ឆ្នាំថ្មីចឹង តស់ទៅរំសាយអារម្មណ៍នៅ WHY NOT ម្តងហ្ហៃ៎?

មិនខ្វះទេមិត្តភក្តិ និងអ្នកកំដរ គឺខ្វះតែកន្លែង និងបរិយាកាសថ្មីៗបានជួបជុំគ្នាបន្ទាប់ពីធ្វើការហត់នឿយ។ នៅម្តុំទួលគោក ហាង WHY NOT ទើបតែបើកថ្មីទេតែមើលទៅទទួលបានការគាំទ្រណាស់។ នោះគឺដោយសារ ការតុបតែង និងបរិយាកាសរបស់ហាងមើលទៅអ៊េមប្លែក មានភ្លើងពណ៌ខៀវៗភ្លឺៗបែបឈៀលៗអីចឹងហ្ហា៎! ហាងរបស់គេរាងធំល្មមមានកន្លែងចត មានកន្លែងអង្គុយច្រើននៅខាងក្រៅសុទ្ធ បានខ្យល់ពេលយប់បរិសុទ្ធ មើលទៅមិនខ្វះកន្លែងថតទេ។ 

Credit: Sovan Pong

WHY NOT មានលក់ភេសជ្ជ: និងស្រាបៀរ រួមជាមួយនឹងមុខម្ហូប និង គ្រឿងក្លែមទំនងៗជាច្រើនមុខ  ហើយក៏ប្លែកពីហាងដទៃដែលមាន តម្លែចាប់ពីខ្ទង់ $2 ទ្បើងទៅ។ និយាយរួម គឺថាតម្លៃសមរម្យហើយម្ហូបទំនងៗណាស់មានទាំងប្រភេទខ្មែរ មានទាំងលាយបរទេស ដូចជា គល់ខ្ទឹមគោកគ្រីវ ពោតលីង ចេកឆាប បាយឆា ប្រហិតឆឹង អណ្តាតទាបំពងខ្ទឹមស ខាត់ណាទឹកភ្នែកសាលម៉ុន ខ្យងប៉ារ៉ាលីង និងច្រើនមុខផ្សេងទៀត។ កុំភ័យថា​ខ្វះអីហៅញុាំណា។ ត្រៀមពោះឲ្យហើយទៅ!

Credit: sorachana theng

 

ក្រៅពីនេះ WHY NOT ក៏មានតន្រ្តី Live សម្រាប់កំដរអារម្មណ៍អតិថិជនមិនថាកំពុងសប្បាយឬកើតទុក្ខ។ អ្នកណាចង់ surprise ខួបកំណើតអី ហាងក៏មានសេវារៀបចំធ្វើនំខេកនិងជួបលៀងរួចជាស្រេច។ អ្នកក៏អាចកក់តុ ហើយជួលសេវារៀបចំកម្មវិធីផ្សេងៗទៀតបានផងដែរ។ សំខាន់ គេមានប្រូម៉ូសិនតាមរដូវកាល និងតាមពេល Happy Hour ពីម៉ោង 5 ល្ងាច ដល់ 7 យប់ រាល់ថ្ងៃច័ន្ទដល់ព្រហស្បតិ៍ ជាញឹកញាប់ណាស់! អញ្ជឹងហើយ​ បើចង់ទៅសាកល្បង ទៅឲ្យហើយទៅណា! កុំភ្លេចនាំក្រាស មិត្តភក្តិ និងគ្រួសារទៅផង។ 

Credit: Why Not Pub TK

WHY NOT បើកពីម៉ោង5ល្ងាច ដល់12យប់ នៅទីតាំងផ្លូវលេខ558 សង្កាត់បឹកកក់​ 1 ខណ្ឌទួលគោក។

Why Not TK

  • Why Not Pub TK, Saint 558, Phnom Penh, Cambodia
  • 070 779 706

ព័ត៌មានគួរតែអានបន្ទាប់