ហាងឡូយៗ សា្អតៗ ទាំង១០កន្លែង មិនគួររំលងពេលទៅលេងទីក្រុង Kuala Lumpur
ពេលចប់កូវីដ មានគម្រោងទៅណាដែរ? បើថាចង់ទៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី កុំភ្លេចហាងអាហារឡូយៗ សា្អតៗទាំង១០កន្លែងខាងក្រោមនេះ៖
១. Atmosphere 360, KL Tower
Atmosphere 360 ស្ថិតនៅលើជាន់លើបំផុតអគារ Kuala Lumpur ហាងនេះពិសេសត្រង់អាចមើលទេសភាពនៃទីក្រុង Kuala Lumpur ដ៏ស្រសស្អាត។ ការតុបតែងហាងក៏មានភាពទំនើបស្អាត មិនត្រឹមតែប៉ុណ្តោះមានម្ហូបអាហារច្រើនមុខមែនទែនមានដូចជាអាហារថ្ងៃត្រង់ តែក្តៅត្រជាក់ជាច្រើនប្រភេទ អាហារពេលល្ងាច ម្ហូបបូ៊ហ្វេ ព្រមទាំងស្រាក្រឡុកជាច្រើនមុខផងដែរ។
២. Yeast Bistronomy, Bangsar
Yeast Bistronomy ជំនាញខាងនំប៉័ងបារាំង នំខេក នំផ្អែមបារាំងជាច្រើនមុខ។ អ្នកដែលចូលចិត្តនំប៉័ងបារាំងនំខេកនំផ្អែមបារាំងអីទៅហាងហ្នឹងត្រូវហើយ។ ភោជនីយដ្ឋាននេះសាកសមសម្រាប់ Date នៅខាងក្រៅរ៉ូមែនទិកណាស់។
៣. Thirty8, Grand Hyatt Kuala Lumpur
Thirty8 ស្ថិតនៅជាន់ទី៣៨ នៃសណ្ឋាគារ Grand Hyatt Kuala Lumpur ។ នៅទីនោះយើងបានមើលទេសភាពទីក្រុង Kuala Lumpur ៣៦០ដឺក្រេនៅខណៈពេលកំពុងញ៉ាំម្ហូបអាហារចម្រុះជាតិសាសន៍ជាច្រើនដូចជាម្ហូបចិន អឺរ៉ុប និងជប៉ុន។
៤. Joloko, Chow Kit
ភោជនីយដ្ឋាននេះខុសប្លែកពីភោជនីយដ្ឋានផ្សេងៗព្រោះថាភោជនីយដ្ឋាននេះមានលក្ខណៈត្រូពិកដែលមានបរិយាកាសកក់ក្ដៅនិងប្លែកភ្នែក ប្លែកអារម្មណ៍។ ដូចគ្នានេះក៍មានម្ហូបល្បីៗ មួយចំនួនដូចជា Guava Glazed Prawn Tostadas សាច់ជ្រូក Carnitas និង សាច់មាន់បែបចាមៃកាជាមួយសា្វយរួមទាំងស្រាក្រឡុកស្រស់ជាច្រើនប្រភេទ។
៥. Hanare Japanese Restaurant, ផ្សារ Intermark
ភោជនីយដ្ឋាននេះសាកសមសម្រាប់អ្នកដែលចូលចិត្ត Date នៅហាងបែបជប៉ុនៗ។ Hanare ស្ថិតនៅជាន់ក្រោមនៃផ្សារ Intermark បើទៅញ៉ាំនៅភោជនីយដ្ឋាននោះពិតមែន ធានាបានថាម្ហូបនិងគ្រឿងផ្សំសុទ្ធតែស្រស់ៗហើយចុងភៅមានជំនាញនិងមានបទពិសោធន៍ជាច្រើនឆ្នាំខាង Omakase មិនឲ្យខកបំណងឡើយ។
៦. Poseidon Reserve Caviar & Oyster Bar
Poseidon Reserve Caviar & Oyster Bar គឺជាឋានសួគ៏សម្រាប់អ្នកដែលចូលចិត្តគ្រឿងសមុទ្រដោយមានផ្តល់ជូននូវអាហារសមុទ្រជាច្រើនប្រភេទ អយស្ទឺរនិងពងត្រី caviar ដែលល្អឥតខ្ចោះសម្រាប់ Date បែប fancy មានស្រាសំប៉ាញ។
៧. Opium KL, Changkat
មានទីតាំងស្ថិតនៅក្នុងតំបន់ Bukit Bintang ភោជនីយដ្ឋាននេះបម្រើម្ហូបអាស៊ីកូនកាត់ដែលមានដូចជាស្ពាហ្គីទីការី មីសាច់គោ Kut Teh បំពង Loh Mai Kai និងសាច់គោអាំង Rendang ។ ហាងហ្នឹងក៍ល្បីល្បាញដោយសារឌីមសាំនិងស្រាក្រឡុកផងដែរ។
៨. Proof Pizza + Wine, Bangsar
អ្នកណាខ្លះដែលចូលចិត្តភីហ្សា មោះលើកដៃមួយ! ភោជនីយដ្ឋាននៅកូឡាឡាំពួរមួយនេះពិសេសត្រង់ថាមានភីហ្សាដុតនៅក្នុងឡភ្លើង។ ភីហ្សាដ៏ល្បីបំផុតរបស់ពួកគេគឺភីហ្សា Umbrian Black Truffle ដែលឆ្ងាញ់កប់សេរីតែម្តង។
៩. Dining In The Dark, Kaula Lampur
Dining In The Dark ពិតជាភោជនីយដ្ឋានដែលប្លែកជាងគេមែន។ ដូចគ្នានឹងឈ្មោះដែរ ភោជនីយដ្ឋានផ្តល់ជូននូវបទពិសោធន៍នៃការបរិភោគអាហារក្នុងភាពងងឹតដែលត្រូវបានដឹកនាំនិងជួយដោយអ្នកជំនាញរបស់ហាង។ ខាងភោជនីយដ្ឋានជឿជាក់ថាបទពិសោធន៍នៃការបរិភោគអាហារនឹងជួយបង្កើនញាណអារម្មណ៍របស់អ្នកទាំងអស់គ្នា ផ្តល់នូវបទពិសោធន៏ថ្មី។
១០. Pampas Steakhouse Old Malaya
ភោជនីយដ្ឋាននេះសាកសមឥតខ្ចោះសម្រាប់ Date និងពិធីជប់លៀងដោយមាន Steak ធំៗរសជាតិឈ្ងុយឆ្ងាញ់។ មឺនុយមុខម្ហូបមានជាច្រើនដូចជា ប៉ាស្តា ប៊ឺហ្គឺ និងប្រភេទម្ហូបត្រី អាហារសមុទ្រជាច្រើនទៀត។
ប្រភព៖ KLOOK
**ដោនឡូតកម្មវិធីទូរសព្ទរបស់ FoodBuzz ឥឡូវនេះ ដើម្បីទទួលបានព័ត៌មានថ្មីៗ អំពីអាហារឆ្ងាញ់ៗ និងកន្លែងញ៉ាំជាច្រើន ដ៏សម្បូរបែប៖ http://onelink.to/foodbuzz