រកណាបាន! ប្រូម៉ូសិនពិសេសៗជាច្រើនកំពុងមាននៅក្នុងកម្មវិធីដឹកជញ្ជូន WingMall
ថ្ងៃនេះ FoodBuzz នឹងមកណែនាំប្រូម៉ូសិនពិសេសៗដែលហាងជាច្រើនកំពុងផ្តល់ជូន នៅក្នុងកម្មវិធីកុម្ម៉ង់ម្ហូប និងសម្ភារៈប្រើប្រាស់ WingMall! ប្រូម៉ូសិនទាំងនោះមានដូចជាការបញ្ចុះតម្លៃពី១០% រហូតទៅដល់៥០% ព្រមទាំងមានការថែមជូនពិសេសៗច្រើនជាងនេះទៀតផង! ជាមួយគ្នានេះពួកយើងនឹងមកសាកកុម្ម៉ង់ម្ហូបឆ្ងាញ់ៗពីហាង៥កន្លែងដែលកំពុងមានប្រម៉ូសិននៅក្នុង WingMall ។
១. Sun Cha
នៅ Sun Cha មានលក់តែទឹកដោះគោ និងតែផ្លែឈើ ជាច្រើនរសជាតិ ច្រើនជម្រើស។ អ្វីដែលពិសេសនោះគឺ Sun Cha កំពុងតែមានការបញ្ចុះតម្លៃ ៣៥% លើភេសជ្ជៈគ្រប់មុខនៅក្នុងកម្មវិធីដឹកជញ្ជូន WingMall ។
២. Carolina BBQ
គ្រាន់តែមើលឈ្មោះក៍ដឹងដែរនៅ Carolina BBQ មានលក់សាច់អាំងប៊ីប៊ីឃ្យូបែបអាមេរិកដែលមានដូចជា សាច់មាន់ សាច់ជ្រូក ឆ្អឹងជំនីជ្រូកនិងមានច្រើនបែបទៀត។ នៅហាងក៍មានសាំងវិចប៊ីប៊ីឃ្យូ ប៊ឺហ្គឺរជាមួយសាច់ប៊ីប៊ីឃ្យូនិងមានម្ហូបបន្ថែមជាច្រើនប្រភេទទៀតផងដែរ។ ជាមួយគ្នានេះហាងក៏កំពុងមានការបញ្ចុះតំលៃ ២០% លើរាល់មុខម្ហូបដែលមានក្នុងមីនុយហាងទាំងអស់នៅក្នុង WingMall ។
៣. Angkor Chum 230
បើអ្នកទាំងអស់គ្នាឃ្លានចង់ញុំាគុយទាវកុម្ម៉ង់នៅហាង Angkor Chum ២៣០ ទៅត្រូវហើយ! ហាងមានគុយទាវ និងមីជាច្រើនជម្រើសដូចជា ប្រហិតសាច់គោ ប្រហិតត្រី គាវ គ្រឿងសមុទ្រ សាច់សាសៀវ និងមានច្រើនទៀត។ ហើយឥឡូវនេះ Angkor Chum ២៣០ ក៏កំពុងមានការបញ្ចុះតំលៃ ១០% នៅក្នុង WingMall ផងដែរ។
៤. Sandwich Shop
Sandwich Shop មានសាំងវិចជាច្រើនប្រភេទមែនទែន អាចជ្រើសរើសប្រភេទណាមួយ ចង់បាននំបុ័ងបែបម៉េចក៍បាន ដាក់សាច់ម៉េចក៍បាន តាមដែលអ្នកចូលចិត្ត។ មិនត្រឹមតែប៉ុណ្ណោះហាងមានសាឡាត់និងភីហ្សានៅក្នុងមីនុយម្ហូបផងដែរដែលមានតម្លៃសមរម្យ។ ឥឡូវនេះហាងមានការបញ្ចុះតម្លៃ ១៥% លើនំសាំងវិចនិងប៊ឺហ្គឺទាំងអស់ក្នុង WingMall ។
៥. N3S Coffee
គិតថាយើងទាំងអស់គ្នាអាចយល់ស្របបានថាកាហ្វេដូងមានរសជាតិឆ្ងាញ់ ណាគេក៍ចូលចិត្តដែរ ព្រោះវាមានក្លិនឈ្ងុយដូងហើយមានរសជាតិផ្អែមឆ្ងាញ់អត់ត្រលាន់។ ឥឡូវនេះកាហ្វេដូងរបស់ហាងកាហ្វេ N3S មានការបញ្ចុះតំលៃ ២០% នៅសល់មួយកែវ១ដុល្លារប៉ុណ្ណោះ ដែលមានចាប់ពីថ្ងៃទី ១ ខែឧសភារហូតដល់ថ្ងៃទី ១៥ ខែឧសភា។ ប្រញាប់ឡើងហើយកុម្ម៉ង់ឥឡូវនេះភា្លមទៅ!
ក្រៅពី៥កន្លែងនេះ នៅមានហាងឆ្ងាញ់ៗជាច្រើនទៀតដែលកំពុងមានប្រម៉ូសិនពិសេសៗនៅក្នុងកម្មវិធីដឹកជញ្ជូន WingMall ។ អ៊ីចឹងកុំភ្លេចដោនឡូតកម្មវិធី Wing ទាំងអស់គ្នាដើម្បីអាចកុម្ម៉ង់ម្ហូបតាម WingMall បាន៕
- ដោនឡូតកម្មវិធី Wing : http://onelink.to/foodbuzz