Zhan Liang៖ ភោជនីយដ្ឋានចិនប្រណិតថ្មី ទើបបង្ហាញខ្លួននៅ Rosewood

កម្ពុជា, 23 មិថុនា 2020 - Rosewood ជាទីទទួលបដិសណ្ឋារកិច្ចភ្ញៀវដ៏ប្រណីតមួយក្នុងទីក្រុងភ្នំពេញដែលស្ថិតនៅលើអគារវឌ្ឍនៈ។ នាពេលថ្មីៗនេះ Rosewood បាននាំមកនូវភោជនីយដ្ឋានចិនថ្មីស្រឡាងមួយឈ្មោះ Zhan Liang។

Zhan Liang ជាភាសាចិនបានន័យថា “ពន្លឺភ្លឺត្រចះ” ដែលធ្វើការបង្ហាញខ្លួនជាភោជនីយដ្ឋានបម្រើអាហារចិនដ៏ប្រណីតមួយក្នុងប្រទេសកម្ពុជា។ ការតុបតែងរបស់ភោជនីយដ្ឋានចិននេះ អាចប្រៀបបាននឹងភោជនីយដ្ឋានប្រណិតៗនៅក្រុងប៉េកាំង ក្រុងសៀងហៃ ឬ ហុងកុងផងដែរ។ ដូច្នេះ អ្នកនឹងអាចទទួលបទពិសោធដ៏ល្អវិសេស ដោយសារការបម្រើមុខអាហារចិនពិសេសៗ ដែលមុខម្ហូបមួយមុខៗផ្សំជាមួយគ្រឿងទេសគុណភាពខ្ពស់ និងសេវាកម្មបម្រើយ៉ាងយកចិត្តទុកដាក់។

មុខម្ហូបនីមួយៗនៅ Zhan Liang ត្រូវនាំមកបង្ហាញដោយចុងភៅជនជាតិចិនដ៏មានទេពកោសល្យ ដែលគាត់នឹងបង្ហាញពីចំណេះដឹង និងចំណុចពិសេសៗរបស់អាហារចិនកាតាំង ចិនស៊ីឆ័ន និងចិនខាងជើងរសជាតិដើម។

ជាមួយនឹងបែបបទចិនយ៉ាងល្អប្រណិត តែជាភេសជ្ជៈមួយដែលមិនអាចភ្លេចបាន។ Zhan Liang មានTea Library មួយដ៏វិសេស ដែលមានផ្ទុកតែល្អៗដល់ទៅ 60 ប្រភេទមកពីទូទាំងពិភពលោក។ ដើម្បីផ្តល់បទពិសោធតែល្អអស្ចារ្យជូនអតិថិជន អ្នកឯកទេសផ្នែកតែនឹងបម្រើតែទៅតាមជម្រើស និងអារម្មណ៍របស់ភ្ញៀវ។ Zhan Liang នឹងធ្វើឲ្យអ្នកត្រឡប់មកវិញម្ដងទៀតដើម្បីសាករសជាតិតែប្លែកៗជាច្រើនផ្សេងទៀត ដោយសារជម្រើសតែច្រើនប្រភេទ។

តែមិនមែនជាភេសជ្ជៈតែមួយមុខនៅ Zhan Liang នោះទេ តែក៏មានជម្រើសជាច្រើនទៀត ដូចជាស្រាក្រឡុកជាមួយគ្រឿងទេសចិន ស្រាចិន ស្រាអង្ករ ព្រមទាំងស្រាបៀរចិនជាច្រើនទៀត ដែលក្នុងនោះក៏មានបៀរអង្ករម្លិះផងដែរ។

Zhan Liang ត្រូវបានរៀបចំឡើងតាមបែបផែនភោជនីយដ្ឋានប្រណិតលំដាប់ខ្ពស់ ដែលក្នុងនោះរួមមាន Tea Library បន្ទប់ទទួលទានអាហារធំ និងបន្ទប់ទទួលទានអាហារផ្ទាល់ខ្លួនបីផ្សេងទៀត ដើម្បីផ្តល់នូវបរិយាកាសល្អឥតខ្ចោះសាកសមគ្រប់កាលៈទេសៈ ចាប់ពីភេសជ្ជៈនៅបារ ដល់ការជួបជុំលក្ខណៈគ្រួសារនៅក្នុងបន្ទប់ទទួលទានអាហារធំ ឬ ជាការប្រជុំសម្ងាត់ក្នុងបន្ទប់ទទួលទានអាហារផ្ទាល់ខ្លួនថ្នាក់ខ្ពស់។

ដើម្បីបានព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ Zhan Liang ដោយទំនាក់ទំនងទៅកាន់លេខ 023 936 860 ឬ ធ្វើការកក់តាមទីនេះ 

ព័ត៌មានគួរតែអានបន្ទាប់