ហេតុអី ក្ដាម ឬបង្កង ប្រែសម្បុរទៅជាពណ៌ទឹកក្រូចពេលចម្អិនឆ្អិន?
ដែលឆ្ងល់អត់ ហេតុអីក្តាម បង្គា ឬបង្កង ប្រែពណ៌ទៅជាទឹកក្រូចពេលដែលចម្អិនឆ្អិន?
ចម្លើយនោះគឺ គ្រឿងសមុទ្រទាំងនោះមានផ្ទុកសារធាតុពណ៌ទឹកក្រូចឬក្រហមចាស់ម៉្យាងឈ្មោះថា អាស្តាហ្សានធីន (Astaxanthin)។ សារធាតុនេះមានស្រាប់នៅក្នុងសំបករបស់គ្រឿងសមុទ្រ ប៉ុន្តែវាត្រូវបានបាំងដោយរនាំងប្រូតេអុីន (Crustacyanin) បណ្ដាលឲ្យសំបកមានពណ៌ខៀវ ប្រផេះ ឬបៃតងក្រម៉ៅ។ រនាំងប្រូតេអុីននេះក៏ត្រូវបានដាច់ចេញ នៅពេលត្រូវកម្ដៅខ្លាំងពេលចម្អិន ដែលធ្វើឲ្យពណ៌ក្រហមចាស នៃសារធាតុ អាស្តាហ្សានធីន ក៏លេចឡើងមក៕
ប្រភព៖ crabbinghub