10 កន្លែងទទួលបានការ Review ល្អៗ ដែលអ្នកប្រហែលជាមិនធ្លាប់ស្គាល់ពីមុន
អ្នកទាំងអស់គ្នាដឹងហើយថាឥឡូវនេះនៅតាមភោជនីយដ្ឋាន ហាងកាហ្វេនានាគឺតែងតែមានមនុស្សពេញៗជារៀងរាល់ថ្ងៃ។ ពិបាករកកន្លែងមួយដែលស្ងប់ស្ងាត់សម្រាប់អង្គុយ chill ហូបអ្ហៃណាស់ មែនអត់? ចឹងថ្ងៃនេះ FoodBuzz នឹងណែនាំអ្នកទាំងអស់គ្នាទៅកាន់កន្លែងទាំង 10 នេះដែលបម្រើជូនជាមួយម្ហូបអាហារដ៏សម្បូរបែប ជាពិសេសអត់សូវមានមនុស្សចង្អៀតហើយទទួលបានការវាយតម្លៃខ្ពស់ៗទៀត។
- $
ហាងប៊ឺហ្គឺមួយកន្លែងនេះបងប្អូនខ្មែរយើងមិនជាសូវបានស្គាល់ទេ តែសម្រាប់ប៊ឺហ្គឺនៅទីនេះគឺអាចនឹងពិសេសបើបានភ្លក់។ នៅទីនេះមានម្ហូបរសជាតិដើមបែបបារាំង ជាពិសេសគឺប៊ឺហ្គឺ។ ត្បិតតែ Cousin’s Burger & Coffee មានទីធ្លាមិនសូវជាទូលាយតែអាចនឹងល្មមសមរម្យសម្រាប់ទទួលភ្ញៀវបានគួរសមដែរ។
- #16Eo. Street 200 (Oknha Men), behind Vattanac Bank ( Preah Norodom Blvd), Phnom Penh, Cambodia 12000
- (855) 12 528 126
- $ - $$
- $ - $$
Bay Area Tacos គឺជាហាងអាហារម៉ិចស៊ីកូតូចមួយនៅម្ដុំទួលទំពូល។ ថ្មីត្បិតតែហាងនេះមានទីធ្លាតូច ដាក់ភ្ញៀវមិនសូវបានច្រើន តែទាក់ចិត្តអ្នកចូលចិត្តអាហារម៉ិចស៊ីកូទាំងបរទេស និងខ្មែរបានច្រើនមែនទែន ជាពិសេស Taco ហ្នឹងតែម្ដង។ សាកសិនទៅ បើចង់ដឹងរសជាតិ!
- #4, St 450, Sangkat Toul Tompung, Khan Chamkarmorn, Phnom Penh
- 090595500
- $ - $$
- $ - $$
នៅទីនេះបើកយូរដែរហើយ ដោយពីមុនមានឈ្មោះថា Riel Brewing and Distilling។ អ្វីដែលពិសេសនៅទីនេះគឺ ជា Craft Beer ប្រចាំហាងដែលជាស្រាធ្វើថ្មីៗនៅហាងផ្ទាល់តែម្ដង។ ស្រង់យកក្លិននិងរសជាតិរបស់ Craft Beer ជាមួយការដេគ័រនូវរុក្ខជាតិបៃតងខ្ចីនៅ Noisy Chili Tap House។
- #28, St 350, Sangkat Boeung Keng Kang 3, Khan Chamkarmorn, Phnom Penh
- 017 635 592
- $ - $$$
- $ - $$$
ហាងបែបជប៉ុនដែលលាក់ខ្លួននៅម្តុំបឹងកេងកងទី 1។ OYAKATA ជាហាងជប៉ុនបម្រើជូននូវរសជាតិពិសេសៗរបស់អាហារបែបសាស៊ីមិផងដែរ។ បើទៅដល់ជាន់ទី 2 លោកអ្នកនឹងទទួលបានបរិយាកាសដ៏ស្រស់ស្រាយជាមួយកាដេគ័រហាងបែបជប៉ុន។
- Street 57, Sangkat Boeung Keng Kang 1, Khan Chamkarmon, Phnom Penh
- 078 423 311
- $ - $$
កន្លែងនេះគឺជាទីពេញចិត្តរបស់អ្នកចូលចិត្តការជួបជុំនាពេលយប់។ លោកអ្នកអាចរៀងប្លែកភ្នែកជាមួយការដេគ័រហាងបែបស៊ីវីល័យ តែមិនរញ៉េរញៃ ក៏ដូចជាបរិវេណហាងតូចល្មម។ បើនិយាយអំពីភេសជ្ជៈគឺមានច្រើនមុខ បែបស្រាក្រឡុកក៏ល្អ បែបស្រាបៀរក៏ស័ក្តសម។
- Street 51, Sangkat Boeung Keng kang 1, Khan Chamkarmon, Phnom Penh.
- 010 555 157
- $ - $$$
- $ - $$$
កន្លែងមួយនេះលោកអ្នកមិនគួររំលងឡើយ។ កាដេគ័រហាងបែបបុរាណលាយសម័យដ៏ស្រស់ស្អាត ជាមួយការបម្រើជូននូវម្ហូបឆ្ងាញ់ៗជាច្រើនមុខ។ មកដល់ទីនេះគឺមានអារម្មណ៏ថារើសបានកំណប់ដោយសារមកដល់តែមួយកន្លែងគឺបានញ៉ាំសឹងតែគ្រប់មុខតែម្តង។
- #27B, Street 496, Sangkat Phsar Doeum Thkov, Khan Chamkarmon, Phnom Penh
- 016 586 496
- $ - $$
- $ - $$
ហាងកាហ្វេដែលបើក 24 ម៉ោងតែម្តង។ ទីនេះបម្រើជូនម្ហូបអាហារតាំងព្រឹករហូតដល់អាហារនិងចំណីចំណុកពេលល្ងាចឬយប់ជ្រៅឯណោះ។ តែចាប់ពីពេលរសៀលចបន្តិចទៅនីទីនេះក៏ផ្តល់ជូនជាមួយនឹង Cocktails ក៏ដូចជា ស្រាក្រហមផងដែរ។
- Street 456, Sangkat Toul Tum Poung, Khan Chamkarmon, Phnom Penh.
- 061 753 618
- $ - $$
នេះជាហាងបែប Vegan យើងក៏អាចនិយាយបានថាអាហារបែបសុខភាពផងដែរ ពីព្រោះម្ហូបនីមួយៗគឺមិនប្រើជាមួយសាច់នោះទេ។ Bong Bonlai- Vegan Cuisine មានទីធ្លាធំសមរម្យជាមួយដើមឈើនិងរុក្ខជាតិផ្សេងៗទៀត ត្រជាក់រហឹមៗតែម្តង។
- #13A, Street 830 corner street 21, Sangkat Tonle Bassac, Khan Chamkarmon, Phnom Penh.
- 070 740 051
- $ - $$$
- $ - $$$
ហាងជប៉ុនដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវ 288។ Japub មានទីធ្លាតូចល្មមតែជម្រើសស៊ូស៊ីនិង សាស៊ីមិគឺមិនតិចទេ។ ញ៉ាំម្ហូបបែបជប៉ុនឆ្ងាញ់ៗនិងបង្កើនឱជារសជាមួយស្រាសាកិ (Sake) បែបជប៉ុនទៀតផង។ ឃើញតូចចឹងទេ តែត្រូវកក់មុនណា!
- Street 288 corner street 57, Sangkat Boeung Keng Kang 1, Khan Chamkarmon, Phnom Penh.
- $ - $$
- $ - $$
ហាងកាហ្វេដែលបង្កើតដោយកូនខ្មែរ ដែលផ្តោតសំខាន់ទៅលើរសជាតិកាហ្វេ។ ផ្លែឈើក្រឡុក និង ម្ហូបអាហារជាច្រើនមុខ។ បរិយាកាសនៅទីនេះគឺ ស័ក្តសមសម្រាប់អ្នកចូលចិត្តភាពស្ងប់ស្ងាត់។
- #44 street 113, Phum 6, Sangkat Boeung Keng Kang 3, Phnom Penh.
- 078 641 260