ទិវាសិទ្ធិនារីខាងមុខ Yifang Fruit Tea នឹងមានអ្វីថ្មីសម្រាប់មិត្តនារីៗ? 

កំពុងតែរំពឹងទុកអ្វីដែរក្នុងខែថ្មី ខែមីនានេះ? ចុះបើភេសជ្ជៈរសជាតិថ្មីសម្រាប់ខែថ្មីនេះម៉េចដែរ?នាខែមីនានេះ Yifang Fruit Tea សូមណែនាំសមាជិកភេសជ្ជៈថ្មីស្រឡាងដែលមានឈ្មោះថា Yakult Mountain Tea និង Yakult Passion Fruit Green Tea។​ 

គ្រាន់តែបានឃើញឈ្មោះ​ច្បាស់ណាស់​ថាភេសជ្ជៈនេះមានគ្រឿងផ្សំជាគោលគឹ Yakult Yogurt Milk ដែលមានរសជាតិឆ្ងាញ់ និងថែមទាំងអត្ថប្រយោជន៍ល្អសម្រាប់សុខភាពទៀតផង។ Yakult Yogurt Milk ជាប្រភេទទឹក​ដោះគោជូរដែលផ្សំឡើងពីទឹកដោះគោ គ្លុយកូស និងទឹកជាដើម ហើយគុណប្រយោជន៍របស់វានោះគឺ​វាអាចជួយសម្រួលប្រព័ន្ធរំលាយអាហារ រួមទាំងការពារជំងឺដូចជារាគរូស និងទល់លាមក លើសពីនេះ វាក៏ជួយលាងប្រព័ន្ធការពារ និងកាត់បន្ថយការឆ្លងជំងឺផ្សេងៗផងដែរ។ 

មានគុណប្រយោជន៍ដល់សុខភាពយ៉ាងនេះហើយថែមទាំងមានរសជាតិជូអែមឆ្ងាញ់ទៀត បើបានដាក់ជាមួយតែ Yifang ទៀតមិនដឹងជាឆ្ងាញ់ប៉ុនណា!​​ ទាំងនេះនឹងមានលក់នៅ Yifang Fruit Tea! 

ទទួលទានមួយកែវក្នុងមួយថ្ងៃដើម្បី​ជាជំនួយដល់សុខភាពដោយបង្កើនវីតាមីន D និងវីតាមីន E។ ភេសជ្ជៈទាំងនេះ អាចរកបាននៅ Yifang Fruit Tea ចាប់ពីថ្ងៃសិទ្ធិនារី 8 មីនា 2020 នេះតទៅ កុំភ្លេចមកសាកទាំងអស់គ្នាណា!

ព័ត៌មានគួរតែអានបន្ទាប់