Yifang Taiwan Fruit Tea ត្រៀមនឹងមានវត្តមានជាលើកដំបូងនៅឯ Raintree Cambodia ក្នុងក្រុងភ្នំពេញ

សាខាដំបូងរបស់ Yifang Fruit Tea នឹងមានវត្តមាននៅ Raintree Cambodia ដែលជាតំបន់មមារញឹកមួយ។ ពួកគេនឹងធ្វើការបើកសាកល្បងនៅថ្ងៃទី​ 18 ខែធ្នូ ឆ្នាំ 2019 ​នេះហើយ មិនយូរទេយើងនឹងបានភ្លក់ពីរសជាតិឈ្ងុយឆ្ងាញ់របស់ភេសជ្ជៈពួកគេហើយ។​

Yifang Fruit Tea

ដំណឹងល្អនៅមិនទាន់អស់នោះទេ នៅថ្ងៃ Soft Opening របស់ពួកគេ នឹងមានការបញ្ចុះតម្លៃ​ 20% ផងដែរ។

Yifang Fruit Tea

Yifang Fruit Tea

ដោយសារតែផ្លែឈើបានក្លាយជាភេសជ្ជៈដ៏ពេញនិយមនៅទ្វីបអាស៊ី​ ហើយក្នុងនោះក៏ទទួលបានការគាំទ្រយ៉ាងខ្លាំង​ពីសំណាក់យុវវ័យជាច្រើនរូបផងដែរនោះ ឆាប់ៗនេះនឹងមានហាងតែដ៏ល្បីឈ្មោះធ្វើដំណើរមកពី​ឯនាយប្រទេសតៃវ៉ាន់មកកាន់ទីក្រុងភ្នំពេញយើងហើយ។ ហាងតែនេះគឺ Yifang Fruit Tea ដែលមិនត្រឹមតែពេញនិយមនៅទឹកដីកំណើតនោះទេ ថែមទាំងបានធ្វើដំណើរទៅកាន់ប្រទេសជាច្រើន និងបំបែកសាខាជាង​ 1500​ ទូទាំងពិភពលោក ព្រមទាំងទទួលបានការគាំទ្រយ៉ាងគគ្រឹកគគ្រែងពី​សំណាក់អ្នកចូលចិត្តតែទាំងឡាយ។

Yifang Fruit Tea

Yifang Fruit Tea

បើចង់ដឹងពត៌មានបន្ថែម និងប្រូម៉ូសិនថ្មីៗ សូមចូលរួមតាមដានទំព័រហ្វេសប៊ុគរបស់ពួកគេ YiFang Fruit Tea ទាំងអស់គ្នាផងណា!

ព័ត៌មានគួរតែអានបន្ទាប់