កំពុងល្បីខ្លាំង! រទេះលក់នំខ្មែរមួយកន្លែងនៅម្តុំផ្សារទួលទំពូង

រទេះលក់នំខ្មែរមួយកន្លែងនៅម្តុំផ្សារទួលទំពូលកំពុងតែទទួលបានការចាប់អារម្មណ៍ជាច្រើនពីសំណាក់ភ្ញៀវនៅតំបន់នោះផ្ទាល់ ក៏ដូចជាល្បីពាសពេញបណ្តាញសង្គម Facebook ផងដែរ។ ហើយនៅប៉ុន្មានថ្ងៃចុងក្រោយ មានអ្នកគាំទ្រសម្រុកទៅទិញជាច្រើនកុះករ រហូតដល់តម្រង់ជួរគ្នាទិញទៀតផង។

មូលហេតុដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដូច្នេះ ដោយសារតែកន្លែងមួយនេះមានលក់នំខ្មែរ ទំនងៗ ជាច្រើនប្រភេទមានដូចជានំសណ្តែក នំត្រាវ នំដំឡូង នំពោត នំចេក នំល្ពៅ ចេកឆឹង ដំឡូងឆឹង ទ្រាបបាយ និងនំផ្លែអាយជាដើម។

ហើយសម្រាប់ទីតាំងវិញគឺនៅខាងត្បូងផ្សារទួលទំពូងច្រកទ្វារទី៤ និងចាប់បើកលក់ចាប់ពីម៉ោង៦រហូតដល់ម៉ោង១១យប់។ ប៉ុន្តែមិនដែលលក់ដល់ម៉ោង១១ទាន់ទេ ព្រោះថាលក់អស់មុនម៉ោងសឹងតែរាល់ថ្ងៃ។ 

អ៊ីចឹងសម្រាប់អ្នកដែលចង់ទៅទិញញ៉ាំប្រញាប់ទៅពីល្ងាចទៅ ប្រយ័ត្នអស់។ ហើយបើចង់កុម្ម៉ង់ទុកឲ្យហើយ មុននឹងទៅយកអាចទាក់ទងទៅលេខ 011 389​ 936/ 010​485 848/ 011 536 414 បាន ព្រោះថាបើទៅទិញផ្ទាល់ម៉ង ក៏ត្រូវឈរចាំយូរដែរ មនុស្សទៅទិញច្រើនណាស់!

ព័ត៌មានគួរតែអានបន្ទាប់