មកដល់សៀមរាប បើបានមកហាងកាហ្វេស្អាតៗទាំង 9 នេះ ដឹងតែអត់ខ្វះរូបស្អាតៗផុសទេ
កន្លែងខ្លះ មិនត្រឹមតែមានរបស់ញ៉ាំឆ្ងាញ់ទេ ថែមទាំងមានប្លង់ថតរូបស្អាតៗទៀតផង។ លក្ខណៈថា ទៅដល់ហ្នឹង បានពេញទាំងពោះ ពេញទាំងរូបថតសម្រាប់ផុសទៀត។ នៅក្រុងសៀមរាប ក៏មានហាងកាហ្វេប៉ុន្មានកន្លែងនេះ ដែលអ្នកចូលចិត្តថតរូបដឹងតែពេញចិត្តខ្លាំងតែម្តង ជាមួយនឹងការតុបតែងប្លែកភ្នែកសម្រាប់ការថតរូបកម្សាន្ត។ ចង់ដឹងថាមានកន្លែងណាខ្លះ ចាំ FoodBuzz នាំអោយស្គាល់ទាំងអស់គ្នា។
- $ - $$
- $ - $$
ក្រៅពីមានបម្រើនូវអាហារ និងភេសជ្ជៈប្លែកៗ នៃរសជាតិខ្មែរពីដើម ហើយអ្វីដែលប្លែក និងពិសេសនោះ គឺការតុបតែង និងរចនាខាងក្នុង ដោយបង្កប់នូវសិល្បៈវប្បធម៌បុរាណខ្មែរយើង ជាពិសេសព្យញ្ជនៈខ្មែរយើង (សូម្បីតែឈ្មោះ ក៏ជាព្យញ្ជនៈមួយដែរ)។
- Naga Guesthouse, St. Preah Sangreach Tep Vong St
- 095 545 151
- $ - $$
- $ - $$
ហាងកាហ្វេជាលក្ខណៈសហគ្រិនសង្គមមួយនេះមានរបស់ និងប្លង់អាចថតរូបបានច្រើនមែនទែន សូម្បីតែរបស់នៅលើតុ និងរបស់ដាក់តាំងបន្តិចបន្តួច ក៏ឃើញហើយចង់ថតដែរ។
- Old market area, St. Po Kambor
- 085 85 65 11
- $ - $$
- $ - $$
ហាងកាហ្វេលក្ខណៈសហគ្រិនសង្គម ដែលមានបណ្ណាល័យសាធារណៈ និងទីតាំងការិយាល័យរួមគ្នា (co-working hub) នៅកណ្តាលទីក្រុងមួយនេះ មានទាំងសិល្បៈ និងធម្មជាតិនៅក្បែរគ្នាយ៉ាងជិតស្និទ្ធ។
- St.26 (Next to Jun Jungle Burger Sports Bar and Bistro)
- 092 800 308
- $ - $$
- $ - $$
កន្លែងនេះជាប្រភេទហាងតែ និងកាហ្វេបែបជប៉ុន ដែលគ្រាន់តែមើលរូប ក៏អាចដឹងបានដែរថា ខុសប្លែកពីហាងដទៃបែបណា។ ការតុបតែងសាមញ្ញ តែស្អាត ដូចជានៅក្នុងផ្ទះមួយ ដែលអាចរីករាយនឹងសម្រស់ធម្មជាតិ ក៏ដូចជារសជាតិនៃអាហារឆ្ងាញ់ៗ និងភេសជ្ជៈស្រស់ៗ។
- Steung Thmey area (Next to Secondfold Residence)
- 096 842 9790
- $ - $$
មិនត្រឹមតែជាហាងការ៉េមទេ ទីនេះក៏មានលក់កាហ្វេ និងភេសជ្ជៈផ្សេងទៀតផងដែរ។ ទោះបីមិនសូវទូលាយ តែត្រូវបានតុបតែងមិនអោយទាស់ភ្នែកឡើយ ហើយបើទៅពេលយប់អី គឺរឹតតែស្អាតជាមួយនឹងភ្លើងនៅក្នុងហាង។
- Pub Street area, nearby Khmer Kitchens restaurant (behind Cheers Club)
- 085 757 590
- $ - $$
បើសិនជាចូលចិត្តបែបបុរាណៗ នៅហាងកាហ្វេនេះ មានសម្លៀកបំពាក់បុរាណសម្រាប់ជួល ដើម្បីថតរូបជាមួយនឹងផ្ទះបែបខ្មែរ ផ្ទះបាយ ឧបករណ៍តន្រ្តី ឧបករណ៍នេសាទ។ល។ ក្រោយម៉ោង 6 ទីនេះក៏ជាកន្លែងពិសេសមួយ ដែលអ្នកអាចរីករាយជាមួយនឹងរសជាតិស្រាថ្នាំខ្មែរយើងផងដែរ។
- East part of Siem Reap river, between Wat Ler and Spean Neark
- 096 778 8877
- $ - $$
- $ - $$
ពិសេសសម្រាប់អ្នកចូលចិត្តសត្វឆ្កែខ្យូតៗ បានញ៉ាំភេសជ្ជៈត្រជាក់ៗហើយបានលេងជាមួយនឹងសត្វដ៏គួរឲ្យស្រលាញ់ទៀត។ ***បញ្ជាក់ ៖ ត្រូវបង់ចំនួន6$/ម្នាក់ ហើយលោកអ្នកនឹងទទួលបានភេសជ្ជៈសម្រាប់ញ៉ាំមិនគិតថ្លៃ
- Nearby Build Bright University
- 098 700 070
- $ - $$
តាំងពីមាត់ទ្វារ ដល់កន្លែងអង្គុយ មានប្លង់ថតរូបមិនតិចទេនៅទីនេះ ជាមួយនឹងការតុបតែងបែបសម័យ លាយឡំនឹងសិល្បៈបុរាណខ្មែរយើង។ ទាំងសិល្បៈគំនូរ ការតុបតែងតាមបុណ្យធំៗ ការតុបតែងភ្លើង កន្លែងអង្គុយ ការរៀបចំម្ហូបអាហារ និងភេសជ្ជៈ បើយកចិត្តទុកដាក់មើល នឹងឃើញប្លង់ និងរបស់គួរថតច្រើនណាស់។
- Street 08, Pub Street, Sangkat Phsar Chas, Krong Siem Reap
- $ - $$
- $ - $$
មិនត្រឹមតែជាហាងកាហ្វេពេលព្រឹក និងថ្ងៃទេ តែក៏ជាបារនៅក្រោយពេលថ្ងៃលិចផងដែរ។ ជាមួយនឹងបរិយាកាសស្ងប់ស្ងាត់ តែក៏អាចបង្កើនភាពស្និទ្ធស្នាល និងការតុបតែងជាមួយសិល្បៈសាមញ្ញ តែសែនទាក់ទាញ នរណាៗក៏មិនភ្លេចថតរូបនៅប្លង់ទាំងនេះដែរ។
- St. 27 (Same street as Paññāsāstra University of Cambodia)
- 078 903 107