដែលមានតម្លៃចាប់ពី 20 ដុល្លាឡើងទៅ។
7. ភោជនីយដ្ឋាន ឡោវទីហ្វាង
- --
7. ភោជនីយដ្ឋាន ឡោវទីហ្វាង
- --
នៅពីក្រោយរាល់មុខម្ហូបរបស់ចិនទាំងអស់មាននំលោកខែដែលឡៅវទីហ្វាងដាក់លក់ជារៀងរាល់ឆ្នាំក្នុងឱកាសសែនព្រះខែនេះ។ ហើយមានរសជាតិឈ្ងុយឆ្ងាញ់ជាច្រើនជាមួយនំសែនខែដែលផលិតដោយជនជាតិចិនហើយវាមិនត្រឹមតែមា នរសជាតិតែមួយទេនៅក្នុងប្រអប់ដែលមានរសជាតិខុសគ្នាដែលមានតម្លៃចាប់ពី 20 ដុល្លាក្នុង 1 ប្រអប់។
- Lao Ti Fang Restaurant, Phnom Penh, Cambodia
- 012 597 356
8. Naga World
- --
8. Naga World
- --
អ្នកណាមិនស្គាល់ Naga World? នៅក្នុងឱកាសដ៏ពិសេសនេះ Naga World កំពុងលក់ជូនអ្នកនូវរសជាតិនំលោកខែដ៏ឈ្ងុយឆ្ងាញ់ហើយមានសំបកទន់ស្រួលពិសារបំផុតចំនួន 4 ដូចជាគ្រាប់ឈូក ធុរេន នឹង Tiramisu ដែលមានរសជាតិកាហ្វេអុីតាលីដែលមានតម្លៃចាប់ពី 20 ដុល្លាមួយប្រអប់។
- Nagaworld, Street 12, Phnom Penh, Cambodia
- 023 668 969
9. Hi Tea Cafe and Bistro
- --
9. Hi Tea Cafe and Bistro
- --
ជាមួយហាងតែ Hi Tea។ Hi Tea កំពុងលក់នំលោកខែដែលមានរសជាតិឈ្ងុយឆ្ងាញ់ប្លែកបំផុត ដែលជាអ្វីដែលយើងត្រូវសាកហើយវាក៏មានរសជាតិប្លែកមួយទៀតដូចជាសណ្តែកក្រហម,ឈូកនិងស្លឹកតយផងដែរដែលមានតម្លៃចាប់ពី 20 ដុល្លាឡើងទៅ។
- Hi Tea, Saint 93, Phnom Penh, Cambodia
- 023 996 688
- --
រៀងរាល់ឆ្នាំក្នុងអំឡុងពេលសែនព្រះខែហាងកាហ្វេ 85c ក្រៅពីកាហ្វេក៏មានលក់នំលោកខែផ្ទាល់ខ្លូនផងដែរ។ លើសពីនេះទៀតមិនថាអ្នកជាអ្នកចូលចិត្តនំព្រះខែឬអត់នោះអ្នកប្រាកដជាទិញមួយប្រអប់មិនខានពីព្រោះ ហាងនេះមាននំលោកខែរសជាតិឈ្ងុយឆ្ងាញ់ ៦ ប្រភេទផ្សេងៗគ្នានិងមាន ៣ រសជាតិដែលលក់ដាច់បំផុតដូចជា សណ្តែកក្រហម,គ្រាប់ស្វាយចន្ទីនិងកាហ្វេដែលមានរសជាតិថ្មីនិងការវេចខ្ចប់ដែលមើលទៅពិតជាល្អបំផុតសម្រាប់ធ្វើជាអំណោយសម្រាប់មនុស្សជាទីស្រលាញ់។
- St. 93 corner St.214 Phnom Penh, Cambodia 12000
- 023 236 885