ភ្លក្សមុខម្ហូបធ្វើពីគ្រឿងផ្សំមកពីសហរដ្ឋអាមេរិក 100% នៅឯ U.S. Foods Week!
នៅពេលដែលយើងនិយាយអំពីសហរដ្ឋអាមេរិក ប្រិយមិត្តប្រាកដជានឹកឃើញមុនគេដល់ស្ទីដយ៉ូភាពយន្ដហូលីវូដធំៗ តារាល្បីៗ អគារធំៗនិងល្បីៗ ព្រមទាំងតំបន់ទេសចរណ៍ដ៏មានប្រជាប្រិយភាពយ៉ាងច្រើនទៀត។ ប៉ុន្ដែសហរដ្ឋអាមេរិកមិនមែនមានត្រឹមតែប៉ុណ្ណឹងទេ ព្រោះថាឥឡូវនេម្ហូបអាហារឆ្ងាញ់ដែលធ្វើពីគ្រឿងផ្សំផលិតនៅសហរដ្ឋអាមេរិកគឺកំពុងតែពេញនិយមដូច្នេះហើយទើបកម្មវិធី U.S. Foods Week នេះត្រូវបានបង្កើតឡើង!

ចាប់ពីថ្ងៃទី 1 ធ្នូនេះរហូតដល់ថ្ងៃទី 12 ធ្នូ U.S. Foods Week មានកម្មវិធីជាច្រើនដើម្បីផ្សព្វផ្សាយគ្រឿងផ្សំនាំចូលពីសហរដ្ឋអាមេរិក រួមមានដូចជាការភ្លក្សអាហារដោយគណកម្មការនៅតាមភោជនីយដ្ឋានដែលចូលរួម ការប្រកួតធ្វើម្ហូបដោយចុងភៅវ័យក្មេង និងកម្មវីធីផ្សេងៗទៀត។


គ្រឿងផ្សំសំខាន់ៗនាំចូលពីសហរដ្ឋអាមេរិកមានដូចជាសាច់គោអាមរិកគុណភាពលំដាប់អន្តរជាតិ ដំឡូងបារាំងសហរដ្ឋអាមេរិក ទំពាំងបាយជូរក្រៀមរដ្ឋកាលីហ្វរញ៉ា គ្រាប់ធញ្ញជាតិផ្សេង និង ស្រាក្រហមដែលនាំចូលដោយក្រុមហ៊ុនមានកេរ្តិ៍ឈ្មោះដូចជា US Dry Bean Council, USA Dry Pea and Lentil Council, Raisin Administrative Committee, Potatoes USA និង U.S. Meat Export Federation។



ប្រិយមិត្តអាចចូលរួមភ្លក្សម្ហូបអាហារឆ្ងាញ់ៗនិងពោរពេញដោយភាពច្នៃប្រឌិតដោយចុងភៅកំពូល ប្រើ់ប្រាស់គ្រឿងផ្សំនាំចូលពីសហរដ្ឋអាមរិកនេះបាននៅភោជនីយដ្ឋានទាំង 16 ខាងក្រោមនេះចាប់ពីថ្ងៃ 1 ធ្នូដល់ថ្ងៃទី 9 ធ្នូ៖
- Yi Sang មាត់ទន្លេ
- Uy Kuyteav
- Yi Sang សុធារស
- World Dining
- Kanji Japanese Restaurant
- Sevensea
- Kwest
- New York Steakhouse
- Ocean Prime Steakhouse
- Topaz
- Blue Sky
- Salt N' Pepper
- Terrazza
- Hub Street Cocktails
- Botanico Wine & Beer Garden
- The Exchange



សំរាប់ពត៌មានបន្ថែមទាក់ទងទៅក្រុមហ៊ុនទាំងអស់ខាងក្រោមនេះ៖ USDBC, USADPLC, USDBC & USADPLC, RAC, Potatoes USA, USMEF