Yammy Korea Toppoki Phnom Penh
- Yammy Korea Toppoki Phnom Penh, Saint 193, Phnom Penh, Cambodia
- 015 732 777
អ្នកពូកែញុាំប៊ូហ្វេមិនចេះខាតលុយអី តស់មកញុាំម្ហូបកូរ៉េនៅ Yammy Korea Toppoki នៅម្តុំវ៉ាន់ដានេះមក! ហាងនេះធំល្មម មានកន្លែងចតនៅខាងមុខហាង ហើយមានតែកន្លែងអង្គុយម៉ាសុីនត្រជាក់ក្នុងតែប៉ុណ្ណោះ។ បើនិយាយពីការតុបតែងវិញគឺដឹងតែត្រូវជាមួយនឹងយុវវ័យហ្មង មើលទៅមានអនាម័យណាស់។ សូម្បីតែសម្ភារ:បរិភោគក៏ដូចនៅកូរ៉េពិតៗដែរ។
អ្វីដែលពិសេសជាងគេពីហាងគាត់នោះគឺប៊ូហ្វេឆ្នាំងស៊ុបនោះឯង! យកមកពីរសជាតិកូរ៉េពិតៗ មួយឆ្នាំងរបស់គាត់ធំល្មមអាចញុាំជាក្រុម បីទៅបួននាក់បាន។ ក្នុងឈុតប៊ូហ្វេនេះមានសាច់គោ ពងទា មីកូរ៉េ ឬ Ramen Rice Cake ចង្កាក់សាច់ត្រី ពោត ឈីស គីមឈី ប្រហិតនិងបន្លែជាច្រើនមុខផ្សេងៗផងដែរ។ ក្រៅពីស៊ុប អ្នកក៏បានម្អូបក្រៅទំនងៗដូចជា តូប៉ូគី មាន់ក្តៅហិរៗ Kimbab និងគាវទៀតផង។ ទាំងអស់នេះ អ្នកចំណាយត្រឹមតែ $7.8 ក្នុងម្នាក់តែប៉ុណ្ណោះ!
ភាគច្រើនញុាំម្ហូបកូរ៉េមួយមុខទាបបំផុតអស់ $2 ទៅ $5 ដុល្លាបាត់ទៅហើយ។ អញ្ជឹងញុាំប៊ូហ្វេនេះក៏ចំណេញណាស់ដែរ។ ចំពោះភេសជ្ជ: គេក៏មានសម្រាប់កុម៉្មង់ក្រៅដែរណា!
មិនតែប៉ុណ្ណោះ ហាងក៏មានតម្លៃពិសេសសម្រាប់សិស្ស និងនិស្សិតទៀតផង! គ្រាន់តែបង្ហាញកាតសិស្ស អ្នកនឹងទទួលបានតម្លៃពិសេសត្រឹមតែ $6.8 ក្នុងមួយនាក់ជារៀងរាល់ថ្ងៃច័ន្ទ ដល់ សុក្រ ចាប់ពីម៉ោង 11 ព្រឹក ដល់ 5 ល្ងាច លើកលែងតែថ្ងៃបុណ្យជាតិប៉ុណ្ណោះ។ នាំមិត្តភក្តិ និងគ្រួសារអីមកញុាំជុំគ្នាមក បានទាំងរសជាតិកូរ៉េ បានទាំងតម្លៃសមរម្យ។
ហាង Yammy Korea Toppoki បើកជារៀងរាល់ថ្ងៃពីម៉ោង11ព្រឹក ដល់ 9យប់ ហើយមានទីតាំងនៅផ្លូវ 193 ក្រោយសាលាវ៉ាន់ដា។ ហាងក៏ឃើញមានប្រូម៉ូសិនតាមរដូវកាលផងដែរ អញ្ចឹងកុំភ្លេចតាមដានផេកគាត់ផងណា!
By proceeding, you agree to our Terms of Use and confirm you have read our Privacy Policy.