TWG Tea បង្ហាញពីជម្រើសនំសែនព្រះខែប្រណីតសម្រាប់ពិធីសែននំព្រះខែខាងមុខនេះ

ពិធីសែននំព្រះខែគឺជាពេលវេលាដ៏ល្អមួយក្នុងការជួបជុំគ្រួសារ ដើម្បីចូលរួមចែករំលែកភាពរីករាយបន្ថែមទៅដល់ការជួបជុំរបស់អ្នក TWG Tea តែងតែផ្ដល់ជូននូវនំសែនព្រះខែដែលមានភាពច្នៃប្រឌិត និងគុណភាពខ្ពស់។ នំសែនព្រះខែរបស់ហាងតែដ៏ប្រណីតដែលមានសាខាជុំវិញពិភពលោកនេះត្រូវបានដុត​ថ្មីៗជារៀងរាល់ថ្ងៃតាមបែប​ប្រពៃណី​ជាមួយ​គ្រឿងផ្សំ​គុណភាព​ខ្ពស់ នាំចូល​ពី​បរទេស។ នំ​សែន​ព្រះ​ខែ​របស់ ​TWG Tea ផ្តល់ជូន​នូវ​រសជាតិ​ឆ្ងាញ់​ប្លែកទាំងនំសំបកដុត និងសំបកព្រិល។ TWG Tea ផ្តល់ជម្រើសនៃការវេចខ្ចប់ចំនួន 3 ប្រភេទ គឺ ប្រអប់ចំនួន4 នំ ប្រអប់ចំនួន 2 នំ តែមួយ និងប្រអប់ចំនួន 1 នំ។ 

នំព្រះខែសំបកដុតមាន 4 រសជាតិ៖ 

• នំព្រះខែ Harvest៖ មានលក្ខណៈពិសេសដែលមានសំបកក្រៀម ពណ៌ក្រម៉ៅនៅខាងក្រៅជាពិសេសមានស្នូលរសជាតិសណ្ដែកក្រហមលាយជាមួយតែ Matcha រួមផ្សំជាមួយកំទេចផ្លែអាល់ម៉ុន និងស្នូលឈូក។

• នំព្រះខែ Jewel៖ មានសំបកដុតរសជាតិសូកូឡា ដែលមានស្នូលរសជាតិឈូកស លាយជាមួយគ្រាប់ធុញ្ញជាតិផ្សេងទៀត និងផ្សំជាមួយប្រភេទតែ Black Pagoda។

• នំព្រះខែ Moonlight៖លក្ខណៈពិសេសទាក់ទាញរបស់វា គឺមានសំបកដុតពណ៌ទឹកមាសរួមផ្សំជាមួយនឹងស្នូលឈូកសលាយជាមួយតែ Sky Lantern និងដុំសុកូឡាសខ្មៅ នៅកណ្ដាល។

• នំព្រះខែ Constellation៖ និមិត្តសញ្ញានៃនំព្រះខែ Constellation ត្រូវបានរចនាឡើងដោយមានសំបកពណ៌លឿងព្រឿងៗប្រៀបបានទៅនឹងទឹកមាស ដែលមានស្នូលឈូកផ្សំជាមួយគ្រាប់ឪឡឹក និងប្រភេទតែ Singapore breakfast ដោយមានពងទាប្រៃជាស្នូលកណ្ដាលនៃនំ។

នំព្រះខែសំបកព្រិលមាន 4 រសជាតិ៖

·         នំព្រះខែសំបកព្រិលពណ៌ស៖ ដែលមានការរួមផ្សំដោយស្នូលរសជាតិឈូកស រសជាតិផ្លែឈើ និងក្លិនផ្ការបស់តែ Sky Lantern ជាមួយដុំក្រែមសុកូឡាសនិងផ្លែប៊ឺរីនៅចំកណ្ដាលនំ។

·         នំព្រះខែសំបកព្រិលពណ៌ខ្មៅ៖ អាថ៍កំបាំងរបស់នំព្រះខែសំបកព្រិលពណ៌ខ្មៅមួយនេះគឺមានការរួមផ្សំដ៏ល្អឥតខ្ចោះដោយស្នូលឈូកស និងស្នូលឈូកស្ករត្នោត​លាយជាមួយនឹងតែ Breakfast Yuzu   ដែលមានដុំក្រែមឈូកពណ៍ទឹកក្រូចនៅចំកណ្ដាល។

·         នំព្រះខែសំបកព្រិលពណ៍ទឹកក្រូច៖ ភាពចែងចាំងដ៏ស្រទន់នៃនំព្រះខែសំបកព្រិលពណ៌ទឹកក្រូចមួយនេះ ផ្សំឡើងពីស្នូលរសជាតិឈូកស និង​ដុំសុកូឡាស​ លាយជាមួយនឹងតែបៃតង Houjicha រីឯបណ្ដូលខាងក្នុងគឺជាគ្រាប់សូកូឡាស និងបណ្ដុំផ្លែប៊ឺរី។

·         នំព្រះខែសំបកព្រិលពណ៌លឿង៖ ភាពអស្ចារ្យនៃនំព្រះខែសំបកព្រិលពណ៌លឿងដែលផ្សំឡើងដោយស្លឹកតយនិងតែ​ Coconut ដែលមានស្នូលរសជាតិឈូកស និង​ស្នូលឈូកស្ករត្នោតបន្ថែមជាមួយក្រែមរសជាតិឈូកនិងសុកូឡាសនៅកណ្ដាល។

​រីករាយ​ពិសា​នំសែនព្រះខែជាច្រើនរសជាតិតាមចំណង់ចំណូលចិត្តរបស់លោកអ្នក និងក្រេបរសជាតិតែ TWG Sky Lantern ដែលជាប្រភេទតែបៃតងសម្រិតសម្រាងយ៉ាងល្អឥតខ្ចោះ ជាមួយនឹងការលាយបញ្ជូលគ្នារវាងផ្លែ ឈើរីខ្មៅ និងបណ្ដុំផ្កាកុលាបផ្សេងទៀត ដែលបង្កើតឲ្យមានរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ ប្រៀបបានជាតែដែលនាំមកនូវការចងចាំដ៏ល្អមួយ។

​វេច​ខ្ចប់​ក្នុង​ប្រអប់​ពណ៌​មាស​ដ៏​ស្រស់ស្អាត និង​ស័ក្តិ​សមជា​កាដូក្នុងឱកាស​បុណ្យ​សែន​ព្រះ​ខែ​នេះ​។  នំ​ព្រះ​ខែ TWG Tea ទាំងអស់នេះ ត្រូវបាន​ដាក់សម្រាប់ការកុម៉្មង់ទុកជាមួយនឹងការផ្តល់ជូនយ៉ាងពិសេសដូចជា៖

• ទិញ 10 ប្រអប់ ថែមជូន 1 ប្រអប់

• ទិញ 20 ប្រអប់ ថែមជូន 3 ប្រអប់

• ទិញ 30 ប្រអប់ ថែមជូន 5 ប្រអប់

• ទិញ 50 ប្រអប់ ថែមជូន 10 ប្រអប់

• ទិញ 100 ប្រអប់ ថែមជូន 22 ប្រអប់

លើសពីនេះលោកអ្នកក៏អាចរីករាយជាមួយការបញ្ជុះតម្លៃ 5% បន្ថែមចំពោះការប្រើប្រាស់វីសាកាតមាស​​របស់ធនាគារវឌ្ឍនៈ។ កម្មវិធីពិសេសនេះមាននៅ TWG Tea ផ្សារទំនើបវឌ្ឍនៈ កាពីតាល ជាន់ទី 1 និងផ្សារទំនើបអ៊ីអនម៉លភ្នំពេញជាន់ផ្ទាល់ដី។ សម្រាប់ព័ត៌មានបន្ថែម 015 266 656។

TWG Tea Cambodia

ព័ត៌មានគួរតែអានបន្ទាប់