ដឹងនៅ ថា Exchange Square មានអីញ៉ាំខ្លះ?
ចាប់ផ្តើមឃើញគេ Check-in នៅ Exchange Square បណ្តើរៗហើយ តែមិនទាន់ដឹងថានៅ Exchange Square មានអីលក់ខ្លះទេ។ ដូច្នេះ ថ្ងៃនេះ FoodBuzz នឹងលើកជូននៅហាងមួយចំនួនដែលត្រៀមបើកដំណើរការនៅ Exchange Square ក្នុងពេលឆាប់ៗនេះ សម្រាប់ជាទិសដៅរបស់អ្នកទាំងអស់គ្នា ដឹងថាបើទៅទីនេះ នឹងមានរបស់ញ៉ាំអ្វីខ្លះ!
#1 Starbucks
និយាយពី Starbucks នរណាមិនស្គាល់កាហ្វេល្បីដែលមានច្រើនជំរើសនោះ។ Starbucks ក៏មានសាខារបស់ខ្លួននៅឯជាន់ផ្ទាល់ដីរបស់ Exchange Square ដែរ។ ហើយក៏ជាហាងដំបូងដែលបើកដំនើរការមុនគេនៅក្នុងអគារ នាពេលបច្ចុប្បន្ន។
តំលៃ៖ 3$ ដល់ 6$
#2 Hard Rock Café
FoodBuzz បានណែនាំរួចមកហើយអំពីការបើករបស់ Hard Rock Café Phnom Penh នៅផ្សារទំនើបនេះនៅឯចុងខែកញ្ញានេះ ។ មិនត្រឹមតែជាហាងកាហ្វេ Hard Rock ក៏មានលក់ម្ហូបបែបអាមេរិកជាច្រើនមុខផងដែរ។
តំលៃ៖ 3$ ដល់ 15$
#3 Amazon
អ្នកក៏អាចរកជាវភេសជ្ជៈរបស់ Amazon នៅ Exchange Square ផងដែរ ដែលមានទីតាំងនៅជាន់ទី៣។ Amazon ក៏មានការផ្តល់ជូនការចុះតំលៃ 20% រហូតដល់ថ្ងៃទី១៣ផងដែរ។
តំលៃ៖ 2$ ដល់ 4$
#4 Nham Central
Nham Central គឺជាប្រភេទអាហារដ្ឋានបែបខ្មែរដែលមានបំរើជូនម្ហូបជាច្រើនមុខ រាប់ពីមីឆាបាយឆា រហូតដល់បង្អែមខ្មែរ និង ម្ហូបធ្វើស្រាប់។
តំលៃ៖ 2$ ដល់ 5$
#5 Bonchon
សំរាប់អ្នកចូលចិត្តអាហារកូរ៉េ ជាពិសេសសាច់មាន់បំពងកូរ៉េនោះ ប្រាកដជាពេញចិត្ត។ Bonchon មានសាខានៅជាន់ទី៣របស់ Exchange Square។
តំលៃ៖ 3$ ដល់ 10$
#6 Sushi Tei
Sushi Tei ជាហាងជប៉ុនដែលមានប្រភពមកពីប្រទេសសិង្ហបុរី។ សំរាប់អ្នកចូលចិត្តអាហារជប៉ុន ជាពិសេសសាច់ត្រីឆៅស្រស់មានគុណភាពនិងរសជាតិនោះ Sushi Tei ប្រហែលជាកន្លែងដែលអ្នកនឹងចូលចិត្ត។
តំលៃ៖ 3$ ដល់ 10$
#7 Lucky Burger
មានឈ្មោះឈរជើងជាច្រើនក្នុងប្រទេសកម្ពុជា Lucky Burger ក៏មានខ្លួននៅក្នុងផ្សារទំនើបថ្មីនេះផងដែរ។ បឺហ្គឺសាច់មាន់ សាច់បង្គារ រឺក៏សាច់មាន់បំពង កុំភ្លេច Lucky Burger។
តំលៃ៖ 2$ ដល់ 5$
#8 San Francisco Caffé
San Francisco Caffe មានប្រភពដើមមកពីកាលីហ្វ័រញ៉ា ដែលនឹងផ្តល់ជូនលោកអ្នកនូវកាហ្វេ និង អាហារដែលមានគុណភាពខ្ពស់និងរសជាតិឆ្ងាញ់។
តំលៃ៖ 3$ ដល់ 5$
#9 Cold Stone Creamery
ការ៉េមរបស់ Cold Stone ក៏មានវត្តមាននៅផ្សារទំនើបថ្មីនេះផងដែរ។ ជាមួយនឹងការ៉េមផលិតថ្មីរាល់ថ្ងៃ និងគ្រឿងផ្សំជាច្រើនមុខ Cold Stone ជាហាងការ៉េមដែលអ្នកមិនគួររំលង។
តំលៃ៖ 3$ ដល់ 5$
ខាងលើនេះជាពត៌មានត្រួសតែប៉ុណ្ណោះ ត្បិតថាហាងមួយចំនួនខាងលើនេះនៅមិនទាន់ដំណើរការជាផ្លូវការនៅទ្បើយទេ។ ដូច្នេះ មានអ្វីថ្មីនៅ Exchange Square ទៀតនោះ កុំភ្លេចតាមដានជាមួយ FoodBuzz បន្តណា!